ការប្រើប្រាស់ថ្នាំពន្យាកំណើត គឺជាជម្រើសដ៏ល្អមួយសម្រាប់តែគូស្នេហ៍ដែលមិនទាន់ចង់បានកូន ក៏ប៉ុន្តែមានករណីមួយចំនួនទោះបីជាប្រើប្រាស់ថ្នាំពន្យាកំណើតហើយក៏នៅតែមានកូនដែរ តើមកពីហេតុអ្វីទៅ? បើតាមសំដីរសប់លោកវេជ្ជបណ្ឌិត Manu Asha បានមានប្រសាសន៍ថា ថ្នាំគ្រាប់ពន្យាកំណើតមានប្រសិទ្ធភាពតែ ៩៩ភាគរយប៉ុណ្ណោះ ហើយ១ភាគរយទៀតគឺអាស្រ័យទៅលើពេលវេលា និងទម្លាប់របស់អ្នក។
ការប្រើប្រស់ថ្នាំពន្យាកំណើតដើម្បីគ្រប់គ្រងអ័រម៉ូននៅក្នុងរាងកាយ ដូច្នេះរឿងសំខាន់ដែលអ្នកត្រូវធ្វើ គឺទម្លាប់លេបថ្នាំឲ្យទៀងពេល កុំរំលងសូម្បីតែមួយថ្ងៃ។ ការខកខានតែមួយថ្ងៃកម្រិតអ័រម៉ូនរបស់អ្នកនឹងថយចុះ ហើយអាស្រ័យទៅលើវដ្តរដូវទៀតនោះ ឱកាសនៃការមានកូននឹងកើតមានឡើង បើអ្នករួមភេទចំពេលនេះ។
ម្យ៉ាងវិញទៀត ប្រសិនបើអ្នកញ៉ាំស្រាច្រើនក៏ធ្វើឲ្យការពន្យាកំណើតត្រូបរាជ័យដែរ ព្រោះស្រាអាចប៉ះពាល់ដល់ការស្រូបយកនៃអ័រម៉ូនពីគ្រាន់គ្រាប់ទាំងនេះ ដូច្នេះវានឹងលែងមានប្រសិទ្ធភាបទៀតហើយ។
ដូច្នេះ ពន្យាកំណើតឲ្យមានប្រសិទ្ធភាព អ្នកត្រូវទម្លាប់លេបថ្នាំឲ្យទៀងទាត់ជាប្រចាំ ហើយនៅឲ្យឆ្ងាយពីគ្រឿងស្រវឹង៕