មនុស្សស្រីមួយចំនួនតែងតែមានការព្រួយបារម្ភថា ការរួមដំណេកក្នុងពេលពរពោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តែខុសពីអ្វីដែលស្ត្រីបានគិត អ្នកជំនាញបានបង្ហាញថា ការរួមដំណេកអំឡុងពេលមានផ្ទៃពោះ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗដល់ទៅ ៤ចំណុចឯណោះ។
![](https://i0.wp.com/babyandmom.asia/wp-content/uploads/2018/03/baby-and-mom-25-03-2018-506x350.jpg?resize=1152%2C797&ssl=1)
កាត់បន្ថយសម្ពាធឈាម
ហេតុអ្វីបានជាការរួមដំណេក អាចជួយកាត់បន្ថយសម្ពាធឈម? នេះក៏ដោយសារតែ អ័រម៉ូន អុកស៊ីតូស៊ីន ត្រូវបញ្ចេញក្នុងការរួមដំណេក ដែលធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ បាត់បង់នូវភាពតានតឹងទាំងអស់។ លើសពីនេះ ការរួមដំណេកក្នុងពេលនេះ អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងថែមទៀត។
គេងលក់ស្រួល
បញ្ហាគ្រប់ប្រភេទ ស្ត្រីនឹងត្រូវឆ្លងកាត់ពេលមានផ្ទៃពោះ រួមទាំងការឈឺចាប់រាងកាយ ឧស្សាហ៍លេចនោម និងភ្ញាក់ដោយសារទារកក្នុងផ្ទៃរើបំរាស់។ ក៏ប៉ុន្តែ ក្រោយពេលរួមដំណេកដល់កម្រិតកំពូល អ្នកច្បាស់ជាងលែងមានអារម្មណ៍បែបនេះទៀតហើយ ហើយការគេងក៏បានលក់ស្រួលដែរ។
បង្កើនភាពស្និតស្នាលកាន់តែខ្លាំង
មនុស្សភាគច្រើនមិនចង់រួមដំណេកនៅពេលនេះទេ ព្រោះយល់ថាគួរឲ្យធុញទ្រាន់ តែតាមពិតការរួមដំណេកអំឡុងពេលនេះ អាចជួយឲ្យអ្នក និងដៃគូកាន់តែមានភាពស្និតស្នាលកាន់តែខ្លាំង។
កាត់បន្ថយការឈឺចាប់រាងកាយ
ការរួមដំណេកជាមួយស្វាមី ក្នុងពេលនេះ អាចជួយកាត់បន្ថយការឈឺចាប់បាន ដោយសារតែអ័រម៉ូន អឺស្ត្រូជែន និងប្រូហ្គេស្ទើរ៉ូន ត្រូវបានបញ្ចេញ ដើម្បីជួយបង្កើនលំហូរឈាមទៅកាន់អាងត្រគាក រួមទាំងទ្វារមាស។ មិនតែប៉ុណ្ណោះ អ័រម៉ូនទាំងនេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ញាប់ញ័រខ្ពស់ ហើយឆាប់ដល់កំពូលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីមានសុវត្ថិភាព គូស្នេហ៍ទាំងពីរគួរតែជៀសវាងឥរិយាបទដែលនាំឲ្យប៉ះពាល់ដល់ពោះ ហើយយកល្អគួរឲ្យខាងស្រីជាអ្នកគ្រប់គ្រងសកម្មភាពវិញប្រសើរជាង៕
ត្រូវចាំ ៣ចំណុចធ្វើឲ្យភរិយាមិនចង់គេងជាមួយអ្នក
![](https://i0.wp.com/babyandmom.asia/wp-content/uploads/2018/01/baby-andm-mom-18-525x350.jpg?resize=917%2C611&ssl=1)
ជីវិតផ្លូវភេទ ត្រូវបានគេចាត់ទុកជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់គូស្នេហ៍គ្រប់រូប ព្រោះវាអាចធ្វើឲ្យអ្នកមានភាពសប្បាយរីករាយទាំងផ្លូវកាយ និងផ្លូវចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើស្វាមីមិនយល់ចិត្តភរិយា ហើយមិនចេះគ្រប់គ្រងតិចនិចក្នុងការរួមភេទទេ ភរិយារបស់អ្នកនឹងលែងចង់ជារៀងរហូត។ ខាងក្រោមនេះ គឺជាហេតុផល ៣យ៉ាង ដែលធ្វើឲ្យភរិយា មិនចង់រួមភេទជាមួយអ្នក។
១.ស្វាមី ជារូបភាពមិនល្អក្នុងក្រសែភ្នែករបស់ ភរិយា មានន័យថា រាល់ទង្វើដែលស្វាមីធ្វើមិនដែលត្រូវចិត្តភរិយា ឬធ្វើអំពើខុសឆ្គងដាក់គេច្រើនលើកច្រើនសារ រហូតអត់ឱនលែងបាន។
២.ការប្រើស្តាយ៍ក្នុងការរួមភេទ ចាស់កម្រិល ច្រំដែលៗ មិនផ្លាស់ប្តូរ ធ្វើឲ្យភរិយាធន់ទ្រាន់បំផុត។
៣.ក្តីស្រឡាញ់របស់ភរិយាចំពោះស្វាមី មានតិចពេក ឬអស់តែម្តងក្រោយពេលរៀបការរួច៕