គ្រាន់តែលឺថាស្លឹកអម្ពឹល និងខ្ទឹមក្រហម ជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយសម្រាប់ទារក ម្នាក់ប្រហែលជាឆ្ងល់ហើយ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ធាតុផ្សំទាំងពីរមុខនេះ មិនត្រឹមតែអាចជួយព្យាបាល និងការពារជំងឺគ្រុនផ្តាសាយសម្រាប់ទារកប៉ុណ្ណោះទេ វាថែមទាំង បណ្តេញស្លេស សម្រួលដល់ផ្លូវដង្ហើម ជំនួយដល់ការរំលាយ បន្ថយអាការហើម ដោះស្រាយបញ្ហារលាក និងជួយរក្សាកម្តៅក្នុងរាងកាយទារកបានថែមទៀត។
របៀបប្រើប្រាស់៖
១.សូមបេះស្លឹកអម្ពឹលស្រស់ៗចំនួនមួយក្តាប់ និងខ្ទឹមក្រហមមួយមើមដំឲ្យបែក ដាក់ចូលទៅក្នុងឆ្នាំងមួយ។
២.ចាក់ទឹកមួយផ្ទឹលចូល រូចដាំឲ្យពុះ សឹមលើកចុះ។
៣.នៅពេលទឹកថយកម្តៅឧណ្ឌៗ សូមងូតឲ្យទារក (ប៉ុន្តែត្រូវប្រាដកថាទឹកមិនក្តៅខ្លាំងពេកនោះទេ)។
៤.សូមអនុវត្តវិធីនេះមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច អាការៈជំងឺនឹងធូរស្រាលភ្លាមៗ៕