ពេលយើងចង់ស្រឡាញ់នរណាម្នាក់ វាមិនមែនជារឿងពិបាកនោះទេ តែពេលចង់ឈប់ស្រឡាញ់វិញ ទើបវាមិនមែនជារឿងងាយស្រួលឡើយ តែដល់ថ្ងៃណាមួយ ដែលគេ «មិនមែនជាមនុស្សដែលយើងត្រូវការ» ទោះទ្រាំតទៅទៀត «ក៏នៅតែមិនមែនជាមនុស្សដែលយើងត្រូវការ» ដដែល។
ថ្ងៃនេះ យើងសូមនាំយកបុរសគំរូ 17បែប ដែលនារីៗយើងមិនគួរខាតពេលជាមួយ មកជម្រាបជូន ដើម្បីពិចារណាថា តើមនុស្សដែលយើងកំពុងសេពគប់នោះកំពុងស្ថិតក្នុង 17 បែបនេះឬក៏អត់?
1 . បុរសដែលគិតថា ការងារផ្ទះជារឿងរបស់ស្រីៗ និងមិនចេះជួយ ឬគិតថាមិនមែនជារឿងខុសទេ ដែលមនុស្សប្រុសមានស្រីក្រៅផ្ទះ។
2 . មានបំណុលវ័ន្ឌក បំណុលភ្នាល់បាល់ កាតក្រេឌីត និងបំណុលផ្សេងៗ និងមិនគិតចង់ដោះបំណុល។
3 . បុរសវ័យធ្វើការដែលនៅតែអង្គុយលេងហ្គេមរាល់ថ្ងៃ និងមិនព្រមធ្វើការងារអ្វីក្រៅតែពីគេងក្នុងថ្ងៃឈប់សម្រាក។
4 . បុរសដែលអាយុច្រើនជាងយើង តែមិនគិតអភិវឌ្ឍខួរក្បាលខ្លួនឯង។
5 . បុរសដែលអាយុតិចជាងយើង ដែលគិតថាយើងមានប្រាក់ចំណូលច្រើនជាង និងគិតតែពីឱ្យយើងចេញលុយ។
6 . មិននាំយើងទៅណែនាំឱ្យក្រុមគ្រួសាររបស់គេស្គាល់។
7 . បុរសដែលមិនប្រាកដក្នុងចិត្តថា ស្រឡាញ់មនុស្សស្រី ឬអត់។
8 . បុរសដែលមានគ្រួសារហើយ រួចអះអាងថារស់នៅបែកគ្នា តែមិនអាចលែងលះបាន។
9 . មិនអាចលះបង់ពេលវេលាការងារដើម្បីយើងបាន ទោះជារឿងបន្ទាន់ប៉ុនណាក៏ដោយ។
10 . បុរសដែល Give silent treatment មានមាត់តែមិនចេះនិយាយ ពេលជជែកគ្នា មានរឿងពេលណា ស្ងៀមរហូត!!។
11 . បុរសដែលមានឬកពារជាប្រុសជ្រុល មិនដើរដឹកដៃ មិនជួយកាន់របស់របរ និងដើរនាំមុខមនុស្សស្រីរហូត។
12 . មិនគិតចង់រៀបការជាមួយយើង គ្មានការសន្សំប្រាក់ដើម្បីទុករៀបការ ឬសាងគ្រួសារ និងមិនដែលនិយាយគ្នាអំពីរឿងនេះ។
13 . បុរសដែលសេពគប់ជាមួយយើងព្រោះឃើញយើងមាន សង្ឃឹមចង់បានលុយ ឬផលប្រយោជន៍ពីយើង និងក្រុមគ្រួសារយើង។
14 . បុរសដែលមិនគោរពឪពុកម្តាយយើង។
15 . និយាយអាក្រក់ជាមួយអ្នកដទៃ តែនិយាយល្អជាមួយយើង!!។
16 . បុរសដែលចាំតែប្រាប់ឱ្យយើងទៅពេទ្យពេលយើងឈឺថ្កាត់ តែមិនដែលនាំយើងទៅពេទ្យ។
17 . បុរសដែលចូលចិត្តនិយាយថា មិនចាំបាច់ធ្វើល្អក្នុងថ្ងៃពិសេសណាមួយទេ ថ្ងៃណាក៏ធ្វើបានដែរ (ថ្ងៃពិសេសវាមិនធ្វើផង ចុះទំរាំថ្ងៃធម្មតា កុំសង្ឃឹម!)៕