សំខាន់​ខ្លាំងណាស់​មែន​ទេ ទើប​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​រួមភេទ

0
1

មនុស្ស​ភាគច្រើន​មិន​ហ៊ាន​ប្រព្រឹត្តិ​សកម្មភាព​រួមភេទ អំឡុងពេល​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​ខ្លាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ប្រសិនបើ​អ្នក​រួមភេទ​បាន​ត្រឹមត្រូវ មិន​ត្រឹមតែ​មិន​ប៉ះពាល់​នោះទេ វា​ថែមទាំង​ជួយ​ពង្រឹង​សាច់ដុំ​ឲ្យ​មាន​កម្លាំង​សម្រាប់​បំពេញ​តួនាទី​ពេល​សម្រាល​ថែមទៀត។

 

 

ក្រៅពីនេះ ការ​រួមភេទ​អំឡុងពេល​មាន​ផ្ទៃពោះ អាច​ទទួល​បា​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត៖

កាត់បន្ថយ​ភាព​តានតឹង

នៅពេល​រួមភេទ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន អ័រម៉ូន​អុក​ស៊ី​តូ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​តានតឹង​នៅក្នុង​ខ្លួន​របស់​អ្នក​ត្រូវ​រំសាយ។ លើសពីនេះ​ការរួម​ភេទ​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់ ហើយ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ផងដែរ។

 

 

គេង​លក់​ស្រួល

នៅពេល​មាន​ផ្ទៃពោះ ស្ត្រី​ច្បាស់​ជា​ជួបប្រទះ​នូវ​បញ្ហា​រាប់សិប​ជំពូក មិន​ថា​ការឈឺចាប់​រាងកាយ នោម​ញឹក ឬ​គេង​ឧស្សាហ៍​ភ្ញាក់​នោះឡើយ។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​រួមភេទ​ឈានដល់​ចំណុក​កំពូល អារម្មណ៍​ទាំងនេះ​នឹង​លុបបំបាត់​ទៅដោយ​មិនដឹង​ខ្លួន ចំណែកឯ​ការ​គេង​រប​ស់​អ្នក​ក៏មាន​ភាព​ស្ងប់​ស្រួល​ផងដែរ។

កាត់បន្ថយ​ការឈឺចាប់

ការ​រួមភេទ​អំឡុង​ពេលនេះ អ័រម៉ូន​នៅក្នុង​រាងកាយ​មួយចំនួន​ត្រូវបាន​បញ្ចេញ ដែល​អាចជួយ​បង្កើន​ដល់​លំហូរ​ឈាម​ទៅកាន់​អាង​ត្រគាក រួមទាំង​ទ្វារមាស​ផងដែរ។ នេះហើយ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការឈឺចាប់​របស់​ស្ត្រី​មាន​ផ្ទៃពោះ បាត់​ទៅដោយ​មិនដឹង​ខ្លួន៕

 

បញ្ហា​ឈឺ​ខ្នង ចង្កេះ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​ត្រូវតែ​ដឹង

 

ឈឺ​ខ្នង ជា​អាការ​យ៉ាង​សាមញ្ញ និង​ជា​បញ្ហា​ធម្មតា​ដែល​កើតមានឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​អាការ​នេះ អាច​ចាប់ផ្ដើម​មាន​ឡើង​តាំងពី​ខែដំបូងៗ រហូតដល់​ថ្ងៃ​សម្រាល​តែម្ដង។

នៅពេល​ផ្ទៃពោះ​របស់​ស្ត្រី​កាន់តែ​ធំទៅៗ ខ្នង​មាន​ភាព​កោង​កាន់តែខ្លាំង ដើម្បី​ទ្រ​ទម្ងន់​ពោះ ដោយសារតែ​សាច់ដុំ​យឺត​ទាញ ដែល​ធ្វើឱ្យ​អ្នកមាន​ផ្ទៃពោះ មាន​អារម្មណ៍​ឈឺ​ខ្នង ហើយ​ខណៈដែល​ស្បូន​កាន់តែ​រីក​ធំ ជា​ពិ​ពេ​សគឺ​ពោះ​កាន់តែ​ហុច​ទៅមុខ ដែលជា​កត្តា​មួយ​ដាក់​សម្ពាធ​ទៅលើ​ខ្នង។

 

 

មាន​វិធី​ជាច្រើន​ក្នុងការ​សម្រាល ឬ​កាត់បន្ថយ​អា​ការឈឺ​ខ្នង ដូចជា៖

– នៅពេល​អង្គុយ ទោះបីជា​នៅផ្ទះ ឬ​នៅ​កន្លែង​ណា​ក្ដី ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អង្គុយ​ត្រង់​ខ្នង និង​មិនត្រូវ​អង្គុយ​គង​អន្ទាក់ខ្លា​ឡើង ព្រោះ​នឹងធ្វើ​ឱ្យ​ឆ្អឹងត្រគាក​មាន​សភាព​ផ្អៀង ធ្វើឱ្យ​សាច់ដុំ​ខ្នង ធ្វើការ​មិនល្អ ឬ​អាច​ខុស​ប្រក្រតី។

– ត្រូវ​សម្រាក​ឱ្យបាន​ញឹកញាប់ ដោយ​ដើរ ឬ​ឈរ ឬ​ពន្យឺត​សរសៃតិចៗ ក្នុង​រយៈពេល​មួយ​ម៉ោង​ម្ដង ព្រោះ​បើ​អង្គុយ​យូរពេក​នឹងធ្វើ​ឈឺ​ខ្នង​កាន់តែខ្លាំង។

– មិនត្រូវ​ឈរ​យូរពេក​ទេ ប្រសិនបើ​ការងា​ងរ​តម្រូវឱ្យ​ឈរ​គូរ​ដាក់​ជើង​ម្ខាង​នៅលើ​កំណល់​ទម្រ ដើម្បី​ទ្រ​ទម្ងន់​ខ្លួន និង​កាត់បន្ថយ​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម។

 

 

– ចៀង​វាង​លើក​របស់ធ្ងន់ៗ តែ​បើសិនជា​ចាំបាច់ ត្រូវ​លើក​វា​ដោយយឺតៗ និង​រក្សា​លំនឹង​នៃ​រាងកាយ ដោយ​បន្ទន់​ជង្គង់បន្តិចៗ ហើយ​លើក​របស់​នោះ​ដោយ​ប្រើ​កម្លាំង​ដៃ និង​ជើង ពោលគឺ​មិនត្រូវ​ប្រើ​កម្លាំង​ខ្នង។

– មិនត្រូវ​បាក់​ស្បែកជើងកែងចោត​ខ្ពស់​ពេក​ទេ គួរប្រើ​ស្បែកជើង​កែងទាបៗ ហើ​បើ​អាច​ជៀសបាន កុំ​ពាក់​ស្បែកជើង​កែង​តែម្ដង​ក៏​ល្អ​ដែរ។

– នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ពូក​ដេក គួរតែ​ប្រើ​ពូក​ណា​ដែល​មិន​ទន់ ពោលគឺ​រឹង​បន្តិច ដើម្បី​រក្សា​ទម្រ​ដងខ្លួន​ឱ្យនៅ​ត្រង់​ល្អ និង​ចំណុច​មួយទៀត ក៏ត្រូវ​តែ​ចាំ​ដែរ គឺ​មិនត្រូវ​ឈោង​យក​របស់​ដែល​នៅ​ទី​ខ្ពស់​ឡើយ ជាពិសេស​គឺ​មិនត្រូវ​ប្រើ​កំណល់​ជាន់ឡើង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​បានភ្លាម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here