កុំថាឡើយ​កូន​របស់​អ្នក​ក្អក សូម្បីតែ​ផ្តាសាយ ក៏​ខ្ទឹមស អាចជួយ​បានដែរ

0
1

នៅពេលដែល​កូន​របស់​អ្នកមាន​បញ្ហា​ផ្លូវដង្ហើម ដូចជា​ក្អក ឬ​ផ្តាសាយ ឪពុកម្តាយ​គ្រប់រូប​តែងតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ថ្នាំ​តាម​វេជ្ជបញ្ជា ក៏ប៉ុន្តែ​ចុះ​ប្រសិនបើ​អ្នក​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ ឬ​នៅ​ពេលយប់​ប្រ​លប់ តើ​គួរ​ធ្វើយ៉ាងណា?

 

 

បើ​យោងតាម​គេហទំព័រ boldsky បាន​បង្ហាញថា ខ្ទឹមស គឺជា​ថ្នាំ​អង់​ទី​ប៊ឺ​យោ​ទិ​ក ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​មួយចំនួន​អស់​រយៈពេល ៣០០០ឆ្នាំ​មកហើយ ជាពិសេស​វត្ត​មាននៃ​សារធាតុ Allicin មាន​វិសាលភាព​ធំធេង​ខ្លាំងណាស់​សម្រាប់​សុខភាព។ មិន​ត្រឹមតែ​ជំងឺ​សម្រាប់ក្មេងៗនោះទេ សូម្បីតែ​មនុស្សពេញវ័យ​ដែលមាន​ជំងឺ​ក្អក ឬ​ផ្តាសាយ​ក៏​អាច​ព្យាបាល​បានដែរ។

របៀប​អនុវត្ត៖

១.នៅពេលដែលកូនៗរបស់​អ្នកមាន​រោគសញ្ញា​ក្អក ឬ​ផ្តាសាយ​សូម​យក​ខ្ទឹមសស្រស់ៗចំនួន​ពីរ​កំពឹស បុក​ឲ្យ​ម៉ត់។

២.រួច​បន្ថែម​ចូលទៅក្នុង​របប​អាហារ​ឲ្យ​ពួកគេ​ទទួលទាន​ជាប្រចាំ​ថ្ងៃ។

៣.ក្រោយពេល​ទទួលទាន​បាន​មួយថ្ងៃ រោគសញ្ញា​នៃ​កាត់បន្ថយភ្លាមៗ

ត្រូវ​ចាំ​ថា មួយថ្ងៃ​ឲ្យ​កូន​របស់លោក​អ្នកទទួល​ទាន​តែ​ពីរ​កំពឹស​បាន​ហើយ ហើយ​វិធី​មួយ​នេះ​ត្រូវបានគេទទួលស្គាល់​ថា​ពិត​ជាមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កាត់បន្ថយ​អាការ​ក្អក និង​ផ្តាសាយ៕

 

 

ស្មាន​មិន​ដល់​ទេ! ស្លឹក​អ​ម្ពឹ​ល និង​ខ្ទឹមក្រហម អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ទារកភ្លាមៗ

គ្រាន់តែ​លឺថា​ស្លឹក​អ​ម្ពឹ​ល និង​ខ្ទឹមក្រហម ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​សម្រាប់​ទារក ម្នាក់​ប្រហែលជា​ឆ្ងល់​ហើយ ក៏ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ rak sukapap បាន​បង្ហាញថា ធាតុ​ផ្សំ​ទាំងពីរ​មុខ​នេះ មិន​ត្រឹមតែ​អាចជួយ​ព្យាបាល និង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​សម្រាប់​ទារក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង បណ្តេញ​ស្លេស សម្រួល​ដល់​ផ្លូវដង្ហើម ជំនួយ​ដល់​ការរំលាយ បន្ថយ​អាការ​ហើម ដោះស្រាយ​បញ្ហា​រលាក និង​ជួយ​រក្សា​កម្តៅ​ក្នុង​រាងកាយ​ទារក​បាន​ថែមទៀត។

 

របៀប​ប្រើប្រាស់៖
១.សូម​បេះ​ស្លឹក​អ​ម្ពឹ​លស្រស់ៗចំនួន​មួយ​ក្តាប់ និង​ខ្ទឹមក្រហម​មួយ​មើម​ដំ​ឲ្យ​បែក ដាក់ចូល​ទៅក្នុង​ឆ្នាំង​មួយ។
២.ចាក់ទឹក​មួយ​ផ្ទឹ​ល​ចូល រូ​ច​ដាំ​ឲ្យ​ពុះ សឹម​លើក​ចុះ។
៣.នៅពេល​ទឹក​ថយកម្តៅ​ឧណ្ឌៗ សូម​ងូត​ឲ្យ​ទារក (ប៉ុន្តែ​ត្រូវ​ប្រា​ដក​ថា​ទឹក​មិន​ក្តៅ​ខ្លាំងពេក​នោះទេ)។
៤.សូម​អនុវត្ត​វិធី​នេះ​មួយថ្ងៃ​ពីរដង គឺ​ពេលព្រឹក និង​ពេល​ល្ងាច អាកា​រៈ​ជំងឺ​នឹង​ធូរស្រាលភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here