ស្វែងយល់​ពី​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ

0
1

ក្រុម​អ្នកជំនាញ​បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រឈម​នឹង​ការស្លាប់​កូន​ក្នុង​ផ្ទៃ ឬ​រលូត​កូន​មុន​អាយុ ២០សប្តាហ៍ ហេតុនេះ​នៅពេល​មាន​ផ្ទៃពោះ​ត្រីមាស​ដំបូង​ស្ត្រី​ទាំងឡាយ​គួរតែ​ធ្វើការ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន។

 

 

តើ​អ្នកដឹង​ទេ មូលហេតុ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​ទារក​ស្លាប់​នៅក្នុង​ផ្ទៃ?

ភាគច្រើន​មូលហេតុ​ដែល​ប​ណ្តោ​ល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ គឺ​អ្នកមាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​ស្លាប់​កូន​ក្នុង​ផ្ទៃ​ពីមុនមក គ្រោះថ្នាក់​ដែល​ប៉ះទង្គិច​ត្រូវ​តំបន់​ពោះ​ធ្ងន់ធ្ងរ ការឆ្លង​មេរោគ​ក្នុង​ស្បូន ខ្វះ​អុកស៊ីហ្សែន​ត្រូវ​ប​ញ្ចូ​ន​តាមរយៈ​ទងសុក​ទៅ​កូន និង​មេរោគ​ស្វាយ​ដែល​ច​ម្ល​ទៅ​កូន​ជាដើម។

ក្រៅពីនេះ នៅមាន​ទម្លាប់​អាក្រក់​មួយចំនួនទៀត​ដូចជា អ្នក​ជក់បារី ផឹកស្រា និង​ប្រើប្រាស់​ថ្នាំញៀន៕

 

 

ប្រុងប្រយ័ត្ន ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ!

ជា​ស្ថានភាព​មួយ ដែល​ការលូតលាស់​នៃ​ទារក​ជួប​ឧបសគ្គ។ ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​ស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់។ ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ​មាន ២ សំខាន់៖

– ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ:

  • កើតឡើង​ពេល​មាន​ផ្ទៃពោះ
  • រកឃើញ​ដោយ​អេកូ​សាស្ត្រ

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ:

  • កើតមាន​ក្នុងពេល​សម្រាល
  • កើតមាន​ពេលដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ

ក) ការសង្ស័យ ពេល​ទារក​ចុះខ្សោយ៖

– ករណី​ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ:

  • សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់
  • ការលូតលាស់​មិន​គ្រប់គ្រាន់​ឬ​មាន​វត្តមាន​នៃ​កង្វះ​ទឹកភ្លោះ ដែល​យើង​អាច​ដឹង​តាមរយៈ​អេកូ​សាស្ត្រ
  • មាន​ភាពមិនប្រក្រតី​នៃ​សរសៃឈាម​និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler។

 

 

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ នៅពេល​ឈឺពោះ​សម្រាល:

  • មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក
  • មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ
  • កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត:

  • ភាពចុះ​ខ្សោយ​នៃ​ពហុ​សរីរៈ (ថ្លើម តំរង់​នោម)
  • ភាពចុះ​ខ្សោយ​នៃ​ខួរក្បាល

 

 

ខ) មូលហេតុ​នៃ​ភាពចុះ​ខ្សោយ៖

– ជំងឺ​របស់​ម្តាយ (ឧ. លើសឈាម…)

– ភាពមិនធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (ឧ. ឈាមកក​ក្រោយ​សុក…)

– បណ្តាលមកពី​សុក ឬ​ទងសុក (ឧ. សុក​ពាំង​បាំង​មុខ​ស្បូន, ទងសុក​រុំ​កូន…)

– បណ្តាលមកពី​ទារក (ឧ. ទារក​ប្រឈម​នឹង​ការឆ្លង​មេរោគ…)

គ) រោគសញ្ញា​នៃ​ភាពចុះ​ខ្សោយ៖

– ការ​មាន​លាមក​ព្រៃរបស់​ទារក​នៅក្នុង​ទឹកភ្លោះ

– ការថយចុះ​នៃ​សំលេង​ចង្វាក់បេះដូង

– កម្រិត pH < 7,5 (ឈាម​ដែល​បូម​ចេញពី​សរសៃឈាម​នៃ​ទងសុក​ទារក)

 

 

ឃ) ការវិវត្តន៍​នៃ​ភាពចុះ​ខ្សោយ៖

– ការវិវត្តន៍​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក

– កា​រវិ​វ​ត្តិ​ន៍​មាន ៣ដំណាក់កាល:

  • ដំណាក់កាល​ទី១: ដែល​វិ​វត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាល​នេះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ។
  • ដំណាក់កាល​ទី២: វិ​វត្ត​នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ១សប្តាហ៍។ ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច។
  • ដំណាក់កាល​ទី៣: ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់។

ដូច្នេះ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សម្រាល ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ពេល​មាន​រោគសញ្ញា​ទាំងនេះ។

 

 

ង) ការព្យាបាល៖

ការព្យាបាល​នៃ​ភាពចុះ​ខ្សោយ ត្រូវធ្វើ​ទៅតាម​មូលហេតុ​និង​រោគសញ្ញា​របស់​ទារក។ ប្រសិនបើ​មាន​សង្ស័យ​ដែល​បង្ហាញ​ពី​ភាពចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ ត្រូវ​ប្រញាប់​មកជួប​ពិគ្រោះ និង​ធ្វើការ​សង្គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​បាន។ ការតាមដាន និង​ការពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺជា​ការតាមដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុងពេល​ជិត​សម្រាល។

 

ប្រភព៖ Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here