កុំ​ប្រថុយ! ផល​អាក្រក់​នៃ​ការ​រំលូតកូន

0
1

បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​រំលូតកូន មានការ​កើនឡើង​កាន់​តែច្រើនឡើងៗ ជាពិសេស​ចំពោះ​គូស្នេហ៍​ដែល​ជ្រុលជ្រួស​មុន​រៀបការ​តែម្តង។ ក្រៅពីនេះ អ្នក​ដែល​មានកូន​ញឹក​ពេក ឬ​មិនទាន់មាន​លទ្ធិភាព​ចិញ្ចឹម​កូន ក៏​ជ្រើស​យក​វិធីសាស្ត្រ​មួយ​នេះ​ផងដែរ។

 

 

ការ​រំលូតកូន​នេះ​មាន​ពី​ប្រភេទ ទីមួយ​គឺ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ទី​ពីរ​គឺ​ការប្រើ​ឧបករណ៍​បឺត ឬ​បារ​ទារក​ចេញ​តាមរយៈ​មាត់ស្បូន។ ក៏ប៉ុន្តែ ការ​រំលូតកូន​ក៏​ជួបនឹង​ផលវិបាក​ផងដែរ ប្រសិនបើ​ការ​រំលូតកូន​គ្មាន​ជំនាញ​ត្រឹមត្រូវ។

ក្នុងករណី​ធម្មតា​បន្ទាប់ពី​រំលូតកូន ឈាម​នឹង​ធ្លាក់​ត្រឹមតែ ២ទៅ៣ថ្ងៃ​ប៉ុណ្ណោះ​ក៏​បាត់​ទៅវិញ ប៉ុន្តែ​ប្រសិនបើ​រយៈពេល២ទៅ៣សប្តាហ៍​ហើយ​មិន​ព្រម​បាត់ ស្ត្រី​អាចមាន​អាការ​ក្តៅខ្លួន មាន​ហូរ​ខ្ទុះ និង​ក្លិន​មិនល្អ។ ប្រសិនបើ​មេរោគ​ចូល​ទៅដល់​ក្នុង​ស្បូន វា​អាច​បង្ក​ឲ្យ​ស្ត្រី​ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​ទៅ​ថ្ងៃក្រោយ។

 

 

 

ម្យ៉ាងវិញទៀត ប្រសិនបើ​គ្រូពេទ្យ​សម្អាត​បំណែក​ទារក​ចេញពី​ស្បូន​មិន​អស់​ទេ វា​អាចធ្វើ​ឲ្យ​ស្ត្រី​ចេះតែ​ឈឺ​ចុកចាប់​ក្នុង​ពោះ និង​ធ្លាក់ឈាម​មិន​បាត់។ ជាពិសេស​ប្រសិនបើ​ទារក​កាន់តែ​ធំ ការ​រំលូតកូន​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែ​ខ្ពស់។

 

អ្នក​ត្រូវ​ចង់ចាំ​ថា បើ​ទារក​ក្នុង​ផ្ទៃ​មាន​អាយុ៥ខែ​ទៅហើយ​មិនត្រូវ​រំលូត​ឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​ខូច​ស្បូន ហើយ​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ម្តាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here