ការវិវឌ្ឍនារបស់ទារកទើបនឹងកើត

0
164

វិវឌ្ឍនាការរបស់កូនតូចវ័យ 1 – 3 សប្តាហ៍ដំបូង ដែលកាលពីពេលមុននេះកូនតូចទើបនឹងកើតរបស់អ្នកម្តាយធ្លាប់គេងអង្កុញខ្លួនយ៉ាងមានសេចក្តីសុខសប្បាយនៅក្នុងផ្ទៃម្តាយដ៏កក់ក្តៅ និងស្ងប់ស្ងាត់ជាយូរច្រើនខែមកហើយ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលនៅក្នុងសប្តាហ៍ដំបូងជាពេលវេលាដែលកូនតូចត្រូវតែសម្របសម្រួលខ្លួន និងធ្វើឱ្យមានភាពស៊ាំធ្លាប់ជាមួយពិភពលោកថ្មីមួយនេះនោះ។

ប្រតិកម្មតបស្នងតាមធម្មជាតិ
ទារករបស់អ្នកម្តាយកើតមកព្រមជាមួយប្រតិកម្មតបស្នងមកវិញតាមធម្មជាតិដែលជារឿងចាំបាច់ណាស់មុននឹងទារកមើល
ឃើញបានច្បាស់ឡើង និងសាច់ដុំរឹងមាំឡើង។ កូនតូចនឹងក្តាប់ដៃណែននៅពេលដាក់អ្វីចូលទៅក្នុងដៃ ហើយនឹងងាកទៅរកភ្លាមនៅពេលមានអ្វីមោប៉ះនៅលើថ្ពាល់ រួមទាំងនឹងបឺតជញ្ជក់របស់ទន់ៗដែលរុញចូលទៅក្នុងមាត់តបស់គេទៀតផង។

ការទំនាក់ទំនង
ប្រហែលជាមិនគួរចម្លែកចិត្តឡើយ បើអ្នកម្តាយបានដឹងថា វិធីទំនាក់ទំនងសំខាន់របស់កូនតូចក្នុងអំឡុងពេលនោះគឺ ការយំ
រឹតតែអ្នកម្តាយតបស្នងទៅកូនវិញបានលឿនប៉ុនណា ក៏រឹតែជាការសាងនូវភាពជឿជាក់ក្នុងចិត្តដល់កូនតូចថា មានអ្នកស្តាប់ឮ ដឹង និងយកចិត្តទុកដាក់មើលថែទាំរូបគេជានិច្ច ទើបធ្វើឱ្យទារកកើតមានអារម្មណ៍នឹងនរ មានសុវត្ថិភាពខ្លាំងឡើងប៉ុននោះដែរ ហើយបន្ទាប់ពីនោះមិនយូរប៉ុន្មាន អ្នកម្តាយនឹងរៀនយល់ដឹងថា តើកូនស្រែកយំព្រោះអ្វី?។

ការមើលឃើញ
ទារកទើបនឹងកើតនៅមើលមិនទាន់ឃើញច្បាស់ប៉ុន្មានឡើយ ដោយអាចមើលឃើញបានត្រឹមតែក្នុងរយៈចម្ងាយ 8 – 10 អ៊ិញប៉ុណ្ណោះ ឬចម្ងាយរវាងខ្សែភ្នែកកូនជាមួយផ្ទៃមុខអ្នកម្តាយនៅពេលអ្នកម្តាយបំបៅទឹកដោះកូន ឬបីកូននៅក្នុងរង្វង់ដៃ និងត្រូវប្រើរយៈពេលប្រមាណជា 4 – 6 ខែទើបកែវភ្នែករបស់ទារកបានទទួលការអភិវឌ្ឍពេញទំហឹងដែលអាចឱ្យមើលឃើញពីជម្រៅរបស់វត្ថុ និងមើលឃើញពណ៌ផ្សេងៗបាន។

ការម៉ាស្សាប៉ះពាល់ទារកទើបនឹងកើត
ការម៉ាស្សាប៉ះពាល់ជាវិធីដែលល្អខ្លាំងណាស់ក្នុងការជួយឱ្យកូនតូចទើបនឹងកើតរបស់អ្នកម្តាយបានធូរស្រាល និងថែមទាំង
ជាការសាងសម្ព័ន្ធភាពខាងផ្លូវចិត្តរវាងអ្នកម្តាយជាមួយកូន។ ទារកសឹងតែទាំងអស់សុទ្ធតែត្រូវការការមើលថែទាំយកចិត្តទុកដាក់ កុំទៅកង្វល់បារម្ភថា តើអ្នកម្តាយម៉ាស្សា ឬប៉ះពាល់កូនបានត្រឹមត្រូវ ឬក៏អត់នោះ គួរជឿលើសញ្ជាតិញាណនៃភាពជាម្តាយរបស់អ្នកដោយចាប់ផ្តើមដោយការម៉ាស្សាថ្នមៗយ៉ាងទន់ភ្លន់ ហើយកូនតូចនឹងសម្តែងអាការឱ្យអ្នកម្តាយបានដឹងភ្លាមតែម្តងនៅពេលណាមានអារម្មណ៍ថាមិនសប្បាយខ្លួន តែភាគច្រើនកូនតូចច្រើនតែគេងលក់ក្នុងអំឡុងពេលម៉ាស្សា ឬម៉ាស្សារួចភ្លាម ដូច្នេះទើបស័ក្តិសមក្នុងការម៉ាស្សាឱ្យកូនមុនពេលគេង ឬក្រោយពេលផ្ងូតទឹកឱ្យហើយថ្មីៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here