យោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ទឹកដោះម្តាយជាប្រភពអាហារូបត្ថម្ភដ៏ប្រសើរបំផុតសម្រាប់ទារកក្រោយពេលចាប់កំណើត។ វាមានផ្ទុកជាតិខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែ ជាតិទឹក និងសារធាតុសំខាន់ៗជាច្រើនទៀតដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ការពារការឆ្លងមេរោគ និងជួយសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ។
ខណៈដែលទឹកដោះម្តាយមានសារៈសំខាន់បំផុតចំពោះសុខភាពទារក អ្នកម្តាយភាគច្រើនប្រឈមនឹងបញ្ហាក្នុងការបំបៅដោះកូន ដោយសារតែពួកគេត្រូវត្រលប់ចូលធ្វើការវិញ។ ប្រសិនបើអ្នកនៅតែចង់ឲ្យកូនបៅទឹកដោះបន្ត អ្នកអាចច្របាច់ ឬបូមទឹកដោះរក្សាទុកក្នុងទូរទឹកកបាន តែបន្ទាប់ពីបូម អ្នកត្រូវដឹងពីរបៀបរក្សាទុកឲ្យមានសុវត្ថិភាពផងដែរ។
វិធីរក្សាទុកទឹកដោះម្តាយឲ្យមានសុវត្ថិភាព៖
១.ទឹកដោះដែលបានប្រចាច់ ឬបូមដាក់ដប ត្រូវបិតគម្របឲ្យជិត រួចរក្សាទុកក្នុងសីតុណ្ហភាព ២៥អង្សាសេ ឬត្រជាក់ជាងនេះ អាចទុកបាន៤ម៉ោង។
២.ទឹកដោះ ដែលច្របាច់ភ្លាមៗអាចរក្សាទុកក្នុងទូទឹកកបានរហូតដល់ ៤ថ្ងៃ។
៣.ទឹកដោះ ដែលរក្សាទុក្នុងទូរបង្កកអាចទុករហូតដល់ ៦ខែ ឬ១២ខែ តាមការណែនាំរបស់ CDC។
៤.ទឹកដោះនៅក្នុងដបនីមួយៗត្រូវបិទថ្ងៃបរិច្ឆេតឲ្យបានត្រឹមត្រូវ។
៥.ជៀសវាងទុកទឹកដោះនៅមាត់ទ្វារទូរទឹកកក ឬទូរបង្កក ព្រោះវាអាចផ្លាស់ប្តូរសីតុណ្ហភាពនៅពេលអ្នកបើកបិទទ្វារ។
៦.ពេលដាក់ក្នុងទូរទឹកកក កុំដាក់ទឹកដោះឲ្យពេញឲ្យសោះ ព្រោះទឹកដោះអាចរីកមាឌនៅពេលវាកក។
៧.ប្រសិនបើអ្នកចង់បូមទឹកដោះទុករយៈពេល ៣ទៅ៤ថ្ងៃ ត្រូវដាក់ក្នុងទូរបង្កកភ្លាមៗ ដើម្បីរក្សាគុណភាពនៃទឹកដោះម្តាយឲ្យនៅដដែល។
៨.ប្រសិនបើអ្នកពុំមានទូរទឹកកក ឬម៉ាស៊ីនបង្កកទេ ចូលរក្សាវានៅក្នុងធុងទឹកកកអាចទុកបានរហូតដល់ ២៤ម៉ោង៕