នៅពេលដែលដឹងថាខ្លួនពពោះកូនភ្លោះ ស្ត្រីគ្រប់រូបតែងតែមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ប៉ុន្តែទន្ទឹមនឹងភាពត្រេកអរនេះ ស្ត្រីក៏អាចប្រឈមនឹងផលវិបាកខ្លាំងផងដែរ។
នៅសហរដ្ឋអាមេរិក ក្នុងចំណោមស្ត្រី១០០នាក់ យ៉ាងហោចណាស់មានស្ត្រីម្នាក់ដែរ ដែលផ្តល់ដំណើតកូនភ្លោះ ២ ឬក៏៣។ ដូច្នេះ ពួកគេទាំងនោះត្រូវបានអ្នកជំនាញពិនិត្យតាមដានឃើញថា មានផលវិបាកចំពោះសុខភាពយ៉ាងខ្លាំង ហើយកូនក៏ត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដូចគ្នាដែរ។
ខាងក្រោមនេះ ជាផលវិបាកនៃការពរពោះកូនភ្លោះ៖
- កូនកើតមុនពេលកំណត់ ឬមិនគ្រប់ខែ
- កូនមានទម្ងន់ស្រាល
- ស្បូនតូចពេកធ្វើឲ្យទារកពីរមិនអាចលូតលាស់បានល្អ
- ដោយសារតែភាពចង្អៀតទារកត្រូវរើសចំរាស់ខ្លាំង
- អ្នកម្តាយអាចប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពែលមានផ្ទៃពោះ
- រំខានដល់ទងសុកក្នុងការបញ្ចូន ចំណីអាហារ
- ទារកអាចស្លាប់
- ទារកអាចមានជំងឺពីកំណើត
- ទារកអាចជាប់គ្នា
- សម្រាលមិនរួច ត្រូវការវះកាត់
- ក្រោយឆ្លងទន្លេអាចធ្លាក់ឈាមច្រើន៕