អស្ចារ្យ​យ៉ាងណា​ទៅ ទើបម្នាក់ៗចង់​ញ៉ាំ​ពង​ក្ងាន​ក្នុងពេល​មាន​ផ្ទៃពោះ?

0
1

តើ​ហេតុអ្វី​បាន​មនុស្សម្នាក់ៗចង់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ពង​ក្ងាន? តើ​ពង​ក្ងាន​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ទៅ? បើ​យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញថា ពង​ក្ងាន​មួយ​គ្រាប់ មាន​ផ្ទុក​ប្រូតេអ៊ីន​ចំនួន ២០ក្រាម ខ្លាញ់ ១៩,១ក្រាម កូ​លេ​ស្តេ​រ៉ុល ១២២៦,៩មី​លី​ក្រាម សូ​ដ្យូ​ម ១៩៨មី​លី​ក្រាម ប៉ូ​តា​ស្យូ​ម ៣០២,៤មី​លី​ក្រាម កាបូន​អ៊ី​ដ្រា​ត ១,៩ក្រាម និង​កាឡូរី​រហូតដល់ ២៦៦,៦កាឡូរី រួម​ជាមួយនឹង​សារធាតុចិញ្ចឹម​សំខាន់​ជាច្រើន​មុខ​ទៀត។

 

 

ទាំងនេះហើយ​ជា​មូលហេតុ​ដែល​គេ​ចាត់ទុក​ពង​ក្ងាន គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​វា​អាចជួយ​ជំរុញ​ដល់​ការបង្ក​កំណើត ហេតុនេះ​សម្រាប់​ស្ត្រី​ដែល​ចង់​ឆាប់​មានកូន​ដូច​បំណង​គួរតែ​សាកល្បង​ទទួលទាន​ពង​ក្ងាន។

អ្វីដែល​សំខាន់​នោះ គឺ​ពង​ក្ងាន អាចជួយ​ឲ្យ​កូន​របស់​អ្នក​កើតមាន​មាន​ប្រាជ្ញា​ឆ្លាត​លើសគេ ដោយសារតែ​សារធាតុចិញ្ចឹម ក៏ដូចជា​អាហារូបត្ថម្ភ​ដែលមាន​នៅក្នុង​ពង​ក្ងាន ជា​អ្នក​ជំ​រុដ​ល់​ការ​រលូត​លាស់​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ និង​រហូត​ដល់ពេល​កុមារ​មាន​អាយុ ៣ឆ្នាំ។

 

 

តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ត្រី​មាន​ផ្ទៃពោះ គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ពង​ក្ងាន​បន្តិច ព្រោះ​វា​ក៏​ផ្តល់​គុណវិបត្តិ​វិញ​ផងដែរ ប្រសិនបើ​ទទួលទាន​ច្រើនពេក។ ដោយសារតែ ជាតិ​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ របស់​វា អាចធ្វើ​ឲ្យ​អ្នក​ម្តាយ ឬ​មនុស្ស​ទូទៅ​ជួប​បញ្ហា​សុខភាព​បាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here