ចង់ដឹងណាស់ថា នៅពេលស្ត្រីធ្លាក់អូវុលមានអាការបែបណា និងគួរកត់ស្គាល់បែបណាដែរ ហើយនៅរាល់ខែអូវុលធ្លាក់នៅពេលណា មានវិធីសាស្ត្រអ្វីអាចរាប់ថ្ងៃធ្លាក់អូវុលបានដោយយ៉ាងណា ?
អ្នកជំនាញបានអធិប្បាយថា នៅក្នុងមួយខែម្ដង ស្ត្រីមានធ្លាក់អូវុលមួយគ្រាប់ ដោយធ្លាក់ចេញពីក្រពេញអូវែខាងឆ្វេង និង ខាងស្ដាំ ដោយផ្លាស់ប្ដូរគ្នាទៅមកជារៀងរាល់ខែ ។ ទាំងនេះ ស្ត្រីភាគច្រើនមករដូវប្រចាំខែនៅថ្ងៃទី 28 -30 ដូច្នោះថ្ងៃដែលត្រូវធ្លាក់អូវុលគឺនៅអម្លុងថ្ងៃទី 14 -15 ថ្ងៃ ឬប្រហែល 2 សប្ដាហ៍មុនមករដូវថ្មីជារៀងរាល់ខែ ។
ចំនែកឯអូវុលដែលធ្លាក់មករង់ចាំនៅបំពង់បញ្ជូនស៊ុតប្រមាណជា 12-24 ម៉ោង ប្រសិនបើស្វាមីនាងបានមកដល់ហើយមានការរួមសង្វាស់ នោះទឹកកាមបុរស ក៏ទៅចាប់កំណើត បង្កើតជាការតាំងគ័ភ៌ ។ នៅអម្លុងពេលនោះ ស្រទាប់ស្បូនក៏រីកធំឡើង ដើម្បីត្រៀមខ្លួនទទួលយកអូវុល ហើយបង្កាត់តែម្ដង ប្រសិនបើស៊ុតមិនបានផ្សំជាមួយស្រទាប់ស្បូនទេហើយធ្លាយចេញមកក្រៅ និងក្លាយជារដូវវិញ ដែលស្ត្រីមានជាប្រចាំរាល់ខែ ហើយសង្កេតអាការធ្លាក់អូវុល ។
ការសង្កេតអាការធ្លាក់អូវុល៖
ប្រសិនបើការរួមភេទឱ្យកូនដូចបំណងប្រាថ្នា ត្រូវសង្កេតទៅលើអាការធ្លាក់អូវុល ដើម្បីបានរួមសង្វាស់ឱ្យនឹងរយៈធ្លាក់អូវុល រាងកាយក៏និងផ្លាស់ប្ដូរ តែម្នាក់ៗមានអាការខុសគ្នា អ្នកខ្លះមានអាការ ខ្លះទៀតក៏គ្មានអាការអ្វីកើតឡើង ព្រោះដោយសារតែភាពសម្បូររបស់រាងកាយរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា ។
អាការដែលអាចប្រាប់ពីការធ្លាក់ស៊ុត និងសង្កេត ដោយ ការប្រែរប្រួលទឹករំអិលនៅបរិវេណទ្វាមាស មានលក្ខណៈជាទឹករំអិលថ្លា ហើយសក្បុះ ដែលទឺករំអិលបរិវេណទ្វាមាស ស្ត្រីខ្លះមានឈាមនៅពីលើបន្ដិចបន្តួច ។
ប្រសិនបើមិនអាការផ្សេងៗកើតមកដូចជា រលាកប្រដាប់ភេទ ឬ មានក្លិនឆ្អាបខ្លាំងនៅប្រដាប់ភេទ នោះក៏គ្មានអ្វីខុសប្រក្រតីឡើយ អាការនេះនឹងបាត់ទៅវិញដោយឯកឯង ។
សីតុណ្ហភាពរាកាយនិងមានការផ្លាស់ប្ដូរ ជិតដល់ថ្ងៃធ្លាក់អូវុលនិងមានសីតុណ្ហារាងកាយឡើងក្ដៅប្លែកខុសធម្មតា ។
ទ្វាមាសប្រែរប្រួល សុដន់ឡើងពើងខុសធម្មតា ។
មានឃើញធ្លាក់ឈាមជាប់និងខោក្នុងបន្តិចបន្តួច។
ឈឺពោះមួយជំហៀងខ្លួន ហាក់បីដូចជាអាការចុកច្អល់ពោះ ហើមពោះ ជាដើម ៕