មិនបាច់​ប្រើ​ថ្នាំ​ក៏បាន! ចង់​ការពារ​កុំអោយកូនមានបញ្ហា​ទល់លាមក​​អនុវត្តវិធី​នេះ

0
1

ការ​ទល់លាមក អាចធ្វើ​ឲ្យ​កុមារ​មានការ​ឈឺចាប់ ដោយសារតែ​លាមក​ស្ងួត រឹង​ពិបាក​ក្នុង​ការបញ្ចេញចោល ហើយ​បរិមាណ​បញ្ចេញ​ចោល​មិន​លើសពី ៣ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ។ ការ​ទល់​លាម​មក មិន​បង្ក​ឲ្យ​មាន​ផលវិបាកភ្លាមៗនោះទេ ប៉ុន្តែ​បើ​វា​អូ​បន្លាយពេល​យូរអង្វែង ជាតិពុល​នឹង​កើនឡើង​ក្នុង​រាងកាយ​កាន់តែខ្លាំង មានការ​ឆ្លង​មេរោគ​ទ្វារធំ និង​កើត​ជំងឺ​ឬ​ស​ដូង​បាត​ថែមទៀត។

ការស្រាវជ្រាវ​បាន​រកឃើញថា ប្រហែលជា១ភាគ៣នៃ​កុមារ ដែលមាន​អាយុ​ចាប់ពី ៤ទៅ ៧ឆ្នាំ បាន​ជួប​បញ្ហា​ទល់លាមក។ ការ​ទល់លាមក​រ៉ាំរ៉ៃ អាច​កើតមាន​ចំពោះ​កុមារ​ដែលមាន​អាយុ​ចាប់ពី ២ទៅ៤ឆ្នាំ ក្នុងអំឡុង​ពេលដែល​ពួកគេ​ចាប់ផ្តើម​លូតលាស់​ខ្លាំង។

Image result for duomishu portable changing mat travel changing mat diaper changing pad with waterproof zipper stroller diapers storage kit station clutch purse for travel & ho

ដូច្នេះ ដើម្បី​ការពារ​បញ្ហា​ទល់លាមក កុំ​ឲ្យ​កើតឡើង​ចំពោះ​កុមារ ឪពុកម្តាយ​ទាំងអស់​គួរតែ​ចាត់វិធានការ​ដូចខាងក្រោម៖

ផ្តល់​អាហារ​សម្បូរ​ជាតិ​សរសៃ
ការផ្តល់​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ឲ្យ​កូន​បាន​ទៀងទាត់ ដូចជា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន វា​នឹង​ជួយ​ធ្វើ​ឲ្យ​លាមក​ទន់ និង​ងាយស្រួល​ក្នុងការ​បន្ទោ​របង់។ ម្យ៉ាងវិញទៀត ជាតិ​សរសៃ​អាចជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ និង​គេច​ផុតពី​ជំងឺផ្សេងៗបាន។

ផ្តល់​ទឹក​ឲ្យ​បាន​ច្រើន
ការផឹក​ទឹកបាន​ច្រើន អាច​បង្កើន​បរិមាណ​សារធាតុ​រាវ​នៅក្នុង​លាមក ដែល​ធ្វើ​ឲ្យ​លាមក​មាន​សភាព​ទន់ និង​ងាយស្រួល​បញ្ចេញ​មកវិញ។ សំខាន់​ជាងនេះទៅទៀត ទឹក​អាចជួយ​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ និង​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ។

បង្រៀន​កូន​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន
ការបង្រៀន​កូន​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ ឬ​បញ្ចេញ​សកម្មភាពផ្សេងៗឲ្យ​បាន​ច្រើន វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ផ្លាស់ប្តូរ​ចលនា​របស់​ពោះវៀន និង​ជួយ​ឲ្យ​ពោះវៀន​បំពេញ​តួនាទី​បញ្ចេញ​ចោល​បានល្អ។

ប្រសិនបើ​អ​ណា​ព្យាបាល​ទាំងឡាយ​ទម្លាប់​កូន​ឲ្យ​អនុវត្ត​រឿង​ទាំង៣យ៉ាងនេះ​បាន កូន​របស់លោក​នឹង​ជៀស​ផុតពី​បញ្ហា​ទល់លាមក ហើយ​ទទួលបាន​សុខ​ភាពល្អ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here