រូបមន្ត​គណនា​ដើម្បី​ឱ្យដឹងថា កូន​ខ្ពស់​ប៉ុនណា​នាពេល​អនាគត​

0
266

លោកអ្នក​អាច​គណនា​កម្ពស់​របស់​កូន​នាពេល​អនាគត​បាន​តាំងពី​ពេល​គេ​នៅ​ក្មេង​ម្ល៉េះ ដោយ​ប្រើ​រូបមន្ត​ការ​គណនា​ដែល​គេ​នាំគ្នា​ធ្វើ​មក​យូរហើយ តាំងពី​ឆ្នាំ 1970 មក និង​ថែមទាំង​បានទទួល​ការបោះពុម្ព​ផ្សព្វផ្សាយ​នៅក្នុង​សារព័ត៌មាន ឌឹនី​វ​យ៉​ក ថា​ម​ស៍ ទៀតផង​ថា រូបមន្ត​ដែល​ប្រើ​សម្រាប់​គណនា​នេះ​មាន​ភាពត្រឹមត្រូវ និង​ច្បាស់លាស់​បំផុត។ វិធី​ការប៉ាន់ប្រមាណ​កម្ពស់​រាងកាយ​របស់​កូន​នាពេល​អនាគត​មាន​ដូចតទៅ។

ការគណនាកម្ពស់របស់ក្មេងប្រុសនាពេលអនាគត

ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តា​យមក​បូក​ចូលគ្នា និង​បូក​ថែម 13 សង់ទីម៉ែត្រ បន្ទាប់មក​យកទៅ​ចែក​នឹង 2។

ឧទាហរណ៍ ឪពុក​កម្ពស់ 1,75 ម៉ែត្រ  ម្តាយ​កម្ពស់ 1,65 ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 + 13 = 353 យក​ផលបូក​នេះ​ទៅ​ចែក​នឹង 2 នឹង​ឃើញ​ផលចែក 176,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺ​ប្រវែង​កម្ពស់​របស់​កូនប្រុស​នាពេល​អនាគត។

ការគណនាកម្ពស់របស់ក្មេងស្រីនាពេលអនាគត

ចូរ​យក​កម្ពស់​របស់​ឪពុក និង​ម្តា​យមក​បូក​ចូលគ្នា ហើយ​ដក 13 សង់ទីម៉ែត្រ បន្ទាប់មក​យកទៅ​ចែក​នឹង 2។

ឧទាហរណ៍ ឪពុក​កម្ពស់ 1,75 ម៉ែត្រ  ម្តាយ​កម្ពស់ 1,65 ម៉ែត្រ បូក​ចូលគ្នា​នឹង​បាន 175 + 165 – 13 = 327 រួច​យក​ផលបូក​នេះ​ទៅ​ចែក​នឹង 2 នឹង​ឃើញ​ផលចែក 163,5 ដូច្នេះ​លទ្ធផល​ដែល​ទទួលបាន​នេះ គឺ​ប្រវែង​កម្ពស់​របស់​កូនស្រី​នាពេល​អនាគត។

ការប៉ាន់ប្រមាណ​កម្ពស់​របស់​កូន​ខាងលើនេះ គឺ​កុមារ​ត្រូវតែ​បានទទួល​ភោជនាហារ​ដែល​ល្អ និង​ការហាត់​ប្រាណ​ដែល​ល្មម​សមរម្យ នោះ​មានន័យថា ក្រៅពី​ហ្ស៊ែ​ន ឬ​ពូជ​របស់​ឪពុកម្តាយ​ហើយ បរិស្ថាន​ជុំវិញ​ក៏មាន​ភាព​សំខាន់​ចំពោះ​កម្ពស់​របស់​កុមា​រដែរ យើង​អាច​សង្កេត​បាន​តាមរយៈ​ក្មេង​ដែល​ខ្វះ​សារធាតុ​អាហារ និង​មាន​សុខភាព​មិនល្អ​តាំងពី​តូច នឹង​ហុច​ផល​ធ្វើឱ្យ​ក្មេង​មាន​រូបរាងកាយ​តូច​ល្អិត និង​ធ្វើឱ្យ​កម្ពស់​មិន​វិ​វ​ឌ្ឍ​ទៅតាម​វ័យ​ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here