រដូវក្តៅ គឺជាពេលវេលាមួយមិនអំណោយផលដល់សុខភាពនោះឡើយ ប្រសិនបើអ្នកមិនបានការពារខ្លួនឲ្យត្រឹមត្រូវ ព្រោះពន្លឺព្រះអាទិត្យអាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសការបាត់បង់ជាតិទឹកតែម្តង និងបញ្ហាស្បែកតែម្តង។ នេះគឺជាផលប៉ះពាល់សម្រាប់មនុស្សទូទៅ ចុះទំរាំតែអ្នកមានផ្ទៃពោះ តើប៉ះពាល់យ៉ាងណា? នេះហើយជាមូលហេតុដែលអ្នកជំនាញធ្វើការណែនាំពីគន្លឹះមួយចំនួន ដើម្បីរក្សាការមានផ្ទៃពោះឲ្យមានសុខភាពល្អ។
ផឹកទឹកឲ្យបានច្រើន
វិធីមួយនេះស្តាប់ទៅហាក់ដូចជារឿងធម្មតា ប៉ុន្តែអ្នកត្រូវដឹងថា ការបំពេញជាតិទឹកបានគ្រប់គ្រាន់ អាចជួយឲ្យស្ត្រីមានផ្ទៃពោះជៀសផុតពីអស់កម្លាំង និងស្បែកស្ងួតគ្មានសំណើម។
ស្លៀកខោអាវរលុងអាចឲ្យខ្យល់ចេញចូលបានល្អ
នារដូវក្តៅ ការជ្រើសសម្លៀកបំពាក់រលុងៗ មិនត្រឹមតែធ្វើឲ្យអ្នកងាយស្រួលដកដង្ហើមនោះទេ សូម្បីរាងកាយក៏មានផាសុខភាព មិនដូចការស្លៀកចង្អៀតនោះឡើយ។
ជៀសវាងនៅក្រោមពន្លឺព្រះអាទិត្យ
ស្ត្រីដែលមានផ្ទៃពោះ ងាយនឹងទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យបានយ៉ាងងាយ ដោយសារតែសិតុណ្ហភាពក្តៅខ្លាំង។ ដូច្នេះអ្នកគួរតែប្រើឆ័ត្រពេលនៅក្នុងពន្លឺព្រះអាទិត្យ ឬប្រសិនបើចង់ធ្វើដំណើរចេញផ្លូវឆ្ងាយ ត្រូវស្រូតចេញទៅពីពេលព្រឹក។
ប្រើឡេកាពារកម្តៅថ្ងៃ
អ្នកកុំភ្លេចប្រើឡេការពារកម្តៅថ្ងៃមុននឹងចេញក្រៅ ព្រោះអាចអាចជួយការពាររាងកាយពីកាំរស្មី UV។ ប៉ុន្តែ អ្នកត្រូវជ្រើផលិតផល ផលិតពីគ្រឿងផ្សំធម្មជាតិ ទើបមានសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ៕
សូមទស្សនាវីដេអូខាងក្រោម៖