ទុក្ខលំបាក៦យ៉ាង របស់​ស្ត្រី​វះកាត់​សម្រាលកូន​មិនអាច​ប្រ​កែ​ច​បាន

0
1

ការ​សម្រាលកូន​ប្រឆាំងនឹង​ធម្មជាតិ គឺ​សំដៅ​ជាការ​សម្រាល​តាម​វិធីសាស្ត្រ​វះកាត់ មិនមែន​ការ​សម្រាល​តាម​ទ្វារមាស​ឡើយ។

 

 

ស្ត្រី​មួយចំនួន អាចមាន​លទ្ធភាព​សម្រាល​តាម​ធម្មជាតិ​ក៏ដោយ ប៉ុន្តែ​ពួកគេ​បែរជា​ប្រើ​វិធី​វះកាត់​វិញ ព្រោះ​ចង់​រក្សា​រាង​ឲ្យ​នៅ​ស្អាត អាច​រក្សា​ទ្វារមាស​មិន​ឲ្យ​ខូច និង​ជៀស​ផុតពី​ការឈឺចាប់។ តែ​ទោះជា​យ៉ាងណា ការ​ជ្រើស​យក​វិធី​វះកាត់ មិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​ឡើយ ក្រោយពេល​សម្រាល។

ខាងក្រោម​នេះ គឺជា​ផល​លំបាក​មួយចំនួន​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់៖

១.អាច​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ក្បាលពោះ ឬ​មាន​ស្នាម​ផ្លែ​តែម្តង។

២.ខ្សោយ​ពោះ​ត្រង់​តំបន់​ដែល​វះកាត់ ដែល​ធ្វើ​ពោះ ឬ​ស្បែក​ពោះ​លៀន នៅពេលដែល​អ្នក​ក្អកម្តង។

 

 

៣.ស្បូន​មាន​ភាពទន់ខ្សោយ ត្រង់​តំបន់​ដែល​វះកាត់ ហើយ​ការចុះ​ខ្សោយ​នេះ​អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​នឹង​ការធ្លាក់​ស្បូន ពេល​សម្រាលកូន​លើក​ក្រោយ។

៤.ស្ត្រី​មិនអាច​លើក​របស់​ធ្ងន់ ដូច​មនុស្ស​ទូទៅ​បានឡើយ ទោះបីជា​មុខរបួស​ជាសះស្បើយ​ហើយ​ក្តី។

៥.ស្ត្រី​អាច​ប្រឈម​នឹង​ភាពធាត់​លើស​ទម្ងន់ ជាង​ស្ត្រី​ដែល​សម្រាល​ដោយ​ធម្មជាតិ។

៦.ក្រោយពេល​វះកាត់​ច្រើន​ខែ តំបន់​ពោះ​ដែល​ត្រូវបាន​វះកាត់​អាចជា​ប់​ស្អិត​ជាមួយ​ពោះវៀន ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​អាការ​ឈឺពោះ​រ៉ាំរ៉ៃ ឬ​ស្ទះ​ពោះវៀន(តែ​ករណីនេះ​កម្រ​កើតមាន​ណាស់)។

LEAVE A REPLY

Please enter your comment!
Please enter your name here