មនុស្សភាគច្រើនតែងតែយល់ថា ការធ្វើសកម្មភាពហែលទឹកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ តែផ្ទុយទៅវិញអ្នកជំនាញបានបង្ហាញថា ការហែលទឹកក្នុងអំឡុងពេលនេះជាវិធីដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាមួយចំនួនបាន។
ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការហែលទឹកក្នុងអំឡុងពេលពពោះ៖
-រាងកាយមិនសូវធ្ងន់ៈ ទម្លាប់ធ្វើលំហាត់ប្រាណតាមរយៈការហែលទឹក អាចជួយសម្រាលឲ្យរាងកាយរបស់អ្នកមិនសូវធ្ងន់ ហើយធ្វើចលនាបានរហ័សរហួនថែមទៀត។
-កាត់បន្ថយការហើមៈ ការហែលទឹកបានទៀងទាត់ អាចកាត់ន្ថយបញ្ហាហើមកជើង និងហើមជើងបានយ៉ាងងាយ ព្រោះចលនាមួយនេះអាចជួយបង្កើនឈាមឲ្យរត់បានល្អ។
-គ្មានបញ្ហាឈឺចង្កេះ ឬត្រគាកៈ ពេលទារកកាន់តែធំទម្ងន់របស់ពួកគេនឹងដាក់សម្ពាធទៅលើសរសៃប្រសាទត្រង់ចង្កេះ ហេតុនេះបញ្ហាឈឺចាប់នឹងកើតមានឡើង។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណហែលទឹកជាប្រចាំ បញ្ហាមួយនេះនឹងត្រូវរំសាយចោល។
-លែងមានបញ្ហាក្អួតៈ ប្រសិនបើអ្នកហែលទឹកនៅក្នុងសីតុណ្ហភាពត្រជាក់ អ្នកម្តាយគ្រប់រូបប្រាដកជាជៀសផុតពីបញ្ហាចង់ក្អួតនៅពេលព្រឹកជាពុំខាន។
-ជួយសម្រួលដល់សាច់ដុំៈ ការហែលទឹកទៀងទាត់ អាចជួយសម្រួលដល់សាច់ដុំមិនឲ្យមានការឈឺចាប់ និងងាយស្រួលក្នុងការសម្រាល៕
សូមទស្សនាវីដេអូដែលអ្នកជំនាញបាង្ហាញដូចខាងក្រោម៖