ជាទូទៅខ្មែរយើងចំណាំហៅថា ព្រាយក្រឡាភ្លើង(Pre-Eclampsia) គឺជាជំងឺមួយដែលអាចកើតមានឡើងតែ ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ (គិតបន្ទាប់ពីសប្តាហ៍ទី២០នៃការមានផ្ទៃពោះ) ដោយបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពម្តាយ និងទារក។
១) កត្តារួមផ្សំបណ្តាលឲ្យកើតមានជំងឺព្រាយក្រឡាភ្លើង:
-ការលើសសម្ពាធឈាម
-បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម
-ខ្វះអាហាររូបត្ថម្ភ
-ស្ត្រីមានកូនលើកដំបូង
-ស្ត្រីមានកូនច្រើនហើយញឹក
-ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ
-ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមុនពេលមានផ្ទៃពោះ(លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម)។
២) រោគសញ្ញាដែលអាចស្តែងចេញ:
– ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាង្គកាយ
– ប្រកាច់និងកន្ត្រាក់
– ឈឺក្បាលបែបប្រកាំង
៣) ផលប៉ះពាល់:
– កូនស្វិត
– កូនកើតមិនគ្រប់ខែ
– កូនស្លាប់ក្នុងពោះ
– វិបត្តិធ្ងន់ធ្ងរអាចធ្វើអោយម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល
៤) វិធីការពារ:
– ញ៉ាំអាហារដែលសំបូរទៅដោយជីវជាតិ និងវីតាមីន
– កុំញ៉ាំអាហារដែលមានជាតិប្រៃពេក និងអាហារផ្អាប់ ដូចជាប្រហុក ផ្អក…
– ត្រូវមកធ្វើការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភព ក្នុងការរាវរកសញ្ញាគ្រោះថ្នាក់ដែលគាត់អាចមានដើម្បីអាចធ្វើការព្យាបាល ឬអន្តរាគមន៌វេជ្ជសាស្ត្រទាន់ពេលវេលា។
“ ដើម្បីអោយអ្នកម្តាយ និងកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងឆ្មបជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវធ្វើការពិនិត្យសុខភាពអោយបានត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ ព្រមទាំងជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។ ”
ប្រភព៖Calmette Hospital