លោកវេជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ដល់ស្រ្តីតាំងគភ៌ នៅខណៈដែលការតាំងគភ៌មានអ័រម៉ូនចេញពីក្រពេញអូវ៉ុលច្រើន ទើបហុចផលដល់ក្រពេញទឹកដោះកើនឡើង ចាប់តាំងពីខែដំបូងនៃការតាំងគភ៌ ទាំងបំពង់ទឹកដោះ និង ក្រពេញដោះនិងរីកខ្លួនធំឡើង ហើយឃើញកាន់តែច្បាស់នៅខែទី ២ ។ អ្នកម្ដាយអាចសង្កេតឃើញសុដន់របស់អ្នកឡើងធំ គួរឱ្យភ័យព្រួយ។
រហូតដល់ខែទី ៤ ស្ពែម៉ាតូស៊ូអ៊ីត និងអូវីល ចាប់ផ្ដើមបង្កើតអ័រម៉ូនប្រូក្លេទីនចេញមកកាន់តែច្រើន ហើយក្រពេញដោះក៏ចាប់ផ្ដើមបង្កើតទឹកកាន់តែច្រើនដែលមានព័ណ៌សថ្លាដូចទឹកដោះធម្មតា បន្ទាប់មកទឹកដោះប្រែព័ណ៌មានទៅជាពណ៌លឿង ដែលឱ្យឈ្មោះថា Colostrum ជាទឹកដោះសម្បូរសារជាតិចិញ្ចឹម។ លុះដល់រយៈខែទី ៦ ទឹកដោះក៏កាន់បំបែកខ្លួនច្រើនឡើង ហើយមានកោសិកាស្បែករីកឡើងតាមបរិវេណក្បាលសុដន់ ប្រសិនបើអ្នកម្ដាយសាកល្បងប្របាច់ក្បាលសុដន់ នោះនឹងឃើញមានទឹកដោះព័ណ៌ថ្លាៗហៀរចេញមក តែនឹងសង្កេតឃើញថា ទឹកដោះហូរមកមិនមានលក្ខណៈពេញលេញឡើយ ។ ក៏ប៉ុន្ដែទឹកដោះម្ដាយនឹងចេញមកក្រៅនៅពេលប្រសូតបានចាប់ពីមួយថ្ងៃ ទៅ ពីរថ្ងៃ ហើយពេលនោះបុត្រក៏អាចបំបៅបានរយៈពេល ២៤ ម៉ោងនៅថ្ងៃដំបូង ។
មានករណីដែលហៀរទឹកដោះមុនពេលប្រសូតនោះ គឺអាចកើតមាននៅអម្លុងពេលត្រីមាសទី ២ តែអ្នកម្ដាយមិនត្រូវយកដៃទៅច្របាច់ឱ្យទឹកដោះកាន់តែចេញឡើយ ព្រោះវាបានធ្វើឱ្យទឹកដោះស្ងួត ហើយមានការឈឺចាប់នៅពេលប្រសូត ឬ អាចប្រសូតមុនកំណត់ក៏មានដែល ។ ប្រការនេះអ្នកគួរជៀសវាងប្របាច់ទឹកដោះលេង ព្រោះវាមានហានិភ័យដល់ការតាំងគភ៌ផងដែរ ៕