សង្កេតមើល៥ចំណុច អាច​ទាយ​ដឹងថា​កូន​ក្នុង​ផ្ទៃ​របស់​អ្នក ស្រី​ឬ​ប្រុស

0
1

ជាធម្មតា នៅពេលដែល​ចង់ដឹង​កូនស្រី​ឬ​ប្រុស អ្នក​ម្តាយ​គ្រប់រូប​តែងតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​អូស​អេកូ​សាស្ត្រ។ ប៉ុន្តែ ក្រៅពី​វិធី​មួយ​នេះ អ្នក​ក៏​អាច​សង្កេតមើល​ភេទ​របស់​ទារក​តាមរ​យៈ​សកម្មភាព​មួយចំនួន​របស់​អ្នក​ម្តាយ​បាន​ផងដែរ។ ខាងក្រោម​នេះ គឺជា​សកម្មភាព​មួយចំនួន ដែល​បង្ហាញថា កូន​របស់​អ្នកស្រី ឬ​ប្រុស៖

 

 

១.ការទទួល​ទាន​អាហារ

ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​អាហារ​ផ្អែម គឺជា​សញ្ញា​នៃ​កូនស្រី។ ប៉ុន្តែ​បើ​អ្នក​ចូលចិត្ត​អាហារ​ប្រៃ​វិញ ជា​សញ្ញា​នៃ​កូនប្រុស។

២.ការតុបតែង​ខ្លួន

ប្រសិនបើ​អ្នក​ចូលចិត្ត​តុបតែង​ខ្លួន បានន័យថា​ជា​កូនស្រី តែ​ផ្ទុយទៅវិញ​សម្រាប់​កូនប្រុស​មិន​ចូលចិត្ត​ឲ្យ​ម្តាយ​តែងខ្លួន​ឡើយ។

 

 

៣.អាការ​ចាញ់

អាការ​ក្អួតចង្អោរ​នៅពេល​ព្រឹក គឺជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​អាការ​ចង្អោរ​ហួសប្រមាណ​គឺជា​សញ្ញា​នៃ​កូនស្រី។

៤.ក្បាលពោះ​នៅ​ខាងលើ ឬ​ក្រោម

ប្រសិនបើ​ទារក​ក្នុង​ផ្ទៃ​ជា​កូនប្រុស ក្បាលពោះ​របស់​អ្នកនឹង​ធ្លាក់​មក​ខាងក្រោម ប៉ុន្តែ​កូនស្រី​វិញ​នៅ​ខ្ពស់​មិន​ធ្លាក់​មកក្រោម​ឡើយ។

 

 

៥.ចង្វាកបេះដូង

ប្រសិនបើ​ចង្វាក់បេះដូង របស់​អ្នក​ម្តាយ​លោត​លឿន​ជាង ១៤០ដង​ក្នុង​មួយ​នាទី អ្នក​សប្បាយ​ចិត្តនឹង​បានកូន​ស្រី​ឲ្យ​ហើយ​ទៅ ប៉ុន្តែ​បើ​ចង្វាក់បេះដូង​ទាប​ជាង​នេះ គឺជា​កូនប្រុស៕

LEAVE A REPLY

Please enter your comment!
Please enter your name here