៨វិធី​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​លឿង​ដូច​ចិត្ត

0
1

ក្រោយពេល​ចាប់ដៃគ្នា​កសាង​គ្រួសារ​ថ្មី គូស្នេហ៍​គ្រប់រូប​តែងតែ​ចង់បាន​កូន​ដើម្បី​បន្ត​ពូជពង្សវង្សត្រកូល​ពីមួយ​ជំនាន់​ទៅមួយ​ជំនាញ់។ ប៉ុន្តែ​បញ្ហា​មួយ ដែលជា​ច្រើន​តែងតែមាន​ការព្រួយបារម្ភ​ខ្លាំង​បំផុត គឺ​ការយក​កូន​មិនបាន​ដូច​បំណង។ ទោះជា​យ៉ាងណា សុំ​កុំ​ទាន់​បាត់​ទឹកចិត្ត ហើយក៏​កុំ​ទាន់​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​អី គឺ​អ្នក​គួរតែ​សាក​វិធី​បែប​ធម្មជាតិ​ទាំង ៨ចំណុច​នេះ​សិន​ទៅ។

 

 

តម​កាហ្វេ ជក់បារី ជាតិ​ស្រវឹង និង​ថ្នាំញៀន៖ តាម​ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន អាច​ប៉ះពាល់​ការ​មាន​ផ្ទៃពោះ។ ចំណែកឯ ការជក់បារី ទទួលទាន​ជាតិ​ស្រវឹង ឬ​ថ្នាំញៀន​ក៏​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ដូចគ្នា​ដែរ។

ព្យាយាម​រក្សា​ទម្ងន់ និង​ធ្វើ​លំ​ហាត់ប្រាណ៖ ទម្លាប់​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ អាចជួយ​ជំរុញ​ឲ្យ​អ្នក​ឆាប់​មានកូន។ ព្រោះ​ស្ត្រី​ដែល​លើស​ទម្ងន់ មាន​កម្រិត​អ័រម៉ូន​អឺស​ស្ត្រូ​សែន​ខ្ពស់ ដែល​ប​ណ្តោ​ល​ឲ្យ​ការបញ្ចេញ​អូវុល​មិន​ទៀងទាត់ ឬ​មិន​បញ្ចេញ​អូវុល​តែម្តង។ ផ្ទុយទៅវិញ ការធ្វើសកម្មភាព​ហាត់ប្រាណ​ខ្លាំងពេក និង​ឡើង​ទម្ងន់​ច្រើន​ក៏​អាច​បណ្តាល​ឲ្យ​គ្មាន​កូន និង​អ​សមតុល្យ​អ័រម៉ូន​ដែរ។

 

ព្យាយាម​ទទួលទាន​របប​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម៖ ការបង្ក​កមណើត​អាច​កើតឡើង​បាន លុះត្រាតែ​អ្នក​ព្យាយាម​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់។ សារធាតុចិញ្ចឹម​មាននៅ​ក្នុង​អាហារ​ដូចជា៖ សណ្តែកបណ្តុះ សណ្តែកបារាំង និង​ទឹកដោះគោ ដែល​អាចជួយ​បង្កើន​ឱកាស​ដល់​ការ​មានកូន​កាន់តែ​ច្រើនឡើង។ ប៉ុន្តែ អ្នក​គួរតែ​ជៀសវាង​អាហារ​ដែលមាន​ជាតិ​ជូរ ព្រោះ​វា​អាច​បង្កើន​ជាតិ​ជូរ​នៅក្នុង​ស្លេស្ម ក​ស្បូន និង​បំផ្លាញ​មេជី​វិត ដូច្នេះ​ប្រភេទ​អាហារ​ដូចជា តែ និង​សាច់​ក្រហម គួរតែ​ជៀសវាង។

គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ៖ ប្រសិនបើ​អ្នក​ចង់​ឆាប់​មានកូន​ដូច​បំណង គួរតែ​ទៅពិនិត្យ​សុខភាព​ឲ្យ​បានច្បាស់លាស់ ព្រោះ​វា​អាច​បណ្តាលមកពី​បញ្ហា​សុខភាព​ណាមួយ ហើយ​អ្នក​ក៏​គួរតែ​សុំ​ការណែនាំ​ពី​គ្រូពេទ្យ​ផងដែរ។

 

 

រួមភេទ​ឲ្យ​ទៀងទាត់៖ តើ​អ្នកដឹង​ទេ? ការរួម​ភេទ​បាន​ទៀងទាត់​ធ្វើ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​កើនឡើង​ច្រើន។ ដូច្នេះ អ្នក​គួរ​រួមភេទ​ឲ្យ​បាន​ញឹកញាប់​បន្តិច ដោយ​មិនចាំបាច់​រង់ចាំ​ថ្ងៃ​បញ្ចេញ​អូវុល​ឡើយ។

ការប្រើ​ក្បាច់៖ អ្នកជំនាញ​បានបង្ហាញ​ថា ការប្រើ​ក្បាច់​បាន​ត្រឹមត្រូវ​អាចធ្វើ​ឲ្យ​ឆាប់​មាន​ផ្ទៃពោះ។ ឧទាហរណ៍៖ ក្បាច់ Doggy style អាចធ្វើ​ឲ្យ​មេជី​វិត​ចូល​កាន់តែ​ជ្រៅ​ដល់ក​ស្បូន ដែល​ងាយ​នឹង​បង្ក​កំណើត។

 

 

ស្វែងយល់​ពី​វដ្ត​រដូវ​ខ្លួនឯង៖ ប្រសិនបើ​អ្នកមាន​រដូវ​មិន​ទៀងទាត់​ទេនោះ អ្នក​ក៏​មិន​អាចមាន​ផ្ទៃពោះ​ដែរ។ តែ​ប្រសិនបើ​រដូវ​របស់​អ្នក​ទៀងទាត់​វិញ​នោះ អ្នកនឹង​ដឹងថា​ពេលណា​ដែល​អូវុល​ត្រូវ​បញ្ចេញ ព្រោះ​វា​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​មានកូន។

ព្យាយាម​លុបបំបាត់​ភាព​តានតឹង៖ ស្ត្រី​ទាំងឡាយ​ត្រូវតែ​ចង់ចាំ​ថា ភាព​តានតឹង​អាច​រារាំង​ដល់​ការបញ្ចេញ​អូវុល ហើយ​ធ្វើ​ឲ្យ​ការ​មក​រដូវ​របស់​អ្នក​មិន​ទៀងទាត់​នោះទេ។ ប៉ុន្តែ ប្រសិនបើ​ជីវិត​របស់​អ្នក​មានតែ​ភាព​រីករាយ​វិញ​នោះ អ្វីៗនឹង​ឆាប់​សម្រេច​ដូច​បំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here