ស្ត្រី​មាន​ផ្ទៃពោះ​ចូលចិត្ត​ញ៉ាំ​បង្អែម ពិតជាកូនស្រី​មែនឬ?​

0
81

អាចមាន​ស្ត្រី​មួយចំនួន មុន​មាន​ផ្ទៃពោះ​មិន​ចូលចិត្ត​ញ៉ាំ​បង្អែម ឬ​របស់ផ្អែមៗសោះឡើយ តែ​ដល់ពេល​មាន​ផ្ទៃពោះ​ក៏​ស្រាប់តែ​ចង់​ញ៉ាំ​បង្អែម​រៀងរាល់ថ្ងៃ រហូត​ធ្វើឱ្យ​នឹក​សង្ស័យថា អេស!? បែបនេះ​នឹង​បានកូន​ស្រី​ទេ​ដឹង? រឿងនេះ យើងមាន​ចម្លើយ​ពី​លោកគ្រូ​ពេទ្យ​ជំនាញ​មក​ជម្រាបជូន៖

វេជ្ជបណ្ឌិត​ជំនាញ​បាន​រៀបរាប់ថា ការដែល​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​ចង់​ញ៉ាំ​បង្អែម​នេះ គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​ភេទ​របស់​កូន​ទេ តែ​សម្រាប់​ស្ត្រី​ដែល​មិន​ចូលចិត្ត​ញ៉ាំ​បង្អែម ហើយ​បែរជា​ចង់​ញ៉ាំ​បង្អែម​ពេល​មាន​ផ្ទៃពោះ​វិញ​នោះ អាច​ដោយសារតែ​អ័រម៉ូន​ក្នុងអំឡុងពេល​មានគភ៌​ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ទង្វើ​ប្រែប្រួល។ បើ​អ័រម៉ូន​ទាំងនោះ​ហុច​ផល​ដល់​ស្ត្រី​មានគភ៌​រហូត​កើតមាន​សភាវ​ទឹកនោមផ្អែម​បង្កប់​ខណៈ​មានគភ៌​នោះ ការ​ញ៉ាំ​បង្អែម​ច្រើន​នឹង​ក្លាយជា​គ្រោះថ្នាក់​ដល់​កូន ព្រោះ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ដែល​ខ្ពស់​ច្រើន​ជ្រុល​នឹងធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​កើតរោគ​ធាត់ ថ្លើម​ខ្ចី​ត្រូវ​ធ្វើការ​ខ្លាំង។ ដល់ពេល​ប្រសូត​ចេញមក​ហើយ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​នឹង​ធ្លាក់ចុះ​ទាប​យ៉ាង​ទាន់ហន់ ទារក​អាច​កើត​សភាវ​គាំង​បាន ព្រោះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ខុស​ប្រក្រតី ដូច្នេះ​ស្ត្រី​មានគភ៌​គួរ​ពិនិត្យ​រក​សភាវ​ទឹកនោមផ្អែម​បង្កប់​ខណៈពេល​មានគភ៌​ថា តើ​មាន​ឬ​អត់? បើ​មាន គួរ​គ្រប់គ្រង​ការ​ទទួលទាន​បង្អែម​ឱ្យបាន​តឹងរ៉ឹង​ទើប​ជាការ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here