៥ករណី បើ​កើតមាន​អ្នក​អាច​ប្រឈម​នឹង​ការ​រលូត​កូន

0
1

គ្មាន​ស្ត្រី​ណា​ម្នាក់​ចង់​ជួប​បញ្ហា​រលូត​កូន នោះទេ ហេតុនេះហើយ​គ្រាន់តែ​ឮថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម​ច្បាស់​ជា​ថ្នមខ្លួន​ដោយ​មិន​ហ៊ាន​ធ្វើ​សកម្មភាពខ្លាំងៗ ឬ​ញ៉ាំ​អ្វី​ផ្តេសផ្តាស់ ឡើយ។ អ្នក​ត្រូវ​ដឹងថា ការ​រលូត​កូន អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​ជា​ម្តាយ​ត្រូវ​បាត់បង់​ឈាម​ច្រើន ហើយ​បើ​ប​ណ្តោ​លយ​ឲ្យ​ឈាម​ហូរ​កាន់តែ​យូរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត។ ក្នុងករណី​មួយចំនួន ស្ត្រី​មិនអាច​ហាមឃាត់​ការ​រលូត​កូន​បាន​នោះទេ ប្រសិនបើ​ជួប​ករណី​ដូចខាងក្រោម៖

 

 

១.ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​គ្មាន​វេជ្ជបញ្ជា ដូ​ជា​ថ្នាំ​ផ្តាសាយ​ជាដើម។

 

២.ការ​ដួល​ប៉ះទង្គិច​ត្រូវ​ចំពោះ មាន​សភាព​ធ្ងន់ធ្ងរ។

 

៣.ការទទួល​ទាន​របប​អាហារ​គ្នាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ទារក ក៏​ប្រឈម​នឹង​ការ​រលូត​ដែរ។

 

 

៤.ស្ត្រី​ដែលមាន​បញ្ហា​រលា​កដៃ​ស្បូន ហើយ​មិនទាន់​ជាសះស្បើយ​ក៏​អាចធ្វើ​ឲ្យ​កើតមាន​បញ្ហា​រលូត​ដូចគ្នា។

 

៥.ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខំធ្វើការ​ហួសកម្លាំង ឬ​ធ្វើ​ការងារ​ធ្ងន់​ពេក អាចធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជ្រុះ​ចេញពី​ក្នុង​ស្បូន​ដែរ។

 

អាហារ៤ប្រភេទ ស្ត្រី​រលូត​កូន​គួរតែ​បរិភោគ​ឲ្យ​បាន​ច្រើន

 

គ្មាន​នរណាម្នាក់​ចង់​ឲ្យ​ជួប​បញ្ហា​ដ៏​អាក្រក់​មួយ​នេះ​នោះទេ ក៏ប៉ុន្តែ​ប្រសិន​វា​កើត​ឡើងទៅ​ហើយក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ មាន​ខំ​ថែរក្សា​សុខភាព​ហើយ​ចាំ​យក​កូន​មួយទៀត​តែប៉ុណ្ណោះ។

នៅក្នុងពេល​រលូត​កូន​អ្នក​ម្តាយ​ច្បាស់​ជា​បាត់បង់​ឈាម​ច្រើន ហើយ​សុខភាព​ក៏​ទន់ខ្សោយ​ដូច​អ្នក​ដែល​ទើបនឹង​សម្រាលកូន​ដែរ។ ហេតុនេះ ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ​ឆាប់​មាន​កម្លាំងកំហែង​ឡើងវិញ អ្នក​គួរតែ​ព្យាយាម​ទទួលទាន​អាហារ ៤ប្រភេទ។

 

 

ទឹកដោះគោ

អាហារ​ដែលមាន​សុខ​ភាពល្អ​សម្រាប់​អ្នក​ដែល​ទើបនឹង​រលូត​កូន គឺ​ទឹកដោះគោ ព្រោះ​វា​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​សារធាតុ​រ៉ែសំខាន់ៗជាច្រើន ដែល​អាចជួយ​ស្តារ​រាងកាយ​ឲ្យ​ឆាប់​ត្រលប់មក​ដូច​ភាព​ដើម​វិញ។

រមៀត

អ្នក​គួរតែ​បន្ថែម​គ្រឿងទេស​នេះ ទៅក្នុង​របប​អាហារ​រាល់ថ្ងៃ ព្រោះ​វា​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក កាត់បន្ថយ​ការឈឺចាប់ និង​អាការ​ហើម​ផងដែរ។

 

 

មើម​ខ្ញី

ខ្ញី ត្រូវបាន​គេ​ចាត់ទុកជា​ថ្នាំ​ប៉ូវ​មួយ​ប្រភេទ​ទៀត ដែល​អាចជួយ​ឲ្យ​រាងកាយ​ស្ត្រី​ឆាប់​ជាសះស្បើយ​ឡើងវិញ​ក្រោយពេល​រលូត​កូន។ ជាពិសេស​វា​មានគុណ​សម្បត្តិ​ព្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការឆ្លង​មេរោគ​មួយចំនួន។

ផ្លែ​ប៊ឺ​រ

ផ្លែ​ប៊ឺ​រ សម្បូរ​ទៅដោយ​ខ្លាញ់​អូ​មេ​ហ្គា-៣ ដែលមាន​សមត្ថភាព​ជួយ​បង្កើត​កោសិកា​ឈាមក្រហម និង​ជាលិកា​ខ្លាញ់ ដែល​បាន​បាត់បង់​បន្ទាប់ពី​រលូត យ៉ាង​ឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here