ទឹកដោះ​ម្តាយ មានគុណ​ធំធេង​បំផុត​សម្រាប់​បេះដូង​របស់​ទារក​កើត​មិន​គ្រប់​ខែ

0

ជាធម្មតា​ទារក កើត​មិន​គ្រប់​ខែ​ច្បាស់​ជាមាន​អវយវៈ​មួយចំនួន​អភិវឌ្ឍ​មិនទាន់​ពេញលេញ​នៅ​ឡើង​ទេ ហេតុនេះ​ពួកគេ​ត្រូវការ​សារធាតុ​បំប៉នបន្ថែម​នៅពេល​កើតមក​ភ្លាម។

 

 

បើ​យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញថា ទឹកដោះ​ម្តាយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ ព្រោះ​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង ដែល​អាចជួយ​កែប្រែ​សុខភាព​បេះដូង​របស់​ទារក​កើត​មិន​គ្រប់​ខែ ឲ្យ​កាន់​តែមាន​សុខ​ភាពល្អ​តាំងពី​តូច រហូតដល់​ពួកគេ​ធំ​ពេញវ័យ។

 

ការសិក្សា​បាន​រកឃើញ​បន្ថែមទៀតថា កុមារ​ដែល​បៅដោះ​ម្តាយ​តែមួយ​មុខ​គត់ បេះដូង​មាន​សុខភាព​ល្អ ហើយ​ថែមទាំង​មានការ​អភិ​ឌ្ឍ​រាងកាយ​ច្រើនជាង​ទារក​ដែល​បៅ​ទឹកដោះគោ។

ក្រៅពីនេះ​អ្នក​ទឹកដោះ​ម្តាយ​ដើរតួនាទី​ចាំបាច់​បំផុត សម្រាប់​ការលូតលាស់ និង​ជួយ​ឲ្យ​ទារ​កកើត​មិន​គ្រប់​ខែ​ជៀស​ផុតពី​ជំងឺ​ជាច្រើន​បាន។

 

 

ជាធម្មតា​ទារក​កើត​មិន​គ្រប់​ខែ មាន​ថត​បេះដូង​តូច ហើយ​ក្រាស់ ដែល​ធ្វើ​ឲ្យ​បេះដូង​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ក្នុងការ​បូម​ឈាម​នោះឡើយ រហូតដល់​ពួកគេ​ពេញវ័យ​ក៏​នៅតែ​អញ្ចឹង​ដែរ។

ក្នុង​រយៈពេល​បី​ខែ​បំ​បូ​ង​ក្រោយពី​ចាប់កំណើត បេះដូង​ត្រូវការ​សារធាតុចិញ្ចឹម​ចាំបាច់ ដើម្បី​អភិវឌ្ឍ ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​ផ្តល់​ទឹកដោះ​ឲ្យ​អ្នក​ម្តាយ​តែមួយ​មុខ​គត់ ជាពិសេស​ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ​តែម្តង៕