ខ្លាច​មាន​ស្នាម​បែក​សង្វារ​ក្រោយពេល​សម្រាលកូន​កុំ​ភ័យ ឱសថ​ទេវតា​ពីរ​មុខ​នេះ​ជួយ​បាន

0
1

បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​តែងតែមាន​ការព្រួយបារម្ភ គឺ​ស្នាម​បែក​សង្វារ​ក្រោយពេល​សម្រាលកូន​ហើយ។ ជាទូទៅ​ស្នាម​សង្វារ កើតមាន​នៅត្រង់​តំបន់​ក្បាលពោះ ដើមទ្រូង ភ្លៅ និង​កំប៉េះគូថ​ជាដើម នេះ​ក៏​ដោយសារតែ​ក្នុងអំឡុងពេល​ពពោះ​ស្ត្រី​មានការ​ប្រែប្រួល​រូបរាងកាយ​ទៅជា​ធាត់ ហើយ​ស្រក​មកវិញ​លឿន​ពេល​នៅពេល​ស្រាល។

 

 

តែ​ទោះជា​យ៉ាងណា ស្នាម​សង្វារ​បែបនេះ​អាច​ព្យាបាល​បាន ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ផលិតផលថ្លៃៗមកប្រើប្រាស់​ឡើយ។

ទឹកឃ្មុំ

ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​នេះ មិន​ត្រឹមតែ​ជួយផ្តល់​សំណើម និង​ជាតិ​ទឹក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​លក្ខណៈសម្បត្តិ​ជួយ​កាត់បន្ថយ​ស្នាម​សង្វារ​ថែមទៀត។

១.ចាក់ទឹក​ឃ្មុំ​ប​ន្តិ​ត​ដាក់​នៅលើ​បាតដៃ ហើយ​ម៉ាស្សាថ្នមៗនៅលើ​តំបន់​ដែ​មាន​ស្នាម​សង្វារ។

២.ទុក​ប្រហែលជា ១៥នាទី ដើម្បី​ឲ្យ​ទឹកឃ្មុំ​ធ្វើ​សកម្មភាព​ជ្រាបចូល​ផ្ទៃ​ស្បែក។

៣.ចុងក្រោយ​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ឌៗ ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​រៀងរាល់ថ្ងៃ។

 

 

ស៊ុត

ស៊ុត សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​អាច​ជួសជុល​ស្បែក​ដែល​រង​នូវ​ការខូចខាត ឲ្យ​វិល​មករក​ភាព​ដើម​វិញ។

១.គោះ​ស៊ុត​មួយ​គ្រាប់ យកតែ​ស៊ុត​ពណ៌​ស ដោយ​ចូលទៅក្នុង​កូនចាន​មួយ។

២.ចាប់ផ្តើម​លាប​នៅលើ​តំបន់​ដែលមាន​ស្នាម​សង្វារ​ឲ្យ​សព្វ។

៣.ទុកចោល​រហូត​ទាល់តែ​ស្ងួត ទើប​លាងជម្រះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ឌ។

៤.អ្នក​ត្រូវអនុវត្ត​ជា​រៀង​ល្ងាច​មុនពេល​ចូល​គេង។

 

 

ឱសថ​ទាំងពីរ​មុខ​នេះ មិន​ត្រឹមតែ​ប្រើ​សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​ហើយ​នោះទេ សូម្បីតែ​មនុស្ស​ស្រី​ធម្មតា​ក៏​អាច​ប្រើ​បាន​ដូចគ្នា​ដែរ៕

 

 

វិធី​បំបាត់​សង្វារ​ពេល​កំពុងមាន​ផ្ទៃពោះ

មិន​ថា​ស្ដ្រី​មាន​ផ្ទៃពោះ ឬ ស្ដ្រី​មាឌ​ធាត់ និង​ស្ដ្រី​ធម្មតា​នោះទេ ជាទូទៅ​តែងតែ​ជួប​រាល់​បញ្ហា​កើតមាន​សង្វារ តាម​ដងខ្លួន​ដូចជា ដើម​ភ្លៅ ផ្ទៃពោះ សាច់​ត្រកៀក​ក្រោយ សាច់​គូថ ចុង​ក្លៀក ជាដើម នេះ​ជា​មូលហេតុ​មួយ​ដែល​ស្ដ្រី​មាន​ផ្ទៃពោះ​មាន​កង្វល់​រាល់ពេល​សម្រាលកូន​រួច ។ ថ្ងៃនេះ​ពិតជា​ថ្ងៃ​ល្អ សម្រាប់​ស្ដ្រី​ពពោះ​ទាំងឡាយ ដែល​ក្រុមការងារ​គេហទំព័រ Baby And Mom ឬ មាតា និង​ទារក បាន​ដកស្រង់​វិធីងាយៗក្នុងការ​បំបាត់​សង្វារ​នៅលើ​ផ្ទៃពោះ បើទោះបីជា​អ្នក​កំពុង​ពពោះ​ក៏ដោយ ក៏​អាច​ប្រើប្រាស់​វិធី​នេះ​បានដែរ ។

 

 

វិធីសាស្ដ្រ​ងាយ​ដោយ​អ្នក​ម្ដាយ​រក​ទិញ​នូវ​គ្រឿងផ្សំ​ខាងក្រោម​នេះ តាម​បណ្ដារ​ទីផ្សារ​នានា​ក្នុងប្រទេស កម្ពុជា យើង​បាន។

គ្រឿងផ្សំ ៖

-ប្រេងដូង ១ ចានគោម​តូច
-ស្រទាប់ផ្កា​កុលាប​គ្រាម កន្លះ​កញ្ជប់ ( ប្រើ​ច្រើន​គ្មាន​បញ្ហា )

 

 

វិធី​ធ្វើ ៖
-ដំបូង​ត្រូវដាក់​កំដៅ​ប្រេងដូង​ក្នុង​សីតុណ្ហភាព​ក្ដៅ​អ៊ុន
-ចាក់​ស្រទាប់ផ្កា​កុលាប​ចូល រួច​កូរ​ឲ្យ​រលាយ​បញ្ចូល​គ្នា
-សង្កេត​ថា កូរ​ប្រេងដូង​មាន​ក្លិនក្រអូប​ផ្កា​កុលាប​ហើយ​ឬ​នៅ បើ​មាន​ក្លិនក្រអូប​ហើយ​ត្រូវ​លើក​ចុះ​ទុក​ឲ្យ​ត្រជាក់
-ពេល​ត្រជាក់​ហើយ ត្រូវ​ត្រង​យក​កាក​ចេញ

 

 

ជា​ចុងក្រោយ អ្នក​ម្ដាយ​គ្រប់រូប​ត្រូវយក​ប្រេង​ដែល​បានធ្វើ​ខាងលើ មក​លាប​ម៉ាស្សា​ត្រង់​តំបន់​ណា​ដែលមាន​សង្វារ ហាក់បីដូចជា​អ្នក​កំពុង​លាប​ឡេ​រ​ដូច្នោះ​ដែរ ទុកចោល​ហើយ​ចូល​គេង រួច​ដល់​ព្រឹក​ឡើង​ចាំ​លាង​ចេញ​ក៏បាន ។ ការ​អនុត្ត​បែបនេះ​ក្នុង​រយៈពេល ៣ ថ្ងៃ​ឡើងទៅ នោះ​អ្នក​ម្ដាយ​នឹង​សង្កេតឃើញថា ស្នាម​សង្វារ​នឹង​រលាយ​បាត់អស់​បន្ដិចម្ដងៗ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here