មិនមែនជារឿងងាយស្រួលទេ នៅពេលដែលក្នុងផ្ទះមានក្មេងតូច ហេីយអ្នកមេីលថែររវល់ ការងារផ្ទះ រកសុីផង។ មានរឿងខ្លះដែលអាចកេីតដោយចៃដន្យ និងអាចស្តាយក្រោយមួយជិវិតផងក៏មាន។ តេីពួកគេប្រឈមនឹងអ្វីខ្លះ??
1. ការធ្លាក់ពីទីកន្លែងខ្ពស់: កុមារតែតែចង់ដឹង និងចង់ឃេីញ។ ជាពិសេសកន្លែងខ្ពស់ តាមជណ្តេីរឡេីងជាដេីម។ គួររកកន្លែងឃាំងបាំង នៅជណ្តេីរ។
2. ឆក់ភ្លេីង: តាមផ្ទះល្វែងខ្លះ មានឌុយព្រីភ្លេីង ទាប ឬកុមារអាចឈោងដល់។ ពេលខ្លះពួកគេយកដៃលូក ឬសមញុកចូល អាចបណ្យាលអោយឆក់ស្លាប់។
3. លង់ទឹក: មានផ្ទះខ្លះនៅតាមបណ្តាខេត្ត ដែលមានត្រពាំង ស្រះនៅក្បែរ គួរប្រយ័ត្នការលង់ទឹក កុមារអាចវាទៅក្បែរ ឬធ្លាក់ទឹក។
4. គ្រោះថ្នាក់ចរាចរណ៍: កុមារអាចឆ្លងថ្នល់ទៅលេងម្ខាងទៀត នៃផ្លូវថ្នល់ ដេីម្បីទិញនំ ឬទៅលេងជាដេីម។ មិនគួរប្រហេសអាចអោយក្មេងចេញពីផ្ទះបាននោះទេ។
5. ឆ្លាក់របស់រឹង: ក្មេងក្នុងវ័យនេះឃេីញអ្វីតែងតែ រេីសយកមកញុកក្នុងមាត់ចង់ដឹងរស់ជាតិ។ ពួកគេប្រទៈអ្វីដាក់ចូលភ្លាម។ ពេលខ្លះអាចនឹងឆ្លាក់ភ្លាមតែម្តង។
6. ងាយនឹងផ្តាសាយ: ក្នុងវ័យដ៏គួរអោយខ្នាញ់បែបនេះ អ្នកផងចង់បី ថេីបប្រលែង ដែលជាមូលហេតុមួយងាយឆ្លងជំងឺផ្តាសាយរលាកសួតណាស់។ គួរឪពុកម្តាយ ចាក់វាក់សាំងផ្តាសាយអោយបានឆាប់បំផុត ចាប់ពីអាយុ 6ខែឡេីងទៅ។
បំណងល្អពី បន្ទប់ពិគ្រោះជំងឺកុមារវត្តអង្គតាមុិញ
វេជ្ជ. ប៉ែន កក្កដា
ឯកទេសរោគកុមារ និងទារក
ធ្វេីការនៅមន្ទីរពេទ្យកុមារជាតិ
012 484856