ទទួលទានខ្ញីច្រើនហួសហេតុពេក ប្រយ័ត្នកូនកើតមិនគ្រប់ខែ

0

គ្រប់អ្វីៗទាំងអស់សុទ្ធតែមានគុណសម្បត្តិ នឹងគុណវិបត្តិរបស់វា ក៏ប៉ុន្តែប្រសិនបើអ្នកចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវពិតជាគ្មានផលប៉ះពាល់នោះទេ។ យ៉ាងណាម៉ិញ ខ្ញី ត្រូវបានគេទទួលស្គាល់ពេញពិភពលោកថា ជាឱសថដែលល្អបផុតសម្រាប់សុខភាព ហើយអាចព្យាបាលជំងឺជាច្រើនមុខថែមទៀម។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏មានហានិភ័យផងដែរប្រសិនបើអ្នកប្រើប្រាស់តាមតែអំពើចិត្ត។ តារយៈគេហទំព័រ pinoyhealthguide បានបង្ហាញថា ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានខ្ញីច្រើនពេកនោះទេ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់ទារក។
ខ្ញី មានផ្ទុកសារធាតុរំញោចខ្លាំងដែលអាចបណ្តោលឲ្យមានការកន្ត្រាក់នៃស្បូន ដែលអាចធ្វើឲ្យសម្រាលកូនមុនពេលកំណត់ក៏មាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានខ្ញី ក្នុងកម្រិតតិចតួច វាអាចកាត់បន្ថយការឈឺចាប់ ឬចាញ់កូននៅពេលព្រឹក។
ហេតុនេះហើយ ទើបក្រុមអ្នកជំនាញបានហាមប្រាមមិនឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយទទួលទានខ្ញីច្រើនហួសហេតុពេកនោះទេ៕