ត្រូវ​ចាំ ៣ចំណុច​ធ្វើ​ឲ្យ​ភរិយា​មិន​ចង់​គេង​ជាមួយ​អ្នក

0
1

ជីវិត​ផ្លូវភេទ ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​សម្រាប់​ជីវិត​របស់​គូស្នេហ៍​គ្រប់រូប ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​ភាពសប្បាយ​រីករាយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើ​ស្វាមី​មិន​យល់ចិត្ត​ភរិយា ហើយ​មិនចេះ​គ្រប់គ្រង​តិច​និ​ច​ក្នុងការ​រួមភេទ​ទេ ភរិយា​របស់​អ្នកនឹង​លែង​ចង់​ជា​រៀងរហូត។ ខាងក្រោម​នេះ គឺជា​ហេតុផល ៣យ៉ាង ដែល​ធ្វើ​ឲ្យ​ភរិយា មិន​ចង់​រួមភេទ​ជាមួយ​អ្នក។

 

 

១.ស្វាមី ជា​រូបភាព​មិនល្អ​ក្នុង​ក្រសែភ្នែក​របស់ ភរិយា មានន័យថា រាល់​ទង្វើ​ដែល​ស្វាមី​ធ្វើ​មិនដែល​ត្រូវចិត្ត​ភរិយា ឬ​ធ្វើអំពើ​ខុសឆ្គង​ដាក់​គេ​ច្រើនលើកច្រើនសារ រហូត​អត់ឱន​លែង​បាន។

២.ការប្រើ​ស្តាយ៍​ក្នុងការ​រួមភេទ ចាស់​ក​ម្រិ​ល ច្រំដែលៗ មិន​ផ្លាស់ប្តូរ ធ្វើ​ឲ្យ​ភរិយា​ធន់​ទ្រាន់​បំផុត។

៣.ក្តី​ស្រឡាញ់​របស់​ភរិយា​ចំពោះ​ស្វាមី មាន​តិចពេក ឬ​អស់​តែម្តង​ក្រោយពេល​រៀបការ​រួច៕

 

 

 

៤ហេតុផល ស្ត្រី​គួរ​រួមដំណេក​ពេល​មាន​ផ្ទៃពោះ

 

 

មនុស្ស​ស្រី​មួយចំនួន​តែងតែមាន​ការព្រួយបារម្ភ​ថា ការរួម​ដំណេក​ក្នុងពេល​ពរ​ពោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ តែ​ខុសពី​អ្វីដែល​ស្ត្រី​បានគិត អ្នកជំនាញ​បានបង្ហាញ​ថា ការរួម​ដំណេក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ទទួលបាន​អត្ថប្រយោជន៍សំខាន់ៗដល់​ទៅ ៤ចំណុច​ឯណោះ។

 

 

 

កាត់បន្ថយ​សម្ពាធ​ឈាម

ហេតុអ្វី​បានជា​ការរួម​ដំណេក អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈម? នេះ​ក៏​ដោយសារតែ អ័រម៉ូន អុក​ស៊ី​តូ​ស៊ីន ត្រូវ​បញ្ចេញ​ក្នុងការ​រួមដំណេក ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សប្បាយរីករាយ បាត់បង់​នូវ​ភាព​តានតឹង​ទាំងអស់។ លើសពីនេះ ការរួម​ដំណេក​ក្នុង​ពេលនេះ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ថែមទៀត។

 

 

 

គេង​លក់​ស្រួល

បញ្ហា​គ្រប់​ប្រភេទ ស្ត្រី​នឹងត្រូវ​ឆ្លងកាត់​ពេល​មាន​ផ្ទៃពោះ រួមទាំង​ការឈឺចាប់​រាងកាយ ឧស្សាហ៍​លេច​នោម និង​ភ្ញាក់​ដោយសារ​ទារក​ក្នុង​ផ្ទៃ​រើ​បំរាស់។ ក៏ប៉ុន្តែ ក្រោយពេល​រួមដំណេក​ដល់​កម្រិត​កំពូល អ្នក​ច្បាស់​ជាង​លែងមាន​អារម្មណ៍​បែបនេះ​ទៀតហើយ ហើយ​ការ​គេង​ក៏បាន​លក់​ស្រួល​ដែរ។

 

 

 

បង្កើន​ភាព​ស្និត​ស្នាល​កាន់តែខ្លាំង

មនុស្ស​ភាគច្រើន​មិន​ចង់​រួមដំណេក​នៅពេលនេះ​ទេ ព្រោះ​យល់ថា​គួរ​ឲ្យ​ធុញទ្រាន់ តែ​តាមពិត​ការរួម​ដំណេក​អំឡុងពេល​នេះ អាចជួយ​ឲ្យ​អ្នក និង​ដៃគូ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​កាន់តែខ្លាំង។

 

 

កាត់បន្ថយ​ការឈឺចាប់​រាងកាយ

ការរួម​ដំណេក​ជាមួយ​ស្វាមី ក្នុង​ពេលនេះ អាចជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន ដោយសារតែ​អ័រម៉ូន អឺ​ស្ត្រូ​ជែ​ន និង​ប្រូ​ហ្គេ​ស្ទើ​រ៉ូ​ន ត្រូវបាន​បញ្ចេញ ដើម្បី​ជួយ​បង្កើន​លំហូរ​ឈាម​ទៅកាន់​អាង​ត្រគាក រួមទាំង​ទ្វារមាស។ មិនតែប៉ុណ្ណោះ អ័រម៉ូន​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ញាប់​ញ័រ​ខ្ពស់ ហើយ​ឆាប់​ដល់​កំពូល​ផងដែរ។

 

ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​មាន​សុវត្ថិភាព គូស្នេហ៍​ទាំងពីរ​គួរតែ​ជៀសវាង​ឥរិយាបទ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពោះ ហើយ​យក​ល្អ​គួរ​ឲ្យ​ខាង​ស្រី​ជា​អ្នកគ្រប់គ្រង​សកម្មភាព​វិញ​ប្រសើរ​ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here