កំឡុុងពេលមានផ្ទៃពេាះ សរសៃឈាមចិញ្ចឹមស្បូន និង ស្បូន ត្រូវរីកធំ បន្តិចម្តង បន្តិចម្តងពីមួយខែ ទៅមួយខែ។ ក្រេាយសំរាលសរសៃឈាមចិញ្ចឹមស្បូននេាះ នឹងត្រូវរួមតូចបន្តិចម្តង បន្តិចម្តង មកដូចដើមវិញ ។ ទាំងស្បូនដូចគ្នា ក្រេាយសំរាល តួនាទីរបស់ស្បូនត្រូវតែកន្ត្រាក់រួមតូច ។ ការសំរាលដេាយធម្មជាតិ ត្រូវការរយះពេល 3អាទិត្យ ទើបសរសៃឈាម និង ស្បូនរួមតូចដូចដើមវិញ ករណីសំរាលដេាយវះ អាចដល់ 4 អាទិត្យ ។ ដូច្នេះហើយបើក្រេាយសំរាល យើងទូន្មានចាំបាច់ត្រូវតែ ស្អំទឹកកក ភាពត្រជាក់ ជួយដល់សរសៃឈាម និង ស្បូន រួមតូចដូចដើមល្អ ។
ហេតុអ្វីបើ របស់ក្តៅហាមដាច់ខាត មិនអេាយស្អំលើពេាះ ?
យើងប្រៀបធៀបជាមួយនាក់ដែលមាន ជំងឺទឹកនេាមផ្អែម ដំបៅសុីជើង រលួយអស់ ដេាយសារតែសរសៃឈាមដែលទៅចិញ្ចឹមជើង និង ចុងជើង ចាប់ផ្តើមស្វិត ត្បៀតតូចទៅ តូចទៅ ឈាមចិញ្ចឹមទៅជើងមិនគ្រប់គ្រាន់ ទើបចាប់ផ្តើមខ្មៅជើង និង ស្ពឹកបាត់បង់ការដឹងរបស់ជើង ។ ដូច្នេះហើយ បន្ថែមលើការព្យាបាលដេាយថ្នាំ យើងទូន្មានអេាយនាក់ជំងឺ ស្អំទឹកក្តៅអ៊ុន អ៊ុន នៅជើង មួយថ្ងៃអេាយបាន 2ដង ដើម្បីសំរួលដល់ការបើកសរសៃឈាម អេាយរត់បានស្រួល ។
ហេតុអ្វីបានជាស្ត្រីសំរាលកូន ពរពេាះ 9ខែ 10ថ្ងៃ ស្បូនយើងក៏ធំ សរសៃឈាមចិញ្ចឹមស្បូនក៏រីកធំ ក្រេាយសំរាលយើងចង់បានអេាយ ស្បូន និង សរសៃឈាមរួមតូចបានល្អ អេាយដូចដើមវិញ ហេតុអ្វីក៏យករបស់ដែលក្តៅទៅដាក់ អេាយសរសៃឈាមរីកកាន់តែធំទៅវិញ ?
បងប្អូនត្រូវដឹងថា សរសៃឈាមកាន់តែរីកប៉េាង ឈាមរត់ចូលមកស្បូនក៏កាន់តែច្រើន អ្វីដែលសំខាន់នេាះ ស្បូនត្រូវការកន្ត្រាក់រួមតូចក្រេាយ សំរាល ។ របស់មួយដែលមានទឹកឈាមហូរចូលគ្នាដុំ ដុំ តើយើងអាចអេាយគ្នា រួមកន្ត្រាក់តូចបានទេ ?
ថ្ងៃនេះផ្ទាល់យើងបានជួបបងស្រីម្នាក់ដែលសំរាល បានសុខសប្បាយបានត្រលប់ទៅផ្ទះវិញធម្មតា នៅពេទ្យគឺយើងមានដុំទឹកកកជូនដើម្បី ស្អំសង្កត់ពេាះ ។ ក្រេាយត្រលប់ទៅផ្ទះបានប៉ុន្មានថ្ងៃ ដេាយចាស់ជិតខាង ម្នាក់មួយម៉ាត់ ម្នាក់មួយម៉ាត់ ទូន្មានអេាយសង្កត់ក្អម និង អំបិលប៉ុន្មានគីឡូដាក់លើពេាះ ដេាយសំអាងថាអេាយឆ្អិនសរសៃ ។ ក្រេាយទៅដល់ផ្ទះភ្លាមការស្អំមុនដំបូង ឈាមធ្លាក់ច្រើនបង្គួរ ដល់សង្កត់បានប៉ុន្មានថ្ងៃ ថ្ងៃនេះឈាមបានហូររាវដូចទឹក ទាំងដុំធំ ធំ ប៉ុនបាតដៃក៏មាន នាក់ជំងឺក៏សន្លប់បាត់បង់ស្មារតី ហើយស្វាមីក៏ដឹកគាត់មកពេទ្យ។ មកដល់ភ្លាម ការពិនិត្យអេកូឃើញថាស្បូនពេញដេាយដុំឈាម សភាពទន់ខ្លាំង ។ ពេទ្យក៏ចាប់ផ្តើមដាក់ថ្នាំអេាយម្តាយឡើងសំពាធឈាម ដាក់ថ្នាំជំនួយកន្ត្រាក់ស្បូន និង ម៉ាស្សាស្បូន ។
ចុងបញ្ចប់ការម៉ាស្សា និង ដាក់ថ្នាំ នេះអត់ទទួលលទ្ធផលទេ ។ នាក់ជំងឺចាំបាច់ត្រូវបញ្ចប់ដេាយការវះកាត់ស្បូនចេញ ។ ការវះកាត់ឃើញថា ស្បូន សាច់ស្បូនជ្រាយដូច ប៉េងប៉េាងច្រកទឹក ។ ម្តាយសង្គ្រេាះបានដេាយជេាគជ័យ តែត្រូវបាត់បង់ស្បូនទាំងនៅក្មេងវ័យ ។
ដូច្នេះហើយសូមមេត្តា បងប្អូន មិត្តមិត្តទាំងឡាយ ធ្វើអ្វីមួយដេាយការថ្លឹងថ្លែងខ្ពស់ ។ សំនួរដែលធ្លាប់ជួប “ ហេតុអ្វីគេសង្កត់គ្រប់គ្នាមិនអី ? សង្កត់តាចឹងមួយជាតិហើយអត់ឃើញអីផង ។ “ ដេាយបងប្អូនបានយកតួលេខ មិត្តភក្តិ បងប្អូនប៉ុន្មាននាក់ដែលនៅជុំវិញខ្លួនប៉ុណ្ណេាះ ។ ការពិតរឿងនេះគឺ មានច្រើនករណីមកហើយ ។
បងប្អូនមិត្តស្ត្រីត្រូវតែចាំមួយមុខចុះថា របស់ត្រជាក់ ទើបអាច សំរួលការ បង្រួមស្បូន និង សរសៃឈាម មកតូចវិញបាន ។ របស់ក្តៅគេប្រើលើតែនាក់ ទឹកនេាមផ្អែមជាដើមត្បៀតសរសៃឈាម ត្រាំទៅជួយសំរួលអេាយសរសៃឈាមធំវិញបានខ្លះ ។ តែចំពេាះស្ត្រីសំរាលកូន ស្បូន និង សរសៃឈាមគឺធំបាត់ហើយ រយះពេល 9ខែ 10ថ្ងៃនេះ គឺក្រេាយសំរាលត្រូវការអេាយរួមតូចអេាយដូចដើមវិញ មិនមែនត្រូវការអេាយរីកបន្ថែមទៀតនេាះទេ ។ សរសៃឈាមរីកធំ ស្បូនរីកធំ គឺម្តាយនឹងធ្លាក់ឈាមធ្ងន់ធ្ងរ អាចគ្រេាះថ្នាក់ដល់អាយុជីវិត ។
សូមអរគុណ