បន្ទាប់ប្រសូតបុត្រហើយ តើអ្នកម្តាយមានអាការបែបណាខ្លះ?

0
76

១.មានទឹកភ្លោះ
អ្នកម្ដាយអាចមានអាករឈឺពោះស្រដៀងនឹងការឈឺចាប់ពេលមករដូវ ព្រោះនៅអម្លុងពេលដំបូងៗ និងមានរបស់ផ្សេងដែលត្រូវបញ្ចេញមកដូចជា ស្រទាប់ស្បូននិងលយខ្លួនចេញមក កំទិចកំទីតូចៗដែលហៅបានថា ទឹកភ្លោះ ហើយនៅអម្លុពេលពេលដំបូងអាចមានព័ណ៌ក្រហមខ្លាំង បន្ទាប់មកបាន ៣ ទៅ ៤ ថ្ងៃឈាមនិងចេញមកក្រៅមានព័ណ៌ក្រហមស្ដើង ហើយបន្ទាប់ពីបានរយៈពេល ១០ ថ្ងៃ ទឹកភ្លោះនោះនិងមានព័ណ៌សលាយលឿង រួមទាំងមានរំអិលដូចខ្លាញ់ ព្រោះភាវៈនៅក្នុងអម្លុងពេលប្រសូតមានស្លេសព័ណ៌សលាយលឿងចេញមកផងដែរ បន្ទាប់មកទឹកភ្លោះក៏អស់ទៅវិញ អាចនិងមានតែស្លេសឈាមធ្លាក់មក ប្រសិនបើអ្នកមា្ដយប្រសូតបុត្ររួចមានទឹកភ្លោះត្រឹមតែ ៤ ទៅ៥ ថ្ងៃនោះ ព្រោះមកពីគ្រូពេទ្យបានធ្វើការសម្អាតបានល្អហើយ មិនបាច់សង្ស័យទេ។

ប្រសិនបើទឹកភ្លោះត្រឡប់មកមានព័ណ៌ក្រហមសុទ្ធជាថ្មីបន្ទាប់ពីមានព័ណ៌ក្រហមស្ដើងហើយ ឬមួយក៏មានក្លិនស្អុយឆ្អាប អ្នកម្ដាយត្រូវប្រញាប់ទៅរកគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការសម្អាតម្ដងទៀត ព្រោះអាចនិងមានស្លេសនៅម្ដុងស្បូន ឬមានការឆ្លងមេរោគនៅក្នុងស្បូនក៏មានដែរ។

២. ឈឺស្បូនខណៈកូនបៅដោះ
ជារឿងធម្មតាសម្រាប់អ្នកម្ដាយបន្ទាប់ពីប្រសូតបាន ១ទៅ ២ ថ្ងៃ ព្រោះស្បូននៅមានការច្របាច់ស្លេសបញ្ចេញមកក្រៅ និងមានអារម្មណ៍ឈឺចាប់ខុសធម្មតានៅពេលកូនកំពុងបៅដោះ ក៏ប៉ុន្ដែបើមានអារម្មណ៍ឈឺខ្លាំង អ្នកម្ដាយអាចលេបថ្នាំ ប៉ារ៉ាសេតាម៉ុល ដើម្បីបន្ថយការឈឺចាប់បាន។

៣.ឈឺចាប់មុខរបួសថ្នេរ និងថ្នេរវះកាត់
អ្នកម្ដាយអាចនិងឈឺចាប់ចំពោះបរិវេណរបួសថ្នេរក្រោយប្រសូត និងថ្នេរដោយការវះប្រសូត ក្នុងរយៈពេល ២ទៅ ៣ សបា្ដហ៍ តែឈឺចាប់អម្លុងពេលសប្ដាហ៍ដំបូងតែប៉ុណ្ណោះ ហើយអ្នកម្ដាយអាចធ្វើការសម្អាត និងដើម្បីសះមុខរបួសបាន ដោយការលាងសម្អាតជាមួយទឹកក្ដៅ ឬថ្នាំសម្លាប់មេរោគ ជូតពីលើស្នាមរបួសពី ១០ ទៅ ១៥ នាទី ដើម្បីឱ្យរបួសងាយសះស្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here