នៅពេលដែលទល់លាមកម្តងៗ អ្នកច្បាស់ជាមានអារម្មណ៍ពិបាកក្នុងការបញ្ចេញមកក្រៅ ហើយឈឺចាប់ទ្វារធំ ដោយសារតែលាមករឹង។ ចុះបើបញ្ហានេះកើតឡើងចំពោះទារកតូចៗវិញ តើទៅជាយ៉ាងណាទៅ? ទារកច្បាស់ជាស្រែយំដើម្បីឲ្យឪពុកម្តាយជួយជាមិនខាន ហើយទុំរាំតែអ្នកទិញថ្នាំមកស៊ុល ទារកក៏ប្រហែលជាយំឆ្អែតហើយដែរ។ ហេតុនេះ ដើម្បីការពារកុំឲ្យកូនរបស់អ្នកជួបបញ្ហានឹងបញ្ហាទល់លាមក គួរតែបន្ថែមអាហារ ៣ប្រភេទឲ្យកូនជាប្រចាំ។
១.ទឹក
ឪពុកម្តាយមួយចំនួន មិនសូវខ្វល់ខ្វាយរឿងផ្តល់ទឹកឲ្យកូនទទួលទាននោះទេ លុះត្រាតែកូនទារក ឬបន្ទាប់ពីញ៉ាំអាហារទើបឲ្យពួកគេទទួលទាន។ ប៉ុន្តែអ្នកត្រូវដឹងថា ទឹកក៏ជាថ្នាំមួយប្រភេទដែលអាចជួយការពារបញ្ហាទល់លាមកសម្រាប់ទារកដែរ ហេតុនេះសូមផ្តល់ទឹកឲ្យពួកគេឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។
ផ្លែប៉ោម
ក្រៅពីមានរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ផ្លែប៉ោម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើនដែលអាចជួយកាត់បន្ថយការទល់លាមក។ អ្នកត្រូវប្រើស្លាប់ព្រាកោស ឬកិនផ្លែប៉ោម បញ្ចុកទារក មួយថ្ងៃឲ្យបានមួយស្លាបព្រា។
ចេក
កុំភ្លេចឲ្យកូនបរស់អ្នកទទួលទានចេកមួយថ្ងៃមួយកំណាត់ ក្នុងមួយថ្ងៃ ព្រោះវាជាប្រភពជាតិសរសៃដែលអាចជួយកាត់បន្ថយបញ្ហាទល់លាមកបាន។ ក្នុងករណីដែលធ្មេញរបស់ពួគេមិនទាន់ដុសទេនោះ អ្នកត្រូវប្រើស្លាបព្រាកោសបញ្ចុក៕
ប្រញាប់បញ្ឈប់ភ្លាម បើកូនរបស់អ្នកមានទម្លាប់មួយនេះ
ថ្វីបើទូរសព្វស្មាតហ្វូន បានបំរើអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះក៏ពិតមែន ក៏ប៉ុន្តែការប្រើប្រាស់មិនបានត្រឹមត្រូវអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព ជាពិសេស ក្មេងៗតែម្តង។
ចំពោះក្មេងដែលសម្លឹងមើលអេក្រង់ទូរសព្ទយូរពេក អាចបង្កឲ្យមានបញ្ហាភ្នែកឡើងបាយ មិញ៉ូប ហើយបើធ្ងន់ធ្ងរអាចខ្វាក់។ នៅក្នុងមួយរយៈពេលចុងក្រោយនេះ អត្រានៃក្មេងដែលលេងទូរសព្ទដៃ ចេះតែមានការកើនឡើងច្រើនឡើង។ ជាពិសេស នៅដែលពួកគេយំ ឬរពិសខ្លាំង ឪពុកម្តាយជំនួសដោយការលួងលោងតាមរយៈ ការឲ្យលេងទូរសព្ទ។
ទោះជាយ៉ាងណា រលកវិទ្យុសកម្មដែលសាយភាពចេញពីទូរសព្ទដៃ អាចគ្រោះថ្នាក់ដល់ខួរក្បាលកុមារ ចំណែកឯពន្លឺរបស់វាអាចធ្វើឲ្យកុមារកើតជំងឺភ្នែក ប្រសិនបើមើលយូរៗពេក។
អ្នកជំនាញបានផ្តល់អនុសាសន៍ថា មនុស្សដែលអាចមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ អត្រានៃគ្រោះថ្នាក់ដោយសារតែទូរសព្ទមានការថយចុះ។
ទោះជាយ៉ាងណា ប្រិនបើមិនអាចជៀសវាងបានទេ អ្នកអាចបង្រៀនកូនៗ ឲ្យប្រើទូរសព្ទនៅឲ្យឆ្ងាយពីភ្នែក ៤០សង់ទីម៉ែត្រ ហើយត្រូវលេងកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ ជាពិសេសក្នុងមួយថ្ងៃ អនុញ្ញាឲ្យពួកគេលេងត្រឹមតែ ២០ ទៅ៣០នាទី បានហើយ៕