ឲ្យកូនបៅដោះច្រើន អាចកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល

0
93

បើយោងតាមការស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយក្នុងកាសែត American Heart Association បានបង្ហាញថា ស្ត្រីដែលចិញ្ចឹមកូនដោយទឹកដោះ អាចកាត់បន្ថយហានិភ័យនៃជមងឺដាច់សរសៃឈាមខួរក្បា ឬជំងឺបេះដូងរហូតដល់ទៅ ១០ភាគរយ នៅក្នុងជីវិតចុងក្រោយរបស់អ្នកម្តាយ។

អ្នកជំនាញនៃសាកលវិទ្យាល័យ Oxford មានប្រសាសន៍ថា «ពេលពពោះ ក្នុងរាងកាយរបស់មនុស្សស្រីត្រូវរក្សាទុកជាតិខ្លាញ់យ៉ាងច្រើន ដើម្បីជំរុញដល់ការលូតលាស់របស់ទារក។ ប៉ុន្តែឈានដល់ដំណាក់កាលបំបៅដោះកូន ជាតិខ្លាំងទាំងនោះនឹងរលាយទៅវិញយ៉ាងឆាប់រហ័ស»។

ការសិក្សានេះត្រូវបានធ្វើឡើងទៅលើស្ត្រីជនជាតិចិនប្រមាណជា ២៨៩,៥៧៣នាក់ បន្ទាប់ពីការសិក្សាលើកមុនរកឃើញថា ការបំបៅដោះកូនក្នុងរយៈពេលខ្លីអាចជួយសម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ និងបន្ថយសម្ពាធឈាម។

ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យ Zhengming Chen បានបន្ថែមទៀតថា ការរកឃើញនេះគឺជាដំណឹងដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ឲ្យស្ត្រីទាំងឡាយយកចិត្តទុកដាក់ចំពោះការបំបៅដោះកូន ដើម្បីសុខភាពល្អទាំងម្តាយ និងកូនទៅថ្ងៃអនាគត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here