សម័យនេះ ស្វាមីដែលនៅបរិសុទ្ធពិតជាពិបាករកខ្លាំងណាស់ ប៉ុន្តែមិនមានន័យថាលើលោកនេះគ្មានមនុស្សប្រុសនៅបរិសុទ្ធនោះទេ។ បើដូច្នោះមែន តើមានវិធីអ្វីដែលអាចបញ្ជាក់ថា ស្វាមីរបស់អ្នកអាចថែភាពបរិសុទ្ធជូនអ្នកបានឬយ៉ាងណានោះ សូមសាកល្បងវិធី៥យ៉ាង។
១.មានភាពអៀនខ្មាស ពេលនៅក្បែរអ្នក
ភាគច្រើនមនុស្សប្រុសមានសេចក្តីក្លាហានជាមនុស្សស្រី ក៏ប៉ុន្តែក្នុងលក្ខណនៅជិតអ្នកគាត់បែរជាមានភាពអៀនខ្មាស់ ជាពិសេសពេលប៉ះគ្នា នោះមានន័យថាគាត់មិនទាន់អស់ភាពកម្លោះនោះទេ។
២.អត់ដែលស្គាល់កន្លែងស្រួលឡើយ
ក្នុងអ្នកជាភរិយាត្រូវចាំថា ប្រសិនបើពេលរួមភេទ គាត់មានប្រតិកម្មភ័យម្តងហ៊ានម្តងមិនហ៊ាន ហើយរាវរកកន្លែងមានសេចក្តីសុខមិនចង់ត្រូវទៀតនោះ បញ្ជាក់យ៉ាងច្បាស់ថា គាត់មិនដែលឆ្លងកាត់ជីវិតផ្លូវភេទឡើយ។
៣.ខ្វះតិចនិចក្នុងការថើប
មនុស្សប្រុសដែលធ្លាប់ឆ្លងកាត់ការរួមភេទ ប្រាដកជាចេះតិចនិចក្នុងការថើប បបោសអង្អែល ដើម្បីឲ្យដៃគូមានអារម្មណ៍ ទើបវាយលុកតាមក្រោយ។ ផ្ទុយទៅវិញ ប្រសិនបើគាត់មិនចេះថើប ហើយបែរជាប្រញាប់វាយលុកភ្លាមៗតាមតែអារម្មណ៍ខ្លួនឯងនោះ ប្រាដកជានៅហ្ស៊ីនហើយ។
៤.អត់ដឹងពេលវេលាដែលត្រូវបង្កាត់ភ្លើងស្នេហ៍
រឿងមួយទៀតដែលបុរសនៅបរិសុទ្ធបង្ហាញចេញនោះ គឺមិនដឹងថាពេលណាដែលដៃគូរបស់ខ្លួនអនុញ្ញាតឲ្យរួមភេទនោះទេ ទើបពួកគេភ័យ ឬខ្លាចប្រពន្ធខ្លួនឯងប្រកាន់ខឹង។
៥.ឆាប់ចេញទឹក
ចំណុចចុងក្រោយដែលអាចសម្គាល់ដឹងថា ស្វាមីរបស់អ្នកនៅហ្ស៊ីន ឬយ៉ាងណា គឺការបញ្ចេញទឹកកាម។ ប្រសិនបើគាត់ឆាប់ចេញទឹកកាមមានន័យថា គាត់គឺជាមនុស្សនៅបរិសុទ្ធ ព្រោះគាត់មិនចេះពីវិធីទប់ស្កាត់ឲ្យបានយូរ ដូចអ្នកដែលធ្លាប់ឆ្លងកាត់នោះទេ៕
បុរស១៧ប្រភេទ ដែលនារីៗមិនគួរយកធ្វើជាស្វាមី
ថ្ងៃនេះ យើងសូមនាំយកបុរសគំរូ 17បែប ដែលនារីៗយើងមិនគួរខាតពេលជាមួយ មកជម្រាបជូន ដើម្បីពិចារណាថា តើមនុស្សដែលយើងកំពុងសេពគប់នោះកំពុងស្ថិតក្នុង 17 បែបនេះឬក៏អត់?
1 . បុរសដែលគិតថា ការងារផ្ទះជារឿងរបស់ស្រីៗ និងមិនចេះជួយ ឬគិតថាមិនមែនជារឿងខុសទេ ដែលមនុស្សប្រុសមានស្រីក្រៅផ្ទះ។
2 . មានបំណុលវ័ន្ឌក បំណុលភ្នាល់បាល់ កាតក្រេឌីត និងបំណុលផ្សេងៗ និងមិនគិតចង់ដោះបំណុល។
3 . បុរសវ័យធ្វើការដែលនៅតែអង្គុយលេងហ្គេមរាល់ថ្ងៃ និងមិនព្រមធ្វើការងារអ្វីក្រៅតែពីគេងក្នុងថ្ងៃឈប់សម្រាក។
4 . បុរសដែលអាយុច្រើនជាងយើង តែមិនគិតអភិវឌ្ឍខួរក្បាលខ្លួនឯង។
5 . បុរសដែលអាយុតិចជាងយើង ដែលគិតថាយើងមានប្រាក់ចំណូលច្រើនជាង និងគិតតែពីឱ្យយើងចេញលុយ។
6 . មិននាំយើងទៅណែនាំឱ្យក្រុមគ្រួសាររបស់គេស្គាល់។
7 . បុរសដែលមិនប្រាកដក្នុងចិត្តថា ស្រឡាញ់មនុស្សស្រី ឬអត់។
8 . បុរសដែលមានគ្រួសារហើយ រួចអះអាងថារស់នៅបែកគ្នា តែមិនអាចលែងលះបាន។
9 . មិនអាចលះបង់ពេលវេលាការងារដើម្បីយើងបាន ទោះជារឿងបន្ទាន់ប៉ុនណាក៏ដោយ។
10 . បុរសដែល Give silent treatment មានមាត់តែមិនចេះនិយាយ ពេលជជែកគ្នា មានរឿងពេលណា ស្ងៀមរហូត!!។
11 . បុរសដែលមានឬកពារជាប្រុសជ្រុល មិនដើរដឹកដៃ មិនជួយកាន់របស់របរ និងដើរនាំមុខមនុស្សស្រីរហូត។
12 . មិនគិតចង់រៀបការជាមួយយើង គ្មានការសន្សំប្រាក់ដើម្បីទុករៀបការ ឬសាងគ្រួសារ និងមិនដែលនិយាយគ្នាអំពីរឿងនេះ។
13 . បុរសដែលសេពគប់ជាមួយយើងព្រោះឃើញយើងមាន សង្ឃឹមចង់បានលុយ ឬផលប្រយោជន៍ពីយើង និងក្រុមគ្រួសារយើង។
14 . បុរសដែលមិនគោរពឪពុកម្តាយយើង។
15 . និយាយអាក្រក់ជាមួយអ្នកដទៃ តែនិយាយល្អជាមួយយើង!!។
16 . បុរសដែលចាំតែប្រាប់ឱ្យយើងទៅពេទ្យពេលយើងឈឺថ្កាត់ តែមិនដែលនាំយើងទៅពេទ្យ។
17 . បុរសដែលចូលចិត្តនិយាយថា មិនចាំបាច់ធ្វើល្អក្នុងថ្ងៃពិសេសណាមួយទេ ថ្ងៃណាក៏ធ្វើបានដែរ (ថ្ងៃពិសេសវាមិនធ្វើផង ចុះទំរាំថ្ងៃធម្មតា កុំសង្ឃឹម!)៕
៤ចំណុចបញ្ជាក់ថា ស្វាមីដែលអ្នករើសពិតជាមិនខុស
នារីភាគច្រើនតែងតែចង់បានស្វាមី ជាអ្នកមាន ឡូយឆាយ ដោយមិនបានគិតថា គេអាចក្លាយជាស្វាមីដ៏ល្អសម្រាប់ខ្លួនឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកបានជួបបុរសដែលមានលក្ខខណ្ឌទាំង ៤ចំណុចនេះ បញ្ជាក់ថា អ្នករើសស្វាមីមិនខុសនោះទេ។
ចេះយកអាសារនៅពេលអ្នកជួបបញ្ហា
អ្នកអាចសង្កេតមើលសកម្មភាពរបស់ស្វាមីដោយខ្លួនឯង នៅពេលដែលអ្នកមិនស្រួលខ្លួន។ តើគាត់រត់ទៅធ្វើការបាត់ ទុកឲ្យអ្នកទៅពេទ្យដោយខ្លួនឯង ឬគាត់សុំច្បាប់ការងារដើម្បីជូនអ្នកទៅពេទ្យ? ជាពិសេស បីទោះជាគាត់ចម្អិនអាហារឲ្យអ្នកញ៉ាំទៀតនោះ គឺកាន់តែបញ្ជាក់យ៉ាងច្បាស់ថាគាត់ជាស្វាមីដែលចេះយល់ចិត្តប្រពន្ធជាទីបំផុត។
យកចិត្តទុកដាក់ចំពោះអ្នកជានិច្ច
ប្តីល្អតែងតែយល់ច្បាស់ពីទំហំការងាររបស់ភរិយាដែលត្រូវធ្វើនៅក្នុងផ្ទះ។ ដូច្នេះ គាត់តែព្យាយាមជួយសម្រាលបន្ទុករបស់ប្រពន្ធជានិច្ច ទោះបីជាការងារនោះធ្ងន់ ឬស្រាលយ៉ាងណាក្តី។
ចេះផ្តល់សេរីភាពដល់អ្នក
ប្តីល្អមិនដែលជ្រៀតជ្រែកសេរីភាពរបស់ភរិយាឡើយ ព្រោះគាត់ដឹងថា អ្នកត្រូវការសេរីភាពផ្ទាល់ខ្លួនខ្លះ។ ជាពិសេសគាត់តែងតែនៅចាំជួយដល់អ្នកជានិច្ច គ្រប់ពេលដែលអ្នកត្រូវការគាត់។
ផ្តល់ក្តីសុខដល់អ្នកគ្រប់ពេល
ប្រសិនបើស្វាមីរបស់អ្នកតែងតែព្យាយាមធ្វើឲ្យអ្នកញញឹមគ្រប់ពេល ដោយមិនចង់បានការតបស្នងអ្វីពីអ្នកសោះនោះ មានន័យថាគាត់ជាស្វាមីស្រឡាញ់អ្នកខ្លាំងបំផុត៕