១.រោគចាញ់ទឹកដោះគោគឺជាអ្វី?
ជារោគដែលរាងកាយកើតបដិកិរិយាខុសធម្មតា ដែលហុចផលពីប្រូតេអ៊ីននៅក្នុងទឹកដោះគោ ទារកដែលឈឺអាចកើតច្រើនអាការដូចជា ជំងឺស្បែក ជំងឺប្រព័ន្ធរំលាអាហារ និងប្រព័ន្ធផ្លូវដង្ហើមជាដើម។
២.រោគចាញ់ទឹកដោះគោ មានសញ្ញាអាការយ៉ាងណាខ្លះ ?
វានឹងស្ដែងអាការរោគសញ្ញានៅលើស្បែក រោលកន្ទួលក្រហម ឈឺពោះ ក្អួត តឹងពោះ លាមកមានឈាម មានអាការអាក្រក់កើតខុសធម្មតាក្នុងប្រព័ន្ធផ្លូវដង្ហើម ដង្ហក់ ស្ទះខ្យល់ ទារកដែលចាញ់ទឹកដោះគោ រមែងតែងឡើងទម្ងន់យឺត គួរតែទៅជួបគ្រូពេទ្យចាញ់ថ្នាំបំបាត់អាការទន់ខ្សោយ។
៣.រោគចាញ់ទឹកដោះគោ ជួបប្រទះញឹកញយប៉ុណ្ណា?
រោគចាញ់ទឹកដោះគោជាបញ្ហាដែលជួបប្រទះញឹកញយបំផុត ក្នុងបណ្ដាអាការចាញ់អាហាររបស់ក្មេងនៅក្នុងវ័យទើបប្រសូត ចំណែកហេតុផលពិតប្រាកដនៃរោគចាញ់ទឹកដោះគោអាស្រ័យលើការវិនិច្ឆ័យរោគផ្សេងៗខុសគ្នា ទៅតាមប្រទេស តាមតំបន់រស់នៅ។
៤.ហេតុអ្វីទារកកើតរោគចាញ់ទឹកដោះគោ
បណ្ដាលមកពីប្រព័ន្ធភាពស៊ាំរបស់ទារកខុសធម្មតា មានបដិកិរិយាពីប្រូតេអ៊ីនដែលមាននៅក្នុងធាតុផ្សំរបស់ទឹកដោះគោ ម៉្យាងវិញទៀត វាអាចកើតមកពីតំណពូជ ប្រសិនបើមាតា ឬបិតាកើតមានរោគជំងឺប្រតិកម្មណាមួយ នោះទារកនិងប្រឈមមុខកើតជំងឺចាញ់ទឹកដោះគោខ្ពស់ផងដែរ។
៥.ការវិនិច្ឆ័យរោគចាញ់ទឹកដោះគោ
មានប្រវត្តិរោគតំណពូជនៅក្នុងគ្រួសារ ជាពិសេសមាតា បិតា និងមានប្រវត្តិនៃការទទួលទានរបស់មាតា ឬពិសាទឹកដោះគោនៅអម្លុងពេលតាំងគភ៌ច្រើនជាងធម្មតា និងនៅក្នុងករណីការទទួលទានទឹកដោះគោរបស់មាតាច្រើនពេក នៅពេលបំបៅកូន។
៦.ការព្យាបាលអាការចាញ់ទឹកដោះគោ
ការព្យាបាលដែលត្រឹមត្រូវ និងល្អបំផុតគឺ ផ្អាកបំបៅទឹកដោះគោសិន និងផលិតផលធ្វើពីទឹកដោះគោគ្រប់ប្រភេទ យ៉ាងហោចណាស់នៅក្នុងរយៈពេល ១ ឆ្នាំ និងរង់ចាំបំបៅទារកវិញដោយសន្សឹមៗ ហាមប្រើទឹកសណ្ដែកជំនួស ដោយសារតែទារកភាគច្រើនចាញ់ទាំងទឹកដោះគោ និងទឹកសណ្ដែកផងដែរ។
៧.រោគចាញ់ទឹកដោះគោនិងបាត់នៅពេលណា
រោគនេះនឹងបាត់ទៅវិញ ទៅតាមកម្រិតនៃការរីកចម្រើរបស់ទារក ដែលក្នុង ១០០ ភាគរយ កូនចម្រើនធំឡើងបាន ៖
45-56 % អាការនិងបាត់ទៅវិញនៅអាយុ 1 ឆ្នាំ។
60-70 % អាការនិងបាត់ទៅវិញនៅអាយុ 2 ឆ្នាំ។
84-87 % អាការនិងបាត់ទៅវិញនៅអាយុ 3 ឆ្នាំ។
90-95 % អាការនិងបាត់ទៅវិញនៅអាយុ 5-10 ឆ្នាំ។
៨.ការការពាររោគចាញ់ទឹកដោះគោ
បើបំបៅទឹកដោះគោនៅអម្លុងពេល ៦ ខែ ដំបូង គួរតែផ្អាកបំបៅផលិតផលទឹកដោះគោសិន ហើយបំបៅដោយទឹកដោះម្ដាយ ឬប្ដូរផលិតផលទឹកដោះគោ ដែលមានសារធាតុផ្សំមានជាតិប្រូតេអ៊ីនតិច៕