ពេល​កូន​ចេះ​វា​ភ្លាម​ប្រយ័ត្ន​ក្បាល​ឲ្យ​មែនទែន បើ​មិន​ចង់ឲ្យ​ពួកគេ​ធំ​ឡើង​កើត​សរសៃប្រសាទ

0
1

ការស្រាវជ្រាវ​បាន​រកឃើញថា ការ​ប៉ះ​ទ​ង្គិះ​វត្ថុ​រឹង​ជាមួយនឹង​ក្បាល​ទារក​ញឹកញាប់​ពេក ក្នុង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ អាច​កើតមាន​បញ្ហា​សរសៃប្រសាទ ឬ​ហៅថា​វិកល​ច​រិ​ក​នៅពេល​ធំ​ឡើង។

 

 

អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford University មានប្រសាសន៍ថា ការប៉ះទង្គិច​ក្បាល​ក្នុង​វ័យ​កុមារភាព អាច​បង្កើន​ឱកាស​នៃ​ការកើត​ជំងឺផ្លូវចិត្ត ឬ​វិល​កច​រិ​ក ជាពិសេស​សម្រាប់​ទារក​ដែល​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត។

ក្នុងចំណោម​មនុស្ស​ដែលមាន​ការ​ប៉ះ​ទ​ង្គិះ​ក្បាល​ធ្ងន់ធ្ងរ​ចំនួន ៨០ភាគរយ អាច​ពិការភាព​ចាប់ពី ៤ ទៅ ៦ភាគរយ ហើយ​ក្នុងចំណោម​ការប៉ះទង្គិច ៧០ភាគរយ អាច​ស្លាប់​នៅ​វ័យ ៤១ ឆ្នាំ មាន​ចាប់ពី ០,៨ ទៅ ១,៦ភាគរយ។ ចំពោះ​កុមារ​ដែល​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត ប្រឈម​ហានិភ័យ​ពិការភាពរ​កើនឡើង​ហូត​ដល់ ៦ ទៅ ១២ភាគរយ។

 

 

លើសពីនេះ ក្នុងចំណោម​កុមារ ៦០ភាគរយ អាច​ក្លាយទៅជា​មនុស្ស​ល្ងង់​រៀន​មិនចេះ ចាប់ពី ៩ ទៅ ១៤ភាគរយ ឬ​មាន​បញ្ហា​ខួរក្បាល ១២ ទៅ ១៩ភាគរយ។

ចំពោះ​ការសិក្សា​ទៅលើ​មនុស្ស​ជាង​មួយ​លាន​នាក់ នៅ​ប្រទេស ស៊ុយអែត បាន​រកឃើញថា អ្នក​ដែល​ប៉ះទង្គិច​ខួរក្បាល​តាំងពី​កុមារភាព និង​កើតមាន​បញ្ហាផ្សេងៗនៅមុន​អាហារ ២៥ឆ្នាំ។

ដូច្នេះហើយ ឪពុកម្តាយ​គ្រប់រូប​គួរតែ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ចំពោះ​ទារក​ដែល​ទើបនឹង​ចេះ​វា ព្រោះ​ដំណាក់កាល​នេះ​ពួកគេរ​ពិស​ខ្លាំងណាស់ ឃើញ​អ្វី​ក៏​ចង់​ចាប់​ដែរ។ នេះហើយ​ជា​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​ពួកគេ​ងាយ​នឹង ដួល ហើយ​ប៉ះទង្គិច​ជាមួយ​វត្ថុផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here