ទម្ងន់​ខ្លួន​ទារក​នៅក្នុង​គភ៌​ក្នុង​ត្រីមាសនីមួយៗរឿង​ដែល​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង​

0
205

ទម្ងន់របស់ទារកនៅក្នុងគភ៌ នឹងបញ្ជាក់ប្រាប់ថា កូនក្នុងផ្ទៃរបស់អ្នកនោះរឹងប៉ឹងមាំមួនប៉ុនណា និងគួរបង្កើនការបំប៉នគភ៌យ៉ាងណា ដើម្បីឱ្យទារកក្នុងផ្ទៃមានទម្ងន់ខ្លួនត្រឹមត្រូវតាមក្បួន ដូច្នេះទើប រឿងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ជារឿងសំខាន់មួយដែលស្ត្រីមានគភ៌គួរតែដឹង។

ទម្ងន់ខ្លួនទារកក្នុងគភ៌ ក្នុងត្រីមាសនីមួយៗដែលស្ត្រីមានគភ៌គួរដឹងមានដូចតទៅ ៖

ត្រីមាសដំបូង ចាប់ផ្តើមតាំងពី8សប្តាហ៍-12សប្តាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់1-15ក្រាម ហើយទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗរហូតដល់សប្តាហ៍ទី16។

ត្រីមាសទី 2 ចាប់ផ្តើមពីអំឡុងសប្តាហ៍ទី17-20 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងម្តង50ក្រាម និងនៅពេលផុតត្រីមាសនេះ ទារកនឹងមានទម្ងន់ខ្លួនប្រមាណជា600ក្រាម។

ត្រីមាសទី 3 ក្នុងអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងខ្លាំងដល់ទៅ6ដងនៃត្រីមាសទី 2 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្តាហ៍200ក្រាម និងកើតឡើងជារឿយៗរហូតដល់ទម្ងន់ប្រមាណជា3,400–3,700ក្រាមនៅពេលគ្រប់កំណត់ប្រសូត។

ទម្ងន់ខ្លួនរបស់ទារកច្រើន ឬតិចជ្រុលពេក ក៏អាចប្រាប់ពីភាព ខុសប្រក្រតីរបស់ទារកក្នុងគភ៌បានដូចខាងក្រោមនេះ ៖

ទម្ងន់ខ្លួនទារកតិចជ្រុលពេក ៈ អាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម ឬសុកមានបញ្ហា ឬអាចបណ្តាលមកពីទារកខ្លួនឯង ដែលអាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារឆ្ពោះទៅទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនបានគ្រប់គ្រាន់តាមតម្រូវការ ហុចផលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់ខ្លួនតិច ដែលបើសិនជាមិនបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវតាមវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាន។ តែបើបណ្តាលមកពីខ្លួនស្ត្រីមានគភ៌វិញ អាចដោយសារតែកើតមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអីុន។

ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៖ បញ្ហាច្រើនតែបណ្តាលមកពីការដែលស្ត្រីមានគភ៌ទទួលទានច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងផ្ទៃមានទម្ងន់ខ្លួនច្រើន ហើយស្ត្រីមានគភ៌ខ្លួនឯងថែមទាំងប្រថុយប្រថានក្នុង ការកើតរោគទឹកនោមផ្អែមខណៈពេលមានគភ៌ទៀតផង។ ក្រៅពីនេះនៅពេលដល់ពេលប្រសូត អាចនឹងធ្វើឱ្យពិបាកប្រសូត ដោយអាចនឹងត្រូវប្រើឧបករណ៍ផ្សេងៗជួយក្នុងការសម្រាល ដូចជា ប្រដាប់ចាប់គៀប ឬបើទារកខ្លួនធំខ្លាំងពេក អាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការប្រសូតដោយការវះក៏មាន។ទារកដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីដំបូង នឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ដោយសារតែកោសិកាខ្លាញ់ក្នុងរាងកាយមានទំហំធំមកតាំងពីទើបនឹងកើតភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here