ផឹកស្រាក្នុងកម្លុងពេលមានគភ៌ដូចចង់សម្លាប់កូនខ្លួន​ឯង

0
96

ថ្វីបើមានព័ត៌មានជាច្រើនដែលចុះផ្សាយអំពីផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង ក៏ប៉ុន្តែនៅតែមានមនុស្សមួយចំនួនឆ្ងល់ទៀតថា តើស្ត្រីមានគភ៌អាចញ៉ាំគ្រឿងស្រវឹងបានដែរឬទេ?

ការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលមានគភ៌ ប្រៀបដូចជាការចង់សម្លាប់កូនខ្លួនឯងចោលអញ្ចឹង ព្រោះវាអាចធ្វើឲ្យរលូតបាន ជាពិសេសអ្នកមានគភ៌នៅដំណាក់កាលដំបូង។

ពីមុនអ្នកជំនាញបានកម្រិតឲ្យការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណទាប(១ទៅ២ដងក្នុងមួយសប្តាហ៍) ប៉ុន្តែថ្មីៗនេះអ្នកជំនាញបានរឹបបន្តឹងចំពោះការទទួលទានគ្រឿងស្រវឹងព្រោះពួកគេបានរកឃើញថា ហានិភ័យនៃការរលូតកូមមានកម្រិតខ្ពស់សម្រាប់ស្ត្រីទទួលទានគ្រឿស្រវឹងច្រើនខណៈដែលមិនដឹងថាខ្លួនមានគភ៌។

ក្រុមអ្នកជំនាញកំពុងតែធ្វើការវែកញែកបន្តទៀតថា តើការទទួលទានគ្រឿងស្រវឹងក្នុងពេលមានគភ៌មានសុវត្ថិភាពប៉ុណ្ណា? ទោះជាយ៉ាងណា ប្រសិនបើអ្នកកំពុងតែមានផ្ទៃពោះ ឬមានគំរោងចង់មានផ្ទៃពោះ គួរតែពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យជាមុនសិន អំពីឥទ្ធិពលនៃសុរា៕

LEAVE A REPLY

Please enter your comment!
Please enter your name here