ទោះបីជាមានគ្រោះថ្នាក់ដោយសារជាតិពុលរបស់បារី ដែលម្ដាយបានស្រូបចូលទៅក្នុងរាងកាយ នៅអម្លុងពេលបំបៅដោះកូន និងហុចផលប៉ះពាល់ដល់កូនកំពុងដែលក្រេបជញ្ជក់ទឹកដោះម្ដាយ ក៏ប៉ុន្ដែប្រសិនបើប្រៀបធៀបរវាងការស្រូបផ្សែងបារី ជាករណីទី ២ នៅក្នុងខណៈពេលដែលកំពុងបំបៅទឹកដោះម្ដាយផងនោះ អាចរាប់ទុកថា ជាគ្រោះថ្នាក់អាក្រក់ដែលគួរឱ្យជៀសវាងបំផុត ។
មានការស្រាវជ្រាវ និងសិក្សាដែលមានការអះអាងថា ការជក់បារីដែលមិនត្រឹមតែហុចផលអាក្រក់ដល់សុខភាពហើយនោះ អ្នកម្ដាយដែលបានជក់បារីនៅអម្លុងពេលបំបៅដោះកូនបណ្ដើរ ក៏នឹងហុចផលដល់ទារកបានស្រូបផ្សែងបារីផងដែរ បើទោះជាទឹកដោះម្ដាយដែលមានសារធាតុចិញ្ចឹមដែលល្អបំផុតក៏ដោយ ក៏ប៉ុន្ដែមិនប្រាកដមានន័យថា និងការពារសុខភាពរបស់ទារកពីផ្សែងបារីបាននោះទេ ។
ម្ដាយជក់បារីនៅអម្លុងពេលបំបៅដោះកូនមានផលប៉ះពាល់កម្រិតណា ?
ទារកអាចនិងមានគ្រោះថ្នាក់កម្រិតខ្ពស់ ដែលបានហុចផលប៉ះពាល់មកពីការឆ្លងមេរោគនៅតំបន់ត្រចៀក ងាយឆ្លងរោគអាលែកស៊ី អាលែកស៊ីបំពង់ផ្លូវដង្ហើម អាចបណ្ដាលឱ្យហើមបាន និងកើតអាការក្រហាយភ្នែកបាន។ មិនតែប៉ុណ្ណោះម្ដាយដែលបានជក់បារី ក៏នៅតែហុចផលគ្រោះថ្នាក់កើតមានជំងឺបានដូចជា ឈឺពោះ រាគរូស ក្អួតចង្អោ ឬរាលក្រពះបានផងដែរ។
គួរបញ្ជាក់ផងដែរថា ផលអាក្រក់នៃការជក់បារីនៅអម្លុងពេលបំបៅដោះកូន និងការដែលឱ្យកូនស្រូបយកផ្សែងបារីនៅពេលបំបៅដោះ មិនមែនជាប្រការល្អឡើយសម្រាប់អ្នកម្ដាយគ្រប់ យ៉ាងនេះហើយ អ្នកម្ដាយដែលញៀនជាមួយបារី គួរតែឈប់ជក់បារីនៅពេលមានកូន ឬ នៅពេលបំបៅដោះកូនជាដាច់ខាត ៕