លោកអ្នកអាចគណនាកម្ពស់របស់កូននាពេលអនាគតបានតាំងពីពេលគេនៅក្មេងម្ល៉េះ ដោយប្រើរូបមន្តការគណនាដែលគេនាំគ្នាធ្វើមកយូរហើយ តាំងពីឆ្នាំ 1970 មក និងថែមទាំងបានទទួលការបោះពុម្ពផ្សព្វផ្សាយនៅក្នុងសារព័ត៌មាន ឌឹនីវយ៉ក ថាមស៍ ទៀតផងថា រូបមន្តដែលប្រើសម្រាប់គណនានេះមានភាពត្រឹមត្រូវ និងច្បាស់លាស់បំផុត។ វិធីការប៉ាន់ប្រមាណកម្ពស់រាងកាយរបស់កូននាពេលអនាគតមានដូចតទៅ។
ការគណនាកម្ពស់របស់ក្មេងប្រុសនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយមកបូកចូលគ្នា និងបូកថែម 13 សង់ទីម៉ែត្រ បន្ទាប់មកយកទៅចែកនឹង 2។
ឧទាហរណ៍ ឪពុកកម្ពស់ 1,75 ម៉ែត្រ ម្តាយកម្ពស់ 1,65 ម៉ែត្រ បូកចូលគ្នានឹងបាន 175 + 165 + 13 = 353 យកផលបូកនេះទៅចែកនឹង 2 នឹងឃើញផលចែក 176,5 ដូច្នេះលទ្ធផលដែលទទួលបាននេះ គឺប្រវែងកម្ពស់របស់កូនប្រុសនាពេលអនាគត។
ការគណនាកម្ពស់របស់ក្មេងស្រីនាពេលអនាគត
ចូរយកកម្ពស់របស់ឪពុក និងម្តាយមកបូកចូលគ្នា ហើយដក 13 សង់ទីម៉ែត្រ បន្ទាប់មកយកទៅចែកនឹង 2។
ឧទាហរណ៍ ឪពុកកម្ពស់ 1,75 ម៉ែត្រ ម្តាយកម្ពស់ 1,65 ម៉ែត្រ បូកចូលគ្នានឹងបាន 175 + 165 – 13 = 327 រួចយកផលបូកនេះទៅចែកនឹង 2 នឹងឃើញផលចែក 163,5 ដូច្នេះលទ្ធផលដែលទទួលបាននេះ គឺប្រវែងកម្ពស់របស់កូនស្រីនាពេលអនាគត។
ការប៉ាន់ប្រមាណកម្ពស់របស់កូនខាងលើនេះ គឺកុមារត្រូវតែបានទទួលភោជនាហារដែលល្អ និងការហាត់ប្រាណដែលល្មមសមរម្យ នោះមានន័យថា ក្រៅពីហ្ស៊ែន ឬពូជរបស់ឪពុកម្តាយហើយ បរិស្ថានជុំវិញក៏មានភាពសំខាន់ចំពោះកម្ពស់របស់កុមារដែរ យើងអាចសង្កេតបានតាមរយៈក្មេងដែលខ្វះសារធាតុអាហារ និងមានសុខភាពមិនល្អតាំងពីតូច នឹងហុចផលធ្វើឱ្យក្មេងមានរូបរាងកាយតូចល្អិត និងធ្វើឱ្យកម្ពស់មិនវិវឌ្ឍទៅតាមវ័យទៀតផង៕
ចង់ដឹងថាកូនក្នុងពោះកូនប្រុសឬស្រី អត្ថបទនេះអាចជួយអ្នកបាន
ការពពោះ គឺជាកំឡុងពេលរងចាំរបស់អ្នកម្ដាយ លោកឪពុក គ្រប់រូបក្នុងរយៈវេលា ៩ ខែ ១០ ថ្ងៃ ហើយសេចក្ដីរំភើបដំបូងបង្អស់តែកើតមានឡើងនៅកំឡុងពេល ៣ ខែដំបូង ព្រោះថា ទាំងអ្នកម្ដាយ និងលោកពុក តែងចង់ដឹងជាមុនថា កូនដែលនៅក្នុងផ្ទៃមានភេទអ្វី ? ស្រី ឬក៏ប្រុស ? ហើយតើសមបំណងប្រថ្នាដែរឬទេ ?
នេះមិនមែនជាក្ដីស្រម៉ៃឡើយ ហើយក៏មិនមែនជាការពន្យល់ដូចជាការសម្ដែងសៀកដែរ តែគេហទំព័រ Baby and Mom ( មាតា និង ទារក ) នឹងជម្រាបជូននូវសញ្ញាទាំង ៦ ដែលបង្ហាញថា ទារកក្នុងផ្ទៃមានភេទប្រុស ឬ ក៏ស្រី ឲ្យបានដឹងមុនដោយមិនចាំបាច់ឆ្លុះអេកូទេ ។
១.ទឹកនោម
ទឹកនោម របស់អ្នកម្ដាយអាចបញ្ជាក់ប្រាប់ពីភេទរបស់កូនបាន ដោយគ្រាន់តែពិនិត្យទឹកនោមអ្នកម្ដាយនៅពេលព្រឹកក្រោកពីដំណេក ប្រសិនបើទឹកនោមមានព័ណ៌លឿងខ្ចី នោះបញ្ជាក់ថាអ្នកម្ដាយមានកូនប្រុស ហើយបើទឹកនោមនោះមានព័ណ៌លឿងចាស់ ប្រាកដណាស់ថាកូននៅក្នុងផ្ទៃជាកូនស្រីហើយ ។
២.ការចាញ់កូន
សង្កេតតាមរយៈការចាញ់កូន បើតាមបទពីសោធន៍ដែលអ្នកម្ដាយនានាបានប្រាប់ថា កាលណាមានកូនប្រុសនោះអាការៈចាញ់កូនខ្លាំង ហើយអស់កម្លាំងណាស់ ព្រោះឧស្សាហ៍ចាញ់ ។ រីឯកូនស្រីវិញ មិនសូវមានអាការៈចាញ់ទេហើយមិនសូវមានអាការប្លែកៗនៅក្នុងអារម្មណ៍ឡើយ ។
៣.លក្ខណៈផ្ទៃពោះ
ចាស់បុរាណពោលថា បើកាលណាមានកូនប្រុសនោះពោះនាងរាងធំធ្លាក់បន្ដិច តែបើនាងមានកូនស្រីវិញ នោះពោះនាងមូលក្ដុំដូចព្រះខែពេញវង្ស ។ ពាក្យចាស់មិនអាចរំលងបានទេ បើមិនជឿក៏មិនបានដែរ ព្រោះមនុស្សចាស់តែងតែយកបទពិសោធន៍ដែលខ្លួនមានមកបង្រៀនកូន ។
៤.ដើមទ្រូង
អ្នកម្ដាយដែលសង្កេតទេថា កំឡុងពេលពពោះ ដើមទ្រូងរបស់អ្នកមានសភាពប្លែកយ៉ាងណាខ្លះ។ ជាទូទៅបើដើមទ្រូងអ្នកម្ដាយមានសភាពរីក ឡើងធំជាងមុនខុសធម្មតា នោះជាសញ្ញាបញ្ជាក់ថាជាកូនស្រី ព្រោះធម្មតាកូនស្រីតែងមានដើមទ្រូងធំជាងកូនប្រុស ក៏ប៉ុន្ដែបើដើមទ្រូងមិនមានការប្រែប្រួលអ្វីនោះទេ ច្បាស់ណាស់គឺជាកូនប្រុស។
៥.ស្បែក ក្រចកដៃ សក់
នៅពេលពពោះអរម៉ូនអ្នកម្ដាយតែប្រែប្រួល ដូច្នោះអ្នកម្ដាយគួរសង្កេតថាមាន សក់រលោងវែង ស្បែកស្រស់ថ្លា ក្រចកដៃដុះលឿងហើយឆាប់វែង គឺអ្នកកំពុងពពោះកូនប្រុសហើយ តែបើសក់របស់អ្នកម្ដាយស្អិត ហើយឧស្សាហ៍រមាស់ក្បាល មានសម្បុរស្បែស្រអាប់ នោះបញ្ជាក់ថា កូនក្នុងផ្ទៃជាកូនស្រី។
៦.ចង្វាក់បេះដូងកូន
លោកឪពុកអាចស្ដាប់នឹងរាប់ចង្វាក់បេះដូងកូនបាន ដោយការផ្ទៀងផ្ទាត់នាទីរបស់ទ្រនិចនាឡិកា ប្រសិនបើចង្វាក់បេះដូងលោតបានត្រឹម ១៤០ នាទីដំបូង នោះបញ្ជាក់បានថា ជាកូនប្រុស រីឯកូនស្រីគឺច្រើនជាង ១៤០ នាទី ៕
វិធីសាស្ត្រក្នុងការយកកូនប្រុស
១. ដំបូងយើងត្រូវស្វែងយល់ពីយន្ដការរបស់មេជីវិតឈ្មោលជាមុនសិន
បុរសជាអ្នកកំណត់ជោគជាតាភេទរបស់កូន ចំណែកស្ត្រីវិញជាអ្នកផលិតក្រូម៉ូសូម X រហូត។ នៅខណៈខ្លះមេជីវិតឈ្មោលជា X ឬ Y ព្រោះភេទរបស់ក្មេងអាស្រ័យលើក្រូម៉ូសូមដែលចេញពីមេជីវិតឈ្មោល មួយណាដែលបានមកបង្ករកំណើតជាមួយនឹងអូវុលបានមុន។ ក្រូម៉ូសូម XX ជាភេទស្រី រីឯក្រូម៉ូសូម XY ជាភេទប្រុស ដូច្នោះប្រសិនបើចង់បានកូនប្រុស យើងត្រូវបន្ថែមក្រូម៉ូសូម Y ឱ្យបានច្រើន នឹងទៅបង្ករកំណើតបានមុនគេ។
អ្នកស្រាវជ្រាវខាងវិទ្យាពេទ្យ បានជឿថា ក្រូម៉ូសូម Y មានភាពរហ័សរហួនជាងក្រូម៉ូសូម X ខណៈដែលវាទន់ខ្សោយ ប្រសិនបើអ្នកចង់បានកូនប្រុស អ្នកត្រូវតែបញ្ជេញទឹកមេជីវិតឈ្មោល ឱ្យកៀកនឹងស៊ុតអូវុលបំផុត ព្រោះពេលនោះក្រូម៉ូសូម Y នឹងធ្វើដំណើរបានរហ័សជាងគេ វានឹងទៅបង្ករកំណើតបានមុនគេ។
២.ឥរិយាបថរួមភេទឱ្យសម្រើបក៏អាចជួយបាន
ខណៈដែលបុរសបានដាក់បញ្ចូលប្រដាប់ភេទរបស់ខ្លួនចូលទៅក្នុងប្រដាប់ភេទស្ត្រីបានជ្រៅដល់កម្រិតណានោះ ឱកាសនៃការមានកូនប្រុសក៏ច្រើនឡើងដល់កម្រិតនោះដែរ ដូច្នោះហើយគ្រាដែលបុរសកំពុងដែលមានសង្វាស់ជាមួយគ្នាយ៉ាងក្ដៅរោលរាល ស្ត្រីក៏ជាចំណែកមួយជួយឱ្យប្រដាប់ភេទបុរសចូលទៅក្នុងបានកាន់តែជ្រៅផងដែរ ដោយការប្រើក្បាច់អង្គុយពីលើបុរស ព្រោះនៅពេលដែលបានបាញ់ទឹកអសុចិ ចូលទៅហើយនោះវាងាយឆាប់ដល់ស៊ុតអូវីលស្ត្រី ជាឱកាសដែលក្រូម៉ូសូម Y ឆាប់បានទៅបង្ករកំណើត។
៣.ការទទួលទានចំណីអាហារមានគុណប្រយោជន៍
បុរសគួរតែទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងបង្កើតក្រូម៉ូសូ Y បានច្រើនដូចជា ផ្ទី ផ្កាខាត់ណាខៀវ ស្ពីក្ដោប ឆៃថាវ ការ៉ុត ក្រូឆ្មារ និងខ្ទឹមស ជាដើម ព្រោះវាជួយឱ្យរាងកាយបុរសសម្បូរ pH ។
៤.ទទួលទានអាហារមានកាឡូរីច្រើន
បុរសគ្រប់រូបគួរទទួលទានអាហារមានកាឡូរីច្រើន ដើម្បីបន្ថែមនូវកម្លាំងពលាំ ចំណែកឯស្ត្រីវិញគួរទទួលទានផ្លែ ចេក ឱ្យបានច្រើនបន្ដិច ព្រោះចេកមិនធ្វើអ្នកឡើងទម្ងន់ និងជួយឱ្យរាងកាយស្ត្រីមានកាឡូរីគ្រប់គ្រាន់ ។
៥.បរិភោគអាហារដែលមានធាតុដែក ប៉ូតាស្យូម សូដ្យូម ឱ្យបានច្រើន
មហាវិទ្យាល័យ Oxford បានបង្ហើបថា ស្ត្រីដែលបរិភោគអាហារមានធាតុដែក ប៉ូតាស្យូម និងសូដ្យូម ច្រើន នឹងមានឱកាសបង្កើតបានកូនប្រុសដូចក្ដីប្រាថ្នា ជាពិសេសផ្លែចេក ដែលមានផ្ទុកទៅដោយសារធាតុទាំងអស់នេះ ហើយតមនូវអាហារមួយចំនួនដូចជា ឈីស អាហារផ្អាប់ ត្រាំ ទឹកសូដា អាហារប្រៃ ៕