នៅថ្ងៃដំបូងក្រោយពេលប្រសូត ទឹកដោះរបស់អ្នកម្ដាយចាប់ផ្ដើមចេញមកហើយ អ្នកម្ដាយត្រូវសង្កេតថា ទឹកដោះមានព័ណ៌លឿងឬទេ ព្រោះនោះជាទឹកដែលសម្បូរទៅដោយសារជាតិចិញ្ចឹមដល់ទារក យ៉ាងណាក៏ដោយទឹកដោះរបស់អ្នកម្ដាយនៅតែចេញមកមិនច្រើនពេកទេ ប្រសិនបើអ្នកច្របាច់ទឹកដោះដាក់ដបហើយមិនពេញ នោះមិនបាច់ចម្លែកចិត្តទេ ព្រោះក្រពះរបស់កូននៅតូចតាមវ័យនៅឡើយទេ អាចទទួលទឹកដោះបានត្រឹម ១ ទៅ ១.៤ ស្លាបព្រាកាហ្វេប៉ុណ្ណោះ ម្ដងបន្តិច ។
បរិមាណទឹកដោះដែលទារកត្រូវការក្នុងការបៅដោះម្ដង នៅក្នុងខែដំបូងបន្ទាប់ពីប្រសូត ត្រូវបំបៅយឺត ហើយចាំបន្ថែមតាមក្រពះដែលទរករីកធំឡើង ឬអនុវត្តតាមវិធីខាងក្រោមនេះ ៖
១ថ្ងៃ បរិមាណត្រូវតាមគំនូសគ្រិតដែលមានជាប់នឹងដប ពី ៥ – ៧ ស៊ីស៊ី ឬ ១ -១.៤ ស្លាបព្រាកាហ្វេ
៣ ថ្ងៃ ទារកអាចទទួលទឹកដោះនៅបរិមាណពី ២២ – ២៧ ស៊ីស៊ី ឬ ២ -២.៣៥ ក្រាម
៧ ថ្ងៃ អ្នកអាចបន្ថែមទឹកដោះចាប់ពី ៤៥ -៦០ ស៊ីស៊ី ឬ ៤២ – ៥០ ក្រាម
៣០ ថ្ងៃ ក្រពះទារកកាន់តែចាប់ផ្ដើមធំធាត់ហើយ អាចផ្ដល់ទឹកដោះពី ៨០ -១៥០ ស៊ីស៊ី ឬ ៧០ – ១៤០ ក្រាម ៕