ក្នុងអំឡុងពេលសម្រាលកូនស្ត្រីត្រូវបាត់បង់ឈាម ព្រមទាំងកម្លាំងកំហែងស្ទើរតែអស់ពីខ្លួន ហើយឈានដល់ដំណាក់កាលបំបោះដោះស្ត្រីគឺកាន់តែមានភាពរីងរៃថែមទៀត។ ដូច្នេះ ស្ត្រីត្រូវការញ៉ាំអាហារបំប៉នឲ្យបានច្រើនទើបមានសុខភាពល្អ និងមានទឹកដោះឲ្យកូនបៅគ្រប់គ្រាន់។ ប៉ុន្តែក្រៅពីអាហារប្រចាំថ្ងៃ តើមានអ្វីខ្លះទៀតដែលស្ត្រីគួរទទួលទាន? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ភេសជ្ជៈមួយប្រភេទដែលផ្សំឡើងពីទឹកដោះគោ និងខ្ទឹមស អាចជួយឲ្យស្ត្រីមានសុខភាពល្អឡើងវិញក្រោយពេលសម្រាល។
ធាតុផ្សំ៖
ខ្ទឹមស ៣កំពឹស
ទឹកដោះគោស្រស់ ១កែវ
ទឹកចម្រោះ ១កែវ
ទឹកឃ្មុំ កន្លះពែង
របៀបប្រើប្រាស់៖
១.អ្នកត្រូវដាក់ខ្ទឹមស និងទឹកចូលទៅក្នុងឆ្នាំមួយ រួចរំងាស់ឲ្យនៅសល់ប្រហែលជា៣ភាគ៤។
២.បន្ទាប់មកបន្ថែមទឹកដោះគោចូល ហើយកូរវាឲ្យសព្វលល្អ។
៣.បិទភ្លើងចង្ក្រាន រួចទុកវាឲ្យត្រជាក់។
៤.ចុងក្រោយត្រូវផ្ទេរល្បាយនេះចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូល។
៥.សូមទទួលទានល្បាយនេះ នៅរៀងរាល់ពេលព្រឹកព្រលឹមមុនពេលញ៉ាំអាហារ៕