ឧបត្តិ​ហេតុដែល​ស្ត្រី​មានគភ៌​គួរតែ​ប្រយ័ត្ន!!​

0
176

សម្រាប់​ស្ត្រី​ដែល​កំពុង​តាំង​គភ៌ អាច​នឹងត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន​ឱ្យ​កាន់តែខ្លាំង​ជាង​មុន​បន្តិច​ហើយ ព្រោះ​អាច​នឹង​កើតមាន​ឧបត្តិហេតុ​ឡើង​បាន​ក្នុងអំឡុងពេល​មានគភ៌​នេះ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ពី10ឧបត្តិ​ហេតុដែល​ស្ត្រី​មានគភ៌​ច្រើនតែ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​ដែល​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​កាន់តែខ្លាំង​ឡើង។
1.ត្រូវគេ​ដើរ​បុកខ្លាំងៗនៅក្នុង​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​នឹង ហាម​មិនឱ្យ​ស្ត្រី​មានគភ៌​ដើ រ​ទៅណា​មក​ណា​សោះ ក៏​ប្រហែលជា​មិនអាច​ទៅរួច​ឡើយ ហើយ​ជួន កាល​ក៏​អាច​នឹង​រឹតតែ​ពិបាក​ទៅទៀត ក្នុង ការចៀស​ពី​ទីប្រជុំជន កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ ដែល​អាច​នឹងធ្វើ​ឱ្យមាន​ឱកាស​ដែល​ស្ត្រី​មានគភ៌​ត្រូវ​ប៉ះ ឬ​បុក​ចំក្បាល​ពោះ ខណៈពេល​ដើរ​បញ្ច្រាស់ នឹង​អ្នកដទៃ​កាន់តែ​ច្រើនឡើង​ដែរ។

2.ធ្លាក់​ពីលើ​កាំជណ្តើរ ឬ​ក្រឡាច់​ស្បែកជើងកែងចោត​ស្ត្រី​មានគភ៌​ដែល​ស្រឡាញ់​ភាពស្រស់ស្អាត​តែងតែមាន​កង្វល់​ថា ខ្លាច​នឹងមិន​ស្អាត រួមទាំង​ស៊ាំ​ធ្លាប់ និង​ប្រាកដ​ក្នុង​ចិត្ត​ថា អាច​នៅ​ពាក់បាន​គ្មាន​បញ្ហា​ទៀតផង ទើប​នៅតែ​ពាក់​ស្បែកជើងកែងចោត​ដូច​ធម្មតា។ ដូច្នេះ​សូម​ប្រាប់ថា មួយ​អំឡុង​ពេលនេះ​ប្រហែលជា​ត្រូវ​ផ្អាក​មួយរយៈ​សិន​ហើយ ព្រោះ​ការពាក់​ស្បែកជើងកែងចោត​ស្ត្រី​មានគភ៌​ត្រូវតែ​ខំ​ពង្រឹង​ជើង​ទាំងមូល និង​ក្បាលពោះ ដើម្បី​ព្យាយាម​ទប់​លំនឹង​ខ្លួន​ឱ្យ​ដើរ​បាន​ស្រួល ដែល​អាការ​ទាំងនេះ​នឹង​ក្លាយជា​លទ្ធផល​ធ្វើឱ្យ​ស្ត្រី​មានគភ៌​ឈឺ​ជើង ឈឺ​ខ្នង ដែល​នឹង​ហុច​ផល​អាក្រក់​ដល់​សុខភាព​កាយ និង​ដែល​សំខាន់​កែង​ស្បែកជើង​ដែល​រាវ​តូច និង​ខ្ពស់​នោះ ប្រហែលជា​មិនអាច​ទ្រ​ទម្ងន់​ខ្លួន​ដែល​កើន​ឡើងជា​បន្តបន្ទាប់រ​បស់​ស្ត្រី​មានគភ៌​បានឡើយ ទើប​អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​ក្រឡាច់​ជើង និង​ធ្លា​ក់លើ​ពី​ស្បែកជើងកែងចោត​រហូត​ធ្វើឱ្យ​រងរបួស​បាន។

3.ពោះ​បោក​ប៉ះ​នឹង​ដៃចង្កូត​ឡាន​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បើកឡាន​ដោយ​ខ្លួនឯង ទោះជា​មិនកើត​មាន​ឧបត្តិហេតុ​មែន តែ​ក៏​អាច​កើតមាន​ពេលខ្លះ​ដែល​ឡាន​ត្រូវ​ជាន់​ហ្វ្រាំង​បន្ទាន់ និង​ខ្លាំង រហូត​ពោះ​ដែលមាន​ទំហំ​ធំ​នោះ​អាច​នឹង​បោក​ប៉ះ​នឹង​ដៃចង្កូត​ឡាន​បាន ដែល​ទោះជា​មិនមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​មែន តែ​បើសិនជា​បោក​ប៉ះ​ញឹកញាប់ ឬខ្លាំងៗ ក៏​ច្បាស់​ជា​កើតមាន​គ្រោះថ្នាក់​ដល់​ទាំង​ខ្លួន​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​មិន​ខាន។

4.ជិះ​ម៉ូតូ ឬបើក​ឡាន​ធ្លាក់​ជង្ហុក​រណ្តៅញឹកញាប់បើ​ស្រ្តីមាន​គភ៌​ត្រូវ​ជិះ​ម៉ូតូ ឬបើក​ឡាន​ដោយ​ខ្លួនឯង​នោះ ការ​បើក​ធ្លាក់​ជង្ហុក ឬការ​បោកប៉ះ​រញ្ជួយ​គឺជា​រឿងដែល​ពិបាក​នឹងចៀស​វាងបាន​ណាស់ តែ​បើបាន​ទទួលរងការ​បោក​ប៉ះរញ្ជួយ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា ធ្លាក់​ជង្ហុក​ជ្រៅៗ និងខ្លាំងៗ​នោះ ក៏ជា​គ្រោះថ្នាក់​មិន​តិច​តួច​ឡើយ។

5.ខ្សែក្រវាត់​សុវត្ថិភាព​រថយន្ត​រឹត​ពោះ​បើ​ស្ត្រី​មានគភ៌​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​មិនបាន​ត្រឹមត្រូវ ក្រៅពី​នឹងមិន​អាចជួយ​ការពារ​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ហើយ​នោះ​នៅ​ទទួលរង​អាការ​ឈឺចាប់​ដែល​កើតឡើង​បាន និង​អាច​បណ្តាលឱ្យមាន​បញ្ហា​ដល់​គភ៌​ទៀតផង។

6.អង្គុយ​ហើយ​ក្រោកឈរឡើង​លឿន​ពេក​អាការ​ធ្វើ​អ្វីលឿនៗ រហ័សៗនេះ គឺជា​ឥរិយាបថ​ដែល សន្សំ​ធ្លាប់​មក​យូរហើយ បើ​ចង់ឱ្យ​ផ្លាស់ ប្តូរ​ក្នុងអំឡុង2-3ខែ​ដំបូង​នោះ ប្រហែលជា​ត្រូវ​ប្រើ ពេលវេលា​បន្តិច​ហើយ ហើយ​ភាគច្រើន​ការ​ងើប​ក្រោកឈររហ័សៗនេះ ច្រើនតែ​កើតឡើង​ចំពោះ​ស្ត្រី​មានគភ៌ដំបូងៗនេះឯង។

7.ជំពប់ជើង​នឹង​កៅអី ជាយសំពត់ ជើងខោ វត្ថុ ឬ​របស់របរផ្សេងៗឧបត្តិ​ហេតុដែល​ច្រើនតែ​ជួប​ញឹកញាប់​នៅក្នុង​ក្រុម​នេះ​គឺ ដើរ​បុក​តុ បុក​កៅអី ទាត់​ឡាំង​ដែល​ដាក់​នៅលើ​ឥដ្ឋ ឬ​បើ​ស្លៀកខោ ឬ​សំពត់វែងៗស្ត្រី​មានគភ៌​អាច​នឹង​ទាក់​ជើង ឬ​ជំពប់ជើង​នឹង ជើងខោ ឬ​ជាយសំពត់​ខ្លួនឯង​ហ្នឹងឯង។

8.រ​អឹ​ល​ដួល (ក្នុង​បន្ទប់ទឹក ឬ​នៅ​ជណ្តើរ)ដោយ​ទម្ងន់​ខ្លួន​ដែល​កើនឡើង បូក​ជាមួយ​ការធ្វើ​ចលនា ដែល​មិនសូវ​ជា​រហ័សរហួន​ដូច​កាលពី​មិន​ទា ន់​មានគភ៌ ស្ត្រី​មានគភ៌​អាច​នឹង ភ្លេចខ្លួន​ដើរលឿនៗ ឈាន​ជើង​ទៅ​យ៉ាង​មិន បាន​ប្រយ័ត្ន និង​មិនបាន​មើលផ្លូវ អាចធ្វើឱ្យ​ការ ប៉ាន់ស្មាន​រយៈ​ចម្ងាយ​ខុសឆ្គង​បាន បើ​ក្នុង អំឡុង​ពេលដែល​មិន​បា ន​តាំង​គភ៌​នោះ ក៏​ប្រហែលជា​អាច​នឹង​ចាប់​កាន់ តោង ឬ​ទប់ខ្លួន​នឹង អ្វីៗជុំវិញខ្លួន​មិនឱ្យ​ដួល​បាន តែបើ​ក្នុងពេល​មានគភ៌​វិញ​រឹតតែ​ពោះធំ​ឡើង​នៅពេលណា ភាពរហ័សរហួន​ក៏​នឹង​ថយចុះ​ពេលនោះ​ដែរ ដូច្នេះ​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរ​ប្រយ័ត្ន​លើ​ចំណុច​នេះ​ឱ្យបាន​ខ្ពស់។

9.ក្បាលពោះ​បុក​នឹង​តុ បុក​នឹង​ទ្វារ​ពី​ដើម​ដែល​ក្បាលពោះ​ធ្លាប់តែ​រាប​សំប៉ែត​តែ​ពេល​មានគភ៌​ដែល​ពោះ​កាន់តែ​ធំ​ឡើង​ក្នុងមួយខែៗ និង​ដោយ​ភាព​ដែល​មិនទាន់​ស៊ាំ​ធ្លាប់​ជាពិសេស​ស្ត្រី​មានគភ៌​ថ្មោងថ្មី​ផង​នោះ អាច​នឹង​ធ្វើឱ្យ​ការប៉ានស្មាន​ចម្ងាយ​ពី​ក្បាលពោះ​របស់ខ្លួន​នឹង​វត្ថុផ្សេងៗមានការ​ខុសឆ្គង ទើប​ធ្វើឱ្យ​យើង​ធ្លាប់​ឃើញ​ស្ត្រី​មានគភ៌​ជាច្រើន​ដើរ​បុក​នេះ​បុក​នោះ​ជាប្រចាំ ដោយសារតែ​មិនទាន់​ស៊ាំ​ធ្លាប់​ហ្នឹងឯង។

10.ភ្លេចខ្លួន​លើក​របស់ធ្ងន់ៗ លើស​កម្លាំង ឬ​ភ្លេចខ្លួន​ឱន​ចុះ​ទាំង​ក្បាល​ពោះធំ​ច្រើនតែ​កើត ឡើង​ចំពោះ​ស្ត្រី​មានគភ៌​ដែល​សម្បូរ​កម្លាំង ដែល​ស៊ាំ​ធ្លាប់​ជាមួយ​ទង្វើ​ការលើក​នេះ​លើក​នោះ​ដោ យ​ខ្លួនឯង តែ​នៅពេល​មានគភ៌​ហើយ ស្ត្រី​មានគភ៌​មិនគួរ​លើក​របស់របរធ្ងន់ៗដោយ​ខ្លួនឯង​ឡើយ គួរ​ហៅ​លោក​ប្តី ឬ​មិត្ត​រួម​ការងារ​ដែលជា​មនុស្ស​ប្រុស​ឱ្យមក​ជួយ​វិញ​ទើប​ប្រសើរ​ជាង។ ចំណែក​ការ​ភ្លេចខ្លួន​ឱន​ពាក់​ស្បែកជើង ឬ​ធ្វើ​អ្វីមួយភ្លែតលឿនៗជ្រុល​ហួសហេតុ​ពេក​នោះ ភាគច្រើន​តែង​កើតចេញពី​ភាពស៊ាំ​ធ្លាប់​កាលពីពេល​មិនទាន់មាន​ផ្ទៃពោះ និង​ច្រឡំ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here