ស្ត្រីម្នាក់អាយុ ៣៣ឆ្នាំ ចូលមកពេទ្យដោយសារធ្លាក់ឈាមច្រើនតាមទ្វាមាស។ គាត់ឆ្លាប់ឆ្លងទន្លេដោយវះកាត់ជិតមួយឆ្នាំមុន។ មិនទាន់បាន ១ឆ្នាំស្រួលបួលផង គាត់ក៏មានផ្ទៃពោះដោយមិនបានដឹង នឹងចេះតែធ្លាក់ឈាមមិនបាត់ ក្រោយពិនិត្យទើបដឹងថាគាត់មានកូន ហើយកូននេាះរលូតបាត់ហើយសល់តែសុកដែលមិនព្រមធ្លាក។
យើងក៏សម្រេចចិត្តកោសសម្អាត បន្ទាប់មកគាត់ធ្លាក់ឈាមខ្លាំទៅៗ ប្រើគ្រប់មធ្យេាបាយក៏មិនស្រាក់ស្រាន្ដ។ ជាជម្រើសចុងក្រោយ យើងក៏សំរេចចិត្តកាត់ស្បូនដើម្បីឃាត់ឈាមនឹងសង្រោះជីវិតគាត់។ ការពិតគាត់មានជម្ងឺម្យា៉ងហៅថាសុកសុីស្បូន(Placenta increta) កើតឡើងដោយសារគាត់ឆាប់យកកូនពេកក្រោយសម្រាលកូនដោយវះកាត់លើកមុន(ពណ៌ខ្មៅក្នុងរូបជាសុកដែលសុីដល់ផ្នែកខាងក្រៅនៃជញ្ជាំងស្បូន)។
#កត្តាគួរយល់ដឹង: ស្ត្រីគួររក្សារគំលាតយ៉ាងតិច២ឆ្នាំក្រោយសម្រាលកូនដោយការវះកាត់ និងត្រូវពិត្យអេកូអោយបានទៀងទាត់ពេលមានកូនបន្ទាប់។
ប្រភព៖MD Chek Sokban