គ្មាននរណាម្នាក់ចង់ឲ្យជួបបញ្ហាដ៏អាក្រក់មួយនេះនោះទេ ក៏ប៉ុន្តែប្រសិនវាកើតឡើងទៅហើយក៏មិនដឹងធ្វើយ៉ាងម៉េចដែរ មានខំថែរក្សាសុខភាពហើយចាំយកកូនមួយទៀតតែប៉ុណ្ណោះ។
នៅក្នុងពេលរលូតកូនអ្នកម្តាយច្បាស់ជាបាត់បង់ឈាមច្រើន ហើយសុខភាពក៏ទន់ខ្សោយដូចអ្នកដែលទើបនឹងសម្រាលកូនដែរ។ ហេតុនេះ ដើម្បីជួយជំរុញឲ្យរាងកាយឆាប់មានកម្លាំងកំហែងឡើងវិញ អ្នកគួរតែព្យាយាមទទួលទានអាហារ ៤ប្រភេទ។
ទឹកដោះគោ
អាហារដែលមានសុខភាពល្អសម្រាប់អ្នកដែលទើបនឹងរលូតកូន គឺទឹកដោះគោ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលអាចជួយស្តាររាងកាយឲ្យឆាប់ត្រលប់មកដូចភាពដើមវិញ។
រមៀត
អ្នកគួរតែបន្ថែមគ្រឿងទេសនេះ ទៅក្នុងរបបអាហាររាល់ថ្ងៃ ព្រោះវាមានសមត្ថភាពប្រឆាំងនឹងការរលាក កាត់បន្ថយការឈឺចាប់ និងអាការហើមផងដែរ។
មើមខ្ញី
ខ្ញី ត្រូវបានគេចាត់ទុកជាថ្នាំប៉ូវមួយប្រភេទទៀត ដែលអាចជួយឲ្យរាងកាយស្ត្រីឆាប់ជាសះស្បើយឡើងវិញក្រោយពេលរលូតកូន។ ជាពិសេសវាមានគុណសម្បត្តិព្រឹងប្រព័ន្ធភាពស៊ាំ និងការពារការឆ្លងមេរោគមួយចំនួន។
ផ្លែប៊ឺរ
ផ្លែប៊ឺរ សម្បូរទៅដោយខ្លាញ់អូមេហ្គា-៣ ដែលមានសមត្ថភាពជួយបង្កើតកោសិកាឈាមក្រហម និងជាលិកាខ្លាញ់ ដែលបានបាត់បង់បន្ទាប់ពីរលូត យ៉ាងឆាប់រហ័ស៕
រលូតកូនហើយ ពេលណាទើបអាចយកកូនបានមួយទៀត?
ការរលូតកូន គឺជារឿងដ៏គួរឲ្យសោកស្តាយខ្លាំងបំផុតសម្រាប់គូស្នេហ៍គ្រប់រូប ព្រោះពួកគេបានបាត់បង់មនុស្សជាទីស្រឡាញ់ដែលនឹងត្រូវចាប់កំណើតក្នុងថ្ងៃខាងមុខនេះ។
មានសំណួរជាច្រើនបានចោទសួរថា តើក្រោយពេលរលូតកូនហើយ ពេលណាអាចយកកូនបានមួយទៀត? បើតាមអ្នកជំនាញបានបង្ហាញថា ក្រោយពេលរលូតកូនម្តងហើយ អ្នកត្រូវរងចាំឲ្យរដូវវិលមកវិញយ៉ាងហោចណាស់ម្តងដែរ ដើម្បីឲ្យរាងកាយជាសះស្បើយ និងត្រឡប់មកប្រក្រតីដូចដើមវិញ។
ការមករដូវរបស់ស្ត្រីដែលធ្លាប់រលូតកូនម្តងហើយ នឹងវិលមកវិញក្នុងរយៈពេល ៤ ទៅ ៥សប្តាហ៍បន្ទាប់ពីការរលូត ហើយអ្នកអាចមានផ្ទៃពោះបានភ្លាមៗក្នុងអំឡុងពេលមករដូវដំបូងនេះ។
នេះគឺជាការអះអាងរបស់វេជ្ជបណ្ឌិតជំនាញខាងស្ត្រីមានផ្ទៃពោះ ប៉ុន្តែបើសិនជាលោកអ្នកចង់ជ្រាបច្បាស់ជាងនេះ អាចទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតបន្ថែមទៀត ព្រោះថា ការសម្រេចចិត្តយកកូនគឺជារឿងមួយដ៏សំខាន់ ហើយការទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត លោកអ្នកនឹងអាចទទួលបានដំបូន្មានល្អៗជាច្រើន ពាក់ព័ន្ធនឹងសុខភាពផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលអ្នកជំនាញបានបង្ហាញ៖