ភាគច្រើនស្ត្រីអាចឆាប់មានផ្ទៃពោះ ប្រសិនបើពួកគេរួមភេទមុនការបញ្ចេញអូវុលមួយថ្ងៃ។ ការបញ្ចេញអូវុលនឹងកើតមាន បន្ទាប់ពីការមករដូវរយៈពេល ១៤ថ្ងៃ។
ស៊ុតអាចរស់នៅបានរយៈពេលប្រមាណជា ១២-២៤ម៉ោង បន្ទាប់ពីវាត្រូវបានបញ្ចេញ។ ចំពោះការមានផ្ទៃពោះអាចកើតឡើង បើសិនជាស៊ុតជួបនឹងមេជីវិតឈ្មោលក្នុងពេលនេះ។ តែប្រសិនបើអ្នកចង់បានកូនឆាប់ គួរតែរួមភេទ២ថ្ងៃម្តង ព្រោះមេជីវិតឈ្មោលអាចរង់ចាំស៊ុតនៅក្នុងបំពង់បង្កកំណើត រហូតទាល់តែវាអស់ជីវិត។
មេជីវិតឈ្មោលអាចរស់នៅរហូតដល់ទៅ ៧ថ្ងៃនៅក្នុងរាងកាយរបស់មនុស្សស្រី។ ដូច្នេះប្រសិនបើអ្នកមានការរួមភេទនៅមុនថ្ងៃបញ្ចេញអូវុលមួយថ្ងៃ មេជីវិតឈ្មោលនឹងមានពេលវេលាចូលទៅរងចាំស៊ុតក្នុងដៃស្បូន។
ខាងក្រោមនេះជាការពន្យល់បន្ថែមរបស់គិលានុបដ្ឋាយិកា៖