មូលហេតុ​គួរ​​បារម្ភ៥ចំណុច ធ្វើ​ឲ្យ​ស្ត្រី​ចេះតែ​ចុកពោះ​ពេល​មាន​ផ្ទៃពោះ

0
1

ការឈឺចាប់​បន្តិចបន្តួច​អំឡុងពេល​ត្រី​មាន​ទីមួយ ជា​រឿង​ធម្មតា​នោះទេ ដោយសារតែ​ស្បូន​ចាប់ផ្តើម​ពង្រីក​ខ្លួន​បន្តិចម្តងៗ ដើម្បី​ផ្ទុក​ជីវិត​ថ្មី​ដែល​កំពុងតែ​លូតលាស់។ ប៉ុន្តែ​បើសិនជា​ការឈឺចាប់​កើតមាន​ក្នុង​ត្រី​មាន​ទី​ពីរ​និង​ទី​បី វិញ អ្នក​គួរតែ​ប្រុងប្រយ័ត្ន ព្រោះ​វា​អា​ចប​ណ្តោ​ល​មកពី​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន។

១.ការហូរ​ឈាម ឬ​រមួល​សាច់ដុំ​ស្បូន

ប្រសិនបើ​ការឈឺ​ពោះ ហើយ​មាន​ហូរឈាម ឬ​រមួល​សាច់ដុំ​ជុំវិញ​ស្បូន វា​ជាស​ញ្ញា​នៃ​ការ​រលូត​កូន។ ដូច្នេះ ប្រសិនបើ​អ្នកដឹង​ខ្លួន​ថា កុំ​ពុង​តែមាន​បញ្ហា​មួយ​នេះ​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

២.ឆ្លង​មេរោគ

ប្រសិនបើ​ក្នុង​ត្រីមាស​ទីមួយ ស្ត្រី​តែងតែ​នោម​ញឹក​ខុស​ប្រក្រតី មាន​អារម្មណ៍​រមាស់​ក្នុង​ទ្វារមាស​ខ្លាំង និង​ឈឺពោះ​មិន​ព្រម​បាត់ គួរតែ​ប្រញាប់​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​រក​វិធី​ដោះស្រាយ​ភ្លាម ព្រោះ​វា​ជា​រោគសញ្ញា​នៃ​ការឆ្លង​មេរោគ។

៣.ស្បូន​កំពុងមាន​បញ្ហា

ក្នុងករណី​មួយចំនួន ការ​ដាច់​រហែក​នៃ​ជញ្ជាំង​ស្បូន ក៏​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​អាការ​ឈឺពោះ​ដែរ ហេតុនេះ​ត្រូវ​ប្រញាប់​ប្រញាប់​រក​ជំនួយ​ពី​គ្រូពេទ្យ​ជាបន្ទាន់។

៤.កូន​បង្ក​កំណើត​ក្រៅ​ស្បូន

ការបង្ក​កំណើត​កូនក្រៅស្បូន ក៏​ជាដើម​ហេតុដែល​ប​ណ្តោ​ល​ឲ្យ​កើតមាន​អាការ​ឈឺពោះ និង​ហូរឈាម​ដែរ ជាពិសេស​នៅ​ចន្លោះ​សប្តាហ៍​ទី ៦ និង​ទី១។

៥.កូន​កើត​មិន​គ្រប់​ខែ

ករណី​មួយទៀត ប្រសិនបើ​មាន​អាការ​ឈឺពោះ ហើយ​ស្បូន​មានការ​ក​ន្ទ្រា​ក់ខ្លាំងៗ នៅ​ត្រីមាស​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ វា​ជាស​ញ្ញា​នៃ​ការកើត​មិន​គ្រប់​ខែ។

ដូច្នេះ ប្រសិនបើ​អ្នក​សង្កេតឃើញ​អាការ​មិន​ស្រួល​ដូច​អ្វីដែល​បានបង្ហាញ​ពី​ខាងលើ គួរតែ​ប្រញាប់​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម ដើម្បី​បញ្ជៀ​ស​បញ្ហា​បាន​ទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here