២​វិ​ធីអា​ច​ជួយ​កា​ត់​បន្ថ​យ​កា​រឈឺ​ចា​ប់​ អំ​ឡុ​ង​ពេ​លស​ម្រា​ល​កូ​ន

0
1

​កា​រ​ឈឺចា​ប់​ក្នុ​ងអំ​ឡុ​ងពេ​​លស​ម្រា​លកូ​ន​ គ្មា​ន​អ្នក​ណា​យ​ល់​ចិ​ត្តជា​ង​ស្ត្រី​ដូ​ចគ្នា​ដែ​ល​ធ្លា​ប់ឆ្ល​ង​កា​ត់​បទ​ពិ​សោ​ធ​ន៍មួ​យ​នេះ​នោះ​ទេ​។​ ព្រោះ​អា​រ​ម្ម​ណ៍ពេ​ល​នេះ​ម​នុ​ស្ស​ស្រីទ​ទួ​ល​បា​នគ្រ​ប់​រ​ស់​ជា​តិ ​ទាំ​ង​ហ​ត់ ​ឈឺ​ចា​ប់​ ​ហើ​យ​ស្ទើ​រតែ​ដា​ច់​ខ្យ​ល់​ម្ត​ង​ៗ​ទំរ៉ាំ​តែ​កូ​ន​រុ​ញ​ច្រាន​ចេ​ញ​ម​ក​ផុ​ត​។ ​តែ​ទោះ​ជាយ៉ា​ង​ណា​ អ្ន​កជំ​នា​ញ​បា​នណែ​នាំ​ថា​ ​កា​រ​ឈឺចា​ប់​នេះ​អា​ច​ជួយ​កា​ត់​ប​ន្ថ​យ​បា​នប្រ​សិ​ន​បើ​ ​អ្ន​ក​ម្តា​យអ​នុ​វ​​​ត្ត​តា​ម​​​វិ​​​ធី​​សា​​​ស្ត្រ​ណា​​​មួ​​យ​​ ​​​ក្នុ​ងចំ​ណោ​ម​វិធី​ធ​ម្ម​ជាតិ​ទាំ​ង​ពីរ​យ៉ា​ង​នេះ​។

 

 

​១​.​ការ​ម៉ា​ស្សា​

​ការ​ម៉ា​ស្សា​ថ្ន​មៗ​ ​អំ​ឡុ​ង​ពេល​ស​ម្រា​ល​កូន​ ​អា​ចជួ​យ​កាត់​ប​ន្ថ​យ​ភា​ព​ឈឺ​ចាប់​រ​ប​ស់​ស្ត្រីបា​ន​មួ​យ​កម្រិ​ត​ ​ហើយ​អា​ច​ជួ​យ​ជំ​រុញ​ឲ្យ​ស្ត្រី​មាន​ក​ម្លាំ​ង​ប្រឹង​ប​ង្កើ​ត​កូ​នកា​ន់​តែ​ខ្លាំង​។​ ​តែ​ទោះជា​យ៉ា​ង​ណា​ ​ការ​ម៉ា​ស្សា​ខ្ន​ង​គួរ​តែ​អ​នុ​វ​ត្តដោ​យ​អ្ន​ក​ជំនា​ញ​ ​ឬ​គិ​លានុ​ប្ប​ដ្ឋា​យិ​កា​ ដែ​ល​មា​ន​ធ្លាប់​មា​ន​ប​ទពិ​សោ​ធ​ន៍​។​ ប្រ​សិ​ន​បើ​ធ្វើស​ក​ម្ម​ភា​ព​មិន​បា​ន​ត្រឹ​មត្រូ​វ​ ​អា​ចនាំ​ឲ្យ​មា​ន​ផល​វិ​បា​កដ​ល់​ការ​ស​ម្រា​លកា​ន់​តែ​ខ្លាំ​ង។​

 

២​.ស​ម្រា​ល​ក្នុង​ទឹក​

​តើអ្ន​កឆ្ង​ល់​ទេ ​ហេតុ​អ្វី​បា​នជា​ស្ត្រី​មួ​យ​ចំ​នួ​នចូ​ល​ចិ​ត្ត​ស​ម្រាល​កូ​ន​ក្នុ​ង​ទឹក​?​ ​ដោ​យសា​រ​តែ​ភា​ព​ត្រ​ជាក់​នៃ​ទឹ​ក​ ​អាច​ជួ​យ​កា​ត់​ប​ន្ថ​យកា​រ​ឈឺចា​ប់​ ​ហើយ​ជួ​យ​ឲ្យកា​រ​រុ​ញ​ច្រាន​កូ​ន​មក​ក្រៅ​មា​ន​ភាព​ងា​យ​ស្រួ​ល ​និ​ង​ប្រ​ក​បទៅ​ដោ​យ​ស​សុ​វត្ថិ​ភា​ព​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

 

កំហុស៣យ៉ាង ធ្វើ​ឲ្យ​អ្នក​ម្តាយ​អស់កម្លាំង​ខ្លាំង​នៅពេល​សម្រាល

 

ដំណាក់កាល​សម្រាលកូន គឺជា​ពេលវេលា​ដ៏​មានការ​ឈឺចាប់​ខ្លាំង​បំផុត ហើយ​ក៏មាន​គ្រោះថ្នាក់​ខ្លាំង​ផងដែរ ទាំង​អ្នក​ម្តាយ និង​កូន។ ប៉ុន្តែ តើ​អ្នកមាន​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ស្ត្រី​មួយចំនួន​ចេះតែ​អស់កម្លាំង​ខ្លាំង​នៅពេល​សម្រាលកូន? តាមពិត​ភាព​អស់កម្លាំង​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​គ្រប់រូប​ក្នុងពេល​សម្រាលកូន ក៏ប៉ុន្តែ​មនុស្ស​ស្រី​មួយចំនួន​អាច​អស់កម្លាំង​ខ្លាំង ដោយសារតែ​កំហុសឆ្គង ៣ចំណុច។

 

១.គេង​ផ្ងោ​រ​ពោះ ហើយ​ក្តាប់ដៃ

នៅក្នុង​អំឡុងពេល​សម្រាល​កូន ជារឿយៗស្ត្រី​តែងតែមាន​ការឈឺចាប់​ខ្លាំង​នៅក្នុង​តំបន់​ចង្កេះ ដូច្នេះហើយ​ដើម្បី​បន្ធូរបន្ថយ​ភាពឈឺចាប់​ពួក​ច្បាស់​ជា​គេង ហើយ​លើកដៃ​ឡើងលើ​ប្រឹង​ក្តាប់​យ៉ាង​ណែន។ តាមពិត​ទីតាំង​បែបនេះ មាន​មិនមាន​សុវត្ថិភាព​នោះទេ ពីព្រោះ​ទម្ងន់​របស់​ទារក​ដាក់​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​របស់​អ្នក​ម្តាយ និង​រាំងស្ទះ​ដល់​លំហូរ​ឈាម។

លើសពីនេះទៅទៀត ទីតាំង​បែបនេះ​អា​ចប​ណ្តោ​ល​ឲ្យ​ម្តាយ​មានការ​ឈឺចាប់​កាន់តែខ្លាំង ហើយ​មាន​ពិបាក​ក្នុងការ​បង្កើតកូន។ ក្នុងអំឡុងពេល​សម្រាល អ្នក​ម្តាយ​គួរ​ជ្រើស​រើសយក​វិធី​ឈរ​ឲ្យ​ត្រង់​ខ្លួន​តាម​ដែល​អាចធ្វើ​ទៅបាន តែ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង អាច​គេង​បាន។

 

២.ស្រែកយំ

កំហុស​ទូទៅ​មួយទៀត​នៅក្នុង​ចំណោម​កំហុស​ដែល​អ្នក​ម្តាយ​តែងតែ​ធ្វើ​នៅពេល​សម្រាលកូន គឺ​ការ​ស្រែ ឬ​យំ ខណៈ​កំពុងតែ​មានការ​ឈ​ឈ​ចាប់។ តាម​ការពិត​សកម្ មភាព​មួយ​នេះ ធ្វើ​ឲ្យ​អ្នក​ម្តាយ​ឆាប់​ខ្សោយកម្លាំង​ទៅវិញ​ទេ។លើសពីនេះទៅទៀត សំលេង​ស្រែក​ដែល​បន្លឺឡើង​ពេញ​បន្ទប់​សម្រាល នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការជួយ​សង្គ្រោះ​ពី​គិលានុបដ្ឋាយិកា ឬ​វេជ្ជបណ្ឌិត​ទៅវិញ​នោះទេ។

៣.ដកដង្ហើមខ្លីៗ

នៅពេល​ដែលមាន​ការឈឺ​ចាប់ អស់កម្លាំង អ្នក​ម្តាយ​ភាគច្រើន​តែងតែ​បាត់បង់​នូវ​ការគ្រប់គ្រង​ដង្ហើម​របស់ខ្លួន ដូច្នេះ​ការដកដង្ហើម​នឹងមាន​លក្ខណៈ​ញាប់ខ្លី។ ទៅះ​ជា​យ៉ាងណា ការដកដង្ហើម​បែបនេះ នឹង​នាំទៅរក​ភាព​តានតឹង​សាច់ដុំ ដែល​បង្កើន​ការ​ឈើ​ចាប់​ពេល​សម្រាល។

លើសពីនេះទៅទៀត អ្នក​ម្តាយ​ដែល​ដកដង្ហើម​មិន​ទៀងទាត់ ក៏​អាច​នាំ​ឲ្យ​កើនឡើង​ជាតិ​ស្ករ​នៅក្នុង​ឈាម​ផងដែរ តើ​ស្ត្រី​គួរ​ធ្វើ​អ្វីខ្លះ​មុនពេល​សម្រាល?

 

មុនពេល​សម្រាលកូន យក​ល្អ​អ្នក​ម្តាយ​គួរតែ​យកទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​កុំ​លាក់លៀម ឬ​និយាយ​បំផ្លើស​ចំពោះ​បញ្ហាផ្សេងៗដែល​កើតមាន​ប្រាប់​ទៅ​គ្រូពេទ្យ​ឲ្យ​សោះ។ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ មិនត្រូវ​គិត​រឿង​អវិជ្ជមាន​ពេក​នោះទេ ព្រោះ​ការសិក្សា​មួយ​បាន​បង្ហាញថា ភាពភ័យខ្លាច​ក៏​អាច​រារាំង​ដល់​អ័រម៉ូន ដែល​គ្រប់​គ្រប់​ដល់​ដំណើរការ​សម្រាល​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here