គ្រាន់តែលឺថាស្លឹកអម្ពឹល និងខ្ទឹមក្រហម ជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយសម្រាប់ទារក ម្នាក់ប្រហែលជាឆ្ងល់ហើយ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ធាតុផ្សំទាំងពីរមុខនេះ មិនត្រឹមតែអាចជួយព្យាបាល និងការពារជំងឺគ្រុនផ្តាសាយសម្រាប់ទារកប៉ុណ្ណោះទេ វាថែមទាំង បណ្តេញស្លេស សម្រួលដល់ផ្លូវដង្ហើម ជំនួយដល់ការរំលាយ បន្ថយអាការហើម ដោះស្រាយបញ្ហារលាក និងជួយរក្សាកម្តៅក្នុងរាងកាយទារកបានថែមទៀត។
របៀបប្រើប្រាស់៖
១.សូមបេះស្លឹកអម្ពឹលស្រស់ៗចំនួនមួយក្តាប់ និងខ្ទឹមក្រហមមួយមើមដំឲ្យបែក ដាក់ចូលទៅក្នុងឆ្នាំងមួយ។
២.ចាក់ទឹកមួយផ្ទឹលចូល រូចដាំឲ្យពុះ សឹមលើកចុះ។
៣.នៅពេលទឹកថយកម្តៅឧណ្ឌៗ សូមងូតឲ្យទារក (ប៉ុន្តែត្រូវប្រាដកថាទឹកមិនក្តៅខ្លាំងពេកនោះទេ)។
៤.សូមអនុវត្តវិធីនេះមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច អាការៈជំងឺនឹងធូរស្រាលភ្លាម៕
មិនចង់ឲ្យគេហៅកូនថា (អាតឿ) កុំមើលរំលងអត្ថបទនេះ
ស៊ុត គឺជាអាហារមួយប្រភេទដែលសម្បូរសារធាតុចិញ្ចឹមក្នុងការជួយជំរុញឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អ និងជៀសផុតពីបញ្ហាក្រិនមិនព្រមធំ។ បើយោងតាមការសិក្សាដែលបានផ្សាយនៅក្នុងទស្សាវដ្តី Pediatrics បានបង្ហាញថា ការបន្ថែមស៊ុតទៅក្នុងរបបអាហារកុមារមួយថ្ងៃមួយគ្រាប់ជាប្រចាំ អាចកាត់បន្ថយភាពក្រិនរហូតដល់ទៅ ៤៧ភាគរយ។
ការសិក្សានេះ ក្រុមអ្នកជំនាញបានធ្វើការពិសោធន៍ទៅលើកុមារដែលមានអាយុ៦ខែដល់៩ខែ ដោយមួយក្រុមបន្ថែមស៊ុតមួយថ្ងៃមួយគ្រាប់ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយមួយក្រុមទៀតមិនបានបន្ថែមស៊ុតឡើយ។ បន្ទាប់ពីរយៈពេល៦ខែ បានបង្ហាញថា កុមារដែលបានទទួលទានស៊ុតមានការលូតលាស់ជាមធ្យម០,៦៣ភាគរយនៃទំហំរាងកាយទាំងមូល។ ចំណែកឯកុមារដែលមិនបានទទួលទានស៊ុតវិញ មានការលូតលាស់ត្រឹមតែ០,៣៩ភាគរយប៉ុណ្ណោះនៃទំហំរាងកាយទាំងមូល។
អ្នកជំនាញ Lannotti មានប្រសាសន៍ទៀតថា ស៊ុតសម្បូរទៅដោយអាហារូបត្ថម្ភដ៏ចំបាច់បំផុតដែលឪពុកម្តាយគ្រប់រូបគួរតែឲ្យកូនទទួលទានរាល់ថ្ងៃ៕