លក្ខខណ្ឌ៥ចំណុច ធ្វើ​ឲ្យ​អ្នកមាន​ឱកាស​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ

0
1

តើ​អ្នក​ចង់បាន​កូនភ្លោះ​មែន​ទេ? ភាគច្រើន​ការ​មានកូន​ភ្លោះ​គឺ​អាស្រ័យទៅលើ​កត្តា​ហ្សែ​ន ឬ​កត្តា​ធម្មជាតិ​ដែល​កំណត់​មកលើ​មនុស្ស​ស្រីម្នាក់។ ក៏ប៉ុន្តែ​ក្រៅពី​កត្តា​ទាំងនេះ នៅ​មានរឿង​មួយចំនួន​ទៀង អ្នក​អាច​គ្រប់គ្រង​ខ្លួនឯងបាន ទោះបីជា​មិនបាន ១០០ភាគរយ​ក ក៏​អាច​មានឱកាស ៣០ភាគរយ​ដែរ។

 

 

ខាងក្រោម​នេះ គឺជា​លក្ខខណ្ឌ ៤យ៉ាង ដែល​អាច​ឲ្យ​អ្នក​មានឱកាស​មានកូន​ភ្លោះ ខ្ពស់ជាង​មនុស្ស​ស្រី​ផ្សេងទៀត៖

 

១.យក​កូន​បន្ទាប់ពី​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​ភ្លាម

នៅពេលដែល​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត អ័រម៉ូន​នៅក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​ត្រូវបាន​គ្រប់គ្រង​ទៅដោយ​ថ្នាំ ដែល​រារាំង​មិន​ឲ្យ​មាន​ផ្ទៃពោះ​ឡើយ។ ក៏ប៉ុន្តែ ក្រោយពេល​បញ្ឈប់​ប្រើ​ថ្នាំ​ភ្លាម អ័​ម៉ូ​ន​នឹង​ចាប់ផ្តើម​ត្រលប់​មករក​ភាព​ដើម​វិញ ហើយ​ការយក​កូន​ភ្លាម​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​ក៏​កាន់តែ​ច្រើនឡើង​ដែរ។

 

២.ស្ត្រី​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​ធ្លាប់​បំបៅ​ដោយ​កូន​ជា​លើក​ទី១ នៅពេល​កូនក្រោយៗអាចមាន​ឱកាស​នៃ​ការ​មានកូន​ភ្លោះ​រហូត​ល់​ទៅ ៩ដង បើ​ប្រៀបធៀប​ជាមួយនឹង​ស្ត្រី​ជា​ម្តាយ​ផ្សេ​ងទៀត​ដោយ​មិនបាន​បំបៅកូន​ដោយ​ទឹកដោះ​សោះ។

 

 

 

៣.ស្ត្រី​វ័យ​ចំណាស់

ស្ត្រី​ដែលមាន​វ័យ​ចំណាស់​ត្រូវបាន​អ្នកជំនាញ​ទទួលស្គាល់​ផងដែរ​ថា ពិតជា​មានឱកាស​មាន​កូនភ្លោះ​ច្រើនជាង​នារី​នៅ​វ័យក្មេង ក៏ប៉ុន្តែ​ពួកគេ​ក៏​ប្រឈម​នឹង​ហានិភ័យ​រលូត​កូន​ខ្ពស់​ផងដែរ ។

៤.ការទទួល​ទាន​របប​អាហារ

ការទទួល​អាហារ​ដូចជា ដំឡូងជ្វា អាចធ្វើ​ឲ្យ​ស្ត្រី​មានឱកាស​មានកូន​ភ្លោះរ​ហូត​ដល់ ៥ដង គឺ​ច្ព​ស់​ជាង​ស្ត្រី​ផ្សេងទៀត​ដែល​មិនបាន​ទទួលទាន​អាហារ​ប្រភេទ​នេះ។ ដូច្នេះ ការទទួល​ទាន​អាហារ​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​វិធី​បង្កើន​ឱកាស​ក្នុងការ​មានកូន​ភ្លោះ​ផងដែរ៕

៥.ប្រវត្តិគ្រួសារ

សម្រាប់​ស្ត្រីដែល​មាន​ប្រវត្តិ​គ្រួសារ​ដែល​ធ្លាប់​មានកូន​ភ្លោះ គឺកូន​មាន​ភាគរយ​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ​ដូច​ម្តាយ​ដែរ។

 

 

សញ្ញា៣យ៉ាង បញ្ជាក់ថា​អ្នកមាន​កូនភ្លោះ​ហើយ

ស្ដ្រី​គ្រប់រូប​ដល់​វេលា​មាន​ផ្ទៃពោះ នឹងមាន​អ័រម៉ូន​ក្នុង​លំដាប់​ខ្ពស់​ច្រើនជាង​ធម្មតា ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ខ្លួន​ដូចជា​មាន​ផ្ទៃពោះ។ អ្នក​ម្ដាយ​មួយចំនួន​ជ្រើសរើស​វិធី​ពិនិត្យ​ផ្ទៃពោះ ដោយ​ខ្លួនឯង​នៅផ្ទះ ក៏ប៉ុន្ដែ​អ្នក​ម្ដាយ​មួយចំនួនទៀត​ប្រើ​វិធីសាស្ដ្រ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ឬ​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ ហើយ​ប្រសិនបើ​អ័រម៉ូន​របស់​អ្នកមាន​កំណើន​ខ្លាំង នេះ​ស្ថិតនៅក្នុង​ការសន្និដ្ឋាន​ថា អ្នក​អាច​នឹងមាន​កូនភ្លោះ​ហើយ។

baby and mom in Cambodia

 

 

នេះ​ជា​វិធី​សង្កេត​ដើម្បី​ឲ្យ​ប្រា​ដក​ថា ខ្លួន​កំពុងមាន​កូនភ្លោះ៖

១/ ពិនិត្យ​ឈាម

ខណៈ​ពិនិត្យថា អ័រម៉ូន​អ្នក​ក្នុង​ក្រុម HCG ហើយ​កម្រិត​អ័រម៉ូន​ឡើង​ខ្ពស់ជាង​ធម្មតា គ្រូពេទ្យ​អាច​សន្និដ្ឋានបានថា អ្នកនឹង​មានកូន​ភ្លោះ ហើយ​បើ​កម្រិត​ឈាមមាន HCG ខ្ពស់​ជាធម្មតា​ដែល​នោះ គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​លម្អិត​ជាង​នេះ ព្រោះថា​ក្រៅពី​ពពោះ​ធម្មតា​ហើយ ក៏ត្រូវ​មាន​អាកា​រៈ​មានកូន​ភ្លោះ ឬ​បើ​គ្មាន គឺ​ណែនាំ​ឲ្យ​រក្សា​ការ ថែ​ផ្ទៃពោះ​ត្រឹមត្រូវ​តាម​ក្បូន​ពេទ្យ​ផងដែរ ។

 

 

២/ អាកា​រៈ​ចាញ់​ខ្លាំង​ខុសធម្មតា

នៅពេលដែល​មានកូន​ភ្លោះ អ័រម៉ូន​គ្រប់យ៉ាង​អាច​ច្រើនឡើង​ពេញ​ខ្លួន អ្នក​អាចមាន​អាកា​រៈ​ចាញ់កូន​ខុសពី​ធម្មតា រហូតដល់​ឃើញច្បាស់​ថា អ្នកខ្លះ​ប្រាប់ថា ចាញ់កូន​ខ្លាំង​រហូតដល់​ថ្នាក់​ធ្វើ​អ្វី​លែងកើត អ្នក​ម្ដាយ​ខ្លះទៀត​អាចមាន​អារម្មណ៍​វិលវល់​មិនដឹង​ទៅណា ងងឹតមុខ អារម្មណ៍​ឆេវឆាវ ដែលជា​អារម្មណ៍​របស់​អ្នក​មិន​ធ្លាប់​ជួប​ពីមុន ។ ដូច្នោះ​ហើយ​អ្នក​ម្ដាយ​គ្រប់​អាច​នឹង​ជួប​ស្ថានការណ៍​ចាញ់កូន​ដ៏​សែន​លំបាក​នេះ នឹងមាន​អារម្មណ៍​មិន​ហ្នឹង-ន យ៉ាង​ធ្ងន់ខ្លួន អ៊ីចឹង​គ្រប់គ្នា​ជា​ក្រុមគ្រួសារ​ដែល​នៅ​ជុំវិញ​អ្នក​ម្ដាយ ត្រូវ​យល់​អ្នក​សម្រួល​ទៅ​អារម្មណ៍​របស់​អ្នក កំពុង​ពពោះ ហើយ​ជួយ​ថែរក្សា​អ្នកមាន​ទម្ងន់ រហូតដល់​ឆ្លង​ផុត​ដំណាក់កាល​នេះ ។

៣/ ពោះ​ប៉ោង​ធំ និង​ឡើង​គីឡូ​ខុសធម្មតា

បើទោះបីជា​ក្នុងករណី​ជាច្រើន​បង្ហាញថា អ្នក​ម្ដាយ​គ្រប់រូប​មាន​សភាព​ពោះធំ នឹង​ឡើង​គីឡូ​លឿន​ខុសធម្មតា នោះ​មិនអាច​បង្ហាញ មួយ​ភាគរយ​ថា មានកូន​ភ្លោះ​ឡើយ លុះត្រា​អ្នក​ម្ដាយ​នោះ​មាន​អាកា​រៈ​ពោល​ខាងលើ​រួមផ្សំ នឹងមាន​ការឡើង​គីឡូ​ខុសពី​ម្ដាយ​មាន​ផ្ទៃពោះ​ដទៃ​ខ្លាំង ។ ចំពោះ​អ្នក​ម្ដាយ​ភាគច្រើន ធម្មតា​អាច​នឹង​ឃើញ​ផ្ទៃពោះ​ខ្លួន ឡើង​ធំ​ច្បាស់​នៅ​រយៈពេល ៥ ខែ​ឡើងទៅ រីឯ​សម្រាប់​អ្នក​ម្ដាយ​ដែលមាន​កូនភ្លោះ អាច​ឃើញ​ផ្ទៃពោះ​ឡើង​ធំ​នៅក្នុង​រយៈពេល ៣ខែ ហើយ​មាន​អារម្មណ៍​ថា​ធ្ងន់ខ្លួន​ខុស​ប្រក្រតី នេះ​ជា​សញ្ញា​បញ្ជាក់ថា អ្នក​ម្ដាយ​កំពុង​ពរ​ពោះ​កូនភ្លោះ​ជាក់​ជា​ប្រាកដ​ណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here